ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

មន្រ្តីអតីតគណបក្សសង្គ្រោះជាតិ ២រូប ដាក់លិខិតមកក្រសួងមហាផ្ទៃស្នើសុំចូលប្រឡូកនយោបាយឡើងវិញ

ភ្នំពេញ៖ នៅព្រឹកថ្ងៃអង្គារ ទី ១៧ ខែឧសភា ឆ្នាំ ២០២១ នេះតាមរយៈលិខិត ២ច្បាប់ដាក់ចូលទៅកាន់អគ្គលេខាធិការដ្ឋានក្រសួងមហាផ្ទៃ ពីសំណាក់អតីតមន្រ្តីគណបក្សប្រឆាំង ២រូប ក្នុងការស្នើសុំនីតិសម្បទាផ្នែកនយោបាយឡើយវិញ។

ក្នុងលិខិតនោះ បុគ្គលពីររូបរួមមាន លោក ប៉ុល ហំម និងលោក ផាន់ ចាន់សាក់ ដែលត្រូវទទួលបានការហាមឃាត់មិនឱ្យធ្វើសកម្មភាពនយោបាយរយៈពេល ៥ឆ្នាំក្នុងចំណោមមនុស្សសរុប ១១៨នាក់ តាមរយៈអំណាចសាលដីការបស់តុលាការកំពូលកាលពីឆ្នាំ ២០១៨ បានស្នើសុំមកកាន់សម្តេចក្រឡាហោម ស ខេង ដើម្បីឱ្យសម្តេចបានពិនិត្យ និងស្នើសុំទៅកាន់សម្តេចតេជោ ហ៊ុន សែន ក្នុងការទូលថ្វាយទៅកាន់ព្រះមហាក្សត្រ ដើម្បីទទួលបានសិទ្ធិក្នុងការធ្វើនយោបាយឡើយវិញ ស្របតាមមាត្រា ៤៥ ថ្មី(ស្ទួនមួយ) នៃច្បាប់ស្តីពីគណបក្សនយោបាយ។

បើតាមមាត្រាមាត្រា ៤៥ ថ្មី(ស្ទួនមួយ) នៃច្បាប់ស្តីពីគណបក្សនយោបាយ បញ្ជាក់ថា៖ «បុគ្គលដែលត្រូវបានតុលាការសម្រេចហាមឃាត់ការធ្វើសកម្មភាពនយោបាយនេះ នឹងអាចទទួលបានវិញនូវសិទ្ធិនយោបាយពេញលេញ ដោយពេញច្បាប់បន្ទាប់ពីផុតរយៈពេល នៃការហាមឃាត់ ដែលកំណត់ដោយសាលដីការបស់តុលាការកំពូល ឬក្នុងករណីដែលបុគ្គលនោះ ត្រូវបានផ្តល់ នីតិសម្បទាឡើងវិញ ដោយព្រះមហាក្សត្រ តាមសំណើរបស់នាយករដ្ឋមន្ត្រី តាមសេចក្តីស្នើសុំរបស់រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ»៕

សូមអញ្ជើញអានលិខិតខាងក្រោម៖

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក