ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

សារាចរស្តីពីការរៀបចំទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ លើកទី៤

ភ្នំពេញ : នៅថ្ងៃពុធ ទី១២ ខែឧសភា ឆ្នាំ២០២១ រាជរដ្ឋាភិបាលកម្ពុជាបានចេញសារាចរស្តីពីការរៀបចំទិវាជាតិអប់រំ បណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ លើកទី៤ ឆ្នាំ២០២១ ក្រោមប្រធានបទ "TVET ធ្វើឲ្យជំនាញកាន់តែប្រសើរ និងប្រាក់ចំណូលខ្ពស់" ។

ក្នុងសារាចរនេះសម្ដេចតេជោនាយករដ្ឋមន្ដ្រី ហ៊ុន សែន បានណែនាំឱ្យក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ ទទួលបន្ទុករៀបចំទិវាជាតិនេះតាមរយៈការផលិតជាវីដេអូនិងខ្លឹមសារឯកសារផ្សេងៗ ដោយសហការជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធ រដ្ឋបាលរាជធានី ខេត្ត អង្គការជាតិ អន្តរជាតិ ដៃគូអភិវឌ្ឍនិងវិស័យឯកជនដើម្បីធ្វើការផ្សព្វផ្សាយឱ្យបានទូលំទូលាយទូទាំងប្រទេស។

សម្តេចតេជោ ហ៊ុន សែន​​ ក៏បានណែនាំដល់ក្រសួង ស្ថាប័នពាក់ព័ន្ធនានាត្រូវចូលរួមសហការគាំទ្រនិងផ្សព្វផ្សាយតាមគ្រប់មធ្យោបាយដើម្បីអបអរសាទរទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈលើកទី៤ ឆ្នាំ២០២១ តាមអង្គភាពរៀងៗខ្លួន ជាពិសេសរដ្ឋបាលរាជធានី ខេត្ត ត្រូវសហការផ្សព្វផ្សាយ និងគាំទ្រដល់ មន្ទីរការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងគ្រឹះស្ថានអប់រំបណ្ដុះបណ្ដាលបច្ចេកទេសនិងវិជ្ជាជីវៈសាធារណៈ និងឯកជន អង្គការ សមាគម និងសហគមន៍ រៀបចំចងបដា ពាក្យស្លោកផ្សព្វផ្សាយពីទិវាជាតិនេះក្នុងដែនដីរបស់ខ្លួន។

នាយករដ្ឋមន្ត្រីកម្ពុជាបានណែនាំទៅក្រសួងព័ត៌មានត្រូវណែនាំប្រព័ន្ធឃោសនារបស់រដ្ឋ ឯកជននិងបណ្តាញសារព័ត៌មានសង្គមនានារួមមានវិទ្យុ ទូរទស្សន៍ កាសែត និងមធ្យោបាយផ្សព្វផ្សាយផ្សេងទៀតឱ្យធ្វើការផ្សព្វផ្សាយសារាចរ សារលិខិត សម្ដេចអគ្គមហាសេនាបតីតេជោ នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា វីដេអូ និងខ្លឹមសារឯកសារផ្សេងៗ ក្នុងឱកាសប្រារព្ធទិវាជាតិនេះឱ្យស្របតាមប្រធានបទ TVET ធ្វើឱ្យជំនាញកាន់តែប្រសើរនិងប្រាក់ចំណូលខ្ពស់។

ក្រសួង ស្ថាប័នពាក់ព័ន្ធនានា រដ្ឋបាលរាជធានី ខេត្ត ត្រូវរៀបចំចងបដាពាក្យស្លោកនៅតាម អង្គភាពនិងទីសាធារណៈ តាមខ្លឹមសារដូចជា : ជយោ! ព្រះរាជាណាចក្រកម្ពុជា! អបអរសាទរទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ លើកទី៤ ឆ្នាំ២០២១ ក្រោមប្រធានបទ TVET ធ្វើឱ្យជំនាញកាន់តែប្រសើរ និងប្រាក់ចំណូលខ្ពស់, ចូលរួមអនុវត្តឱ្យបានហ្មត់ចត់នូវវិធានការ ៣ការពារនិង៣កុំ, បំពេញកាតព្វកិច្ចក្នុងការទទួលការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩! រៀនជំនាញបច្ចេកទេស និងវិជ្ជាជីវៈ (TVET) មានការងារសមរម្យ និងមានប្រាក់ចំណូលខ្ពស់! ស្ត្រីនិងជនជាតិដើមភាគតិច ក៏រៀនជំនាញបច្ចេកទេសនិងវិជ្ជាជីវៈដែរ, TVET ជំនាញពិតជីវិតប្រសើរ។​ នេះគឺជាការណែនាំចុងក្រោយនៃសារាចររបស់សម្តេចតេជោនាយករដ្ឋមន្ត្រី៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក