ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីនឹងត្រូវរដ្ឋសភាប្រជុំអនុម័តនៅចុងខែនេះ

ភ្នំពេញ៖ កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-កូរ៉េត្រូវបានគណៈអចិន្ត្រៃយ៍សភាសម្រេចបញ្ចូលក្នុងសម័យប្រជុំពេញអង្គសភាដើម្បីប្រជុំអនុម័តនៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២១ខាងមុខ បន្ទាប់ពីគណៈកម្មាការជំនាញពិនិត្យសិក្សានិងធ្វើរបាយការណ៍រួច។

ប្រធានរដ្ឋសភាសម្ដេច ពញាចក្រី ហេង សំរិន បានដឹកនាំប្រជុំគណៈកម្មាធិការអចិន្ត្រយ៍នៅព្រឹកថ្ងៃច័ន្ទនេះនឹងបានសម្រេចបញ្ជូនកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-កូរ៉េ ជាមួយសេចក្ដីព្រាងច្បាប់ទាក់ទងនឹងពាណិជ្ជកម្មចំនួន២ទៀតដាក់បញ្ចូលក្នុងសម័យប្រជុំពេញអង្គរដ្ឋសភា។

សេចក្ដីព្រាងច្បាប់ទាក់ទងនឹងពាណិជ្ជកម្ម២ទៀតនោះគឺសេចក្ដីព្រាងច្បាប់ស្ដីពីវិសោធនកម្មច្បាប់ស្ដីពីសហគ្រាសពាណិជ្ជកម្ម សេចក្ដីព្រាងច្បាប់ស្ដីពិវិសោធនកម្មច្បាប់ស្ដីពីវិធានពាណិជ្ជកម្មនិងបញ្ជីពាណិជ្ជកម្ម។

កាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២១ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មលោក ប៉ាន សូរស័ក្កិ បានចុះហត្ថលេខាជាផ្លូវការយល់ព្រមលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-កូរ៉េជាមួយរដ្ឋមន្ត្រីពាណិជ្ជកម្មនៃសាធារណរដ្ឋកូរ៉េលោក YEO Han-Koo។ កម្ពុជារំពឹងថាកិច្ចព្រមព្រៀងសេរីនឹងជំរុញកំណើននៃការនាំចេញ កំណើនផលទុនសរុបក្នុងស្រុក និងកំណើនការងារ ដែលនឹងជួយស្ដារឡើងវិញនូវសេដ្ឋកិច្ចពីផលប៉ះពាល់នៃជំងឺកូវីដ-១៩។

កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-កូរ៉េ មាន១០ជំពូក និង១៣១មាត្រា ដែលគ្រប់ដណ្ដប់លើពាណិជ្ជកម្មទំនិញរួមមាន ស្ដង់ដារបច្ចេកទេស នីតិវិធីវាយតម្លៃភាពអនុលោម វិធានការអនាម័យនិងភូតគាមអនាម័យ ឧបាស្រ័យពាណិជ្ជកម្ម វិធានដើមកំណើត នីតិវិធីគយនិងកិច្ចសម្រួលពាណិជ្ជកម្ម កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច តម្លាភាព យន្តការដោះស្រាយវិវាទ ការទាមទារសំណង ការរៀបចំស្ថាប័ន និងអវសានប្បញ្ញាត្តិ។ ត្រូវបានគណៈរដ្ឋមន្ត្រីអនុម័តយល់ព្រមទាំងស្រុងកាលពី១៦ ខែធ្នូ ឆ្នាំ២០២១កន្លងទៅ៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក