ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ក្រុមហ៊ុន SpaceX – Starlink ស្វែងរកឱកាសវិនិយោគ​នៅកម្ពុជា | សមាគមអភិរក្សសត្វត្មាតពីការផុតពូជប្រចាំទ្វីបអាស៊ី SAVE បានវាយតម្លៃថាវត្តមានសត្វត្មាតនៅកម្ពុជាឆ្លុះបញ្ចាំងពីកិច្ចការពារនិងអភិរក្សធនធានធម្មជាតិបានយ៉ាងល្អ | ទូតអ៉ីស្រាអែលប្ដេជ្ញាចិត្ត ពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ឱ្យកាន់តែរីកចម្រើនបន្ថែមទៀត | ឆ្មាំទន្លេនៅតំបន់ការពារសត្វផ្សោតទន្លេមេគង្គចំនួន ៣រូប ត្រូវបញ្ចប់តួនាទី ក្រោយរកឃើញថាមានជាប់ពាក់ព័ន្ធនឹងការនេសាទខុសច្បាប់ | BREAKING: ដកតំណែងប្រធានសាលាដំបូងខេត្តតាកែវព្រោះដោះលែងទណ្ឌិតជាប់ទោសពីបទឃាតកម្ម មិនទាន់បានអនុវត្តទោស ២/៣ នៃទោសសរុប |

សម្ដេចតេជោ ហ៊ុន សែន ថាទឹកព្រះទ័យរបស់ព្រះមហាក្សត្របានផ្ដល់ជាម្លប់ដ៏ត្រជាក់ថ្គុំថ្កើងរុងរឿងរបស់មាតុភូមិ

ភ្នំពេញ៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានផ្ញើសារថ្វាយព្រះពរថ្វាយព្រះករុណាព្រះបរមនាថ នរោត្តម សីហមុនី ក្នុងឱកាសឆ្លងឆ្នាំថ្មីឆ្នាំសកល ២០២២ ខាងមុខ សូមព្រះអង្គសមប្រកបដោយព្រះរាជបញ្ញាញាណភ្លឺថ្លា ព្រះកាយពលរឹងមាំខ្លាំងក្លា ព្រះរាជសុខភាពល្អបរិបូណ៍ ព្រះជន្មាយុជាងរយព្រះវស្សា ចាកផុតពីរោគាព្យាធិនានា ដើម្បីព្រះអង្គទ្រង់គង់ប្រថាប់នៅក្នុងព្រះបរមសិរីរាជសម្បត្តិ ជាម្លប់ដ៏ត្រជាក់ត្រជុំ ថ្លុំថ្កើងរុងរឿងរបស់មាតុភូមិ និងប្រជានុរាស្ត្ររបស់ព្រះអង្គតរៀងទៅ។

ក្នុងសារលិខិតថ្វាយព្រះពរ សម្ដេចតេជោ ហ៊ុន សែន រួមទាំងសម្ដេចកត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានបង្គំទូលលើកហត្ថប្រណម្យបួងសួងដល់គុណបុណ្យបារមីទាំងឡាយក្នុងលោក បារមីទេវតារក្សាព្រះមហាស្វេតច្ឆត្រ ដួងព្រះវិញ្ញាណក្ខន្ធអតីតព្រះមហាក្សត្រ ព្រះមហាក្សត្រិយានីខ្មែរគ្រប់ព្រះអង្គពិសេសព្រះបរមរតនកោដ្ឋ និងទេវតាថែរក្សា ឆ្នាំឆ្លូវ ត្រីស័ក ព្រះនាង មណ្ឌាទេវី តាមថែរក្សាប្រោះព្រំនូវព្រះសព្ទសាធុការពរជ័យគ្រប់ប្រការថ្វាយចំពោះសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី។

ក្នុងសារលិខិតថ្វាយព្រះពរនោះសម្ដេចតេជោបានលើកឡើងថា៖ «ទូលព្រះបង្គំខ្ញុំទាំងអស់គ្នាសូមព្រះបរមរាជានុញ្ញាតសម្លែងថ្វាយនូវកតញ្ញុតាធម៏និងកតវេទិតាធម៌យ៉ាងជ្រាលជ្រៅចំពោះ ព្រះរាជបញ្ញាញាណឈ្វេងយល់ដ៏ឈ្លាសវ៉ៃនិងព្រះរាជសកម្មភាពដ៏ឧត្ដុងឧត្តមថ្លៃថ្លា ប្រកបដោយទសពិធរាជធម៌ ជាពិសេសព្រះអង្គទ្រង់តែងមានទឹកព្រះទ័យជ្រះថ្លាបរិសុទ្ធ ទ្រង់សព្វព្រះរាជហឬទ័យប្រោលព្រះរាជទានព្រះរាជទ្រព្យយ៉ាងច្រើនជាបន្តបន្ទាប់ ជួយក្នុងវិស័យព្រះពុទ្ធសាសនា អប់រំសិក្សាធិការ សង្គមកិច្ច មនុស្សធម៌ សុខុមាលភាព និងជីវភាពរស់នៅរបស់ប្រជានុរាស្ត្រនៅទូទាំងព្រះរាជាណាចក្រកម្ពុជា» ។

ព្រះបរមនាថ នរោត្តម សីហមុនី គ្រោងរាជសម្បត្តិក្នុងខែតុលា ឆ្នាំ២០០៤។ ព្រះអង្គជាបុត្រារបស់ព្រះករុណា ព្រះបាទសម្ដេច ព្រះនរោត្ដម សីហនុ និងសម្ដេចព្រះរាជអគ្គមហេសី នរោត្តម មុនីនាថ សីហនុ។

ប្រទេសកម្ពុជាបានក្លាយជាប្រទេសប្រកាន់របបរាជានិយមឡើងវិញជាលើកទី២នៅខែកញ្ញា ឆ្នាំ១៩៩៣ ជាប្រទេសតែមួយគត់នៅក្នុងពិភពលោកដែលរាជានិយមអាចកើតឡើងជាថ្មីបាន។ ការកកើតរាជានិយមនេះតាមព្រះរាជសកម្មភាពរបស់ព្រះនរោត្តម សីហនុ និងសម្ដេចតេជោ ហ៊ុន សែន ដែលបង្កើតឱ្យមានកិច្ចព្រមព្រៀងក្រុងប៉ារីសឆ្នាំ១៩៩១ ដែលនាំរាជានិយមត្រលប់មកកម្ពុជាបានវិញ។

យោងតាមរដ្ឋធម្មនុញ្ញកម្ពុជា ព្រះមហាក្សត្រជាព្រះប្រមុខរដ្ឋមួយជីវិតដោយគ្រងរាជ្យសម្បត្តិប៉ុន្តែមិនកាន់អំណាច។ ព្រះអង្គទ្រង់ជានិមិត្តរូបនៃឯកភាពជាតិ និងនិរន្តរភាពជាតិ ជាអ្នកធានាឯករាជ្យជាតិ អធិបតេយ្យ និងបូរាណភាពទឹកដី ការគោរពសិទ្ធិ និងសេរីភាពរបស់ប្រជាពលរដ្ឋ និងការគោរពសន្ធិសញ្ញាអន្តរជាតិ។

ព្រះមហាក្សត្រទ្រង់មានតួនាទីខ្ពង់ខ្ពស់ជាអាជ្ញាកណ្ដាល ដើម្បីធានាការប្រព្រឹត្តទៅនៃអំណាចសាធារណៈឲ្យមានភាពទៀងទាត់។

ថ្លែងក្នុងពិធីសម្ពោធស្ពានមិត្តភាពកម្ពុជា-ចិន ស្ទឹងត្រង់-ក្រូចឆ្មា កាលពីថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២១ នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានថ្លែងថាព្រះមហាក្សត្រ និងព្រះមហាក្សត្រីរវរាជមាតា ត្បិតតែព្រះអង្គមានទ្រព្យតិចជាក្សត្រប្រទេសដទៃ ប៉ុន្ដែព្រះទ័យព្រះអង្គទាំងទ្វេរគឺធំធេងណាស់ចំពោះសុខទុក្ខប្រជានុរាស្ត្រ។ ជាពិសេសព្រះអង្គចំណាយថវិកាផ្ទាល់ខ្លួនផ្ទេរឱ្យរាជរដ្ឋាភិបាលទិញមន្ទីរពេទ្យ ទិញវ៉ាក់សាំង និងជំនួយមនុស្សធម៌ផ្សេងៗ ដែលសម្ដេចតេជោបានចាត់ទុកព្រះរាជសកម្មភាពនិងការលះបង់របស់ព្រះអង្គទាំងទ្វេគឺជាចលនាជាតិមួយដ៏ធំក្នុងការដោះស្រាយនូវវិបត្តិនានានៅកម្ពុជា៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក