ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

រដ្ឋមន្ត្រីក្រសួងអប់រំ ថាកិច្ចការប្រឡងបាក់ឌុបរបស់បេក្ខជនដែលមានវិជ្ជមានកូវីដ-១៩នឹងត្រូវបញ្ជូនទៅកែពិសេស

ភ្នំពេញ៖ បន្ទាប់ពីមានបញ្ជាពីនាយករដ្ឋមន្ត្រី សម្ដេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យសិស្សដែលមានវិជ្ជមានកូវីដ-១៩អាចប្រឡងបាក់ឌុបបាន នៅថ្ងៃនេះក្រសួងអប់រំបានរៀបចំការប្រឡងជូនសិស្សទាំងនោះនៅមណ្ឌលសម្រាកព្យាបាលរបស់ពួកគេ និងបញ្ជាក់ថាសំណៅប្រឡងរបស់បេក្ខជននឹងត្រូវបញ្ជូនទៅកែពិសេសផ្សេងពីសំណៅប្រឡងរបស់សិស្សទូទៅ។

រដ្ឋមន្ត្រីក្រសួងអប់រំលោក ហង់ ជួនណារ៉ុន បានថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មានបន្ទាប់ពីបើកវិញ្ញាសាប្រឡងមធ្យមសិក្សាទុតិយភូមិនៅសាលាវិទ្យាល័យព្រះសីសុវត្ថិនៅព្រឹកថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២១នេះថា បេក្ខជនប្រលងបាក់ឌុបទាំងពីរនាក់ដែលរកឃើញមានវិជ្ជមានជំងឺកូវីដ-១៩ មានម្នាក់ឆ្លងកូវីដ-១៩បម្លែងថ្មី «អូមីក្រុង» ដែលកំពុងសម្រាកព្យាបាលនៅមន្ទីរមណ្ឌលជាតិកម្ចាត់រោគរបេង និងហង់សិន នឹងត្រូវប្រឡងដូចសិស្សដទៃនៅកន្លែងសម្រាកព្យាបាលតែម្ដង។ លោកបន្ថែមថាក្រោយពីប្រឡងរួចសំណៅកិច្ចការរបស់សិស្សទាំងពីរនាក់នោះនឹងត្រូវបញ្ជូនទៅកាន់បន្ទប់កែពិសេសដែលមានសាស្ត្រាចារ្យពិនិត្យកំណែពិសេស។

លោករដ្ឋមន្ត្រីថា៖ «មានន័យថាសន្លឹកកិច្ចការដែលអ្នកឈឺហ្នឹង ទាំងអនុរក្សទាំងអីត្រូវពាក់ស្រោមដៃ ហើយសន្លឹកកិច្ចការត្រូវច្រកក្នុងថង់កៅស៊ូ ហើយសន្លឹកកិច្ចការត្រូវយកទៅកែពិសេសមានន័យថាត្រូវយកទៅដាក់ក្នុងម៉ាស៊ីនសម្លាប់មេរោគហើយ បន្ទាប់មកទៀតត្រូវយកគ្រូពិសេសមកកែសម្រាប់សិស្ស២នាក់តែម្ដង ដោយមានការប្រុងប្រយ័ត្នជាងសន្លឹកកិច្ចការធម្មតា។ អ្នកកែត្រូវពាក់ស្រោមដៃ ពាក់ម៉ាស់ ហើយបើចាំបាច់គឺពាក់អាវសុវត្ថិភាពទៀតដើម្បីការពារសុវត្ថិភាពអ្នកកែ» ។

កាលពីព្រឹកមិញក្នុងហ្វេសបុកផេកក្រសួងអប់រំបានបង្ហាញនូវសិស្សស្រីចំនួន២នាក់ដែលកំពុងសម្រាកព្យាបាលកូវីដ-១៩ នៅមជ្ឈមណ្ឌលជាតិកំចាត់រោគរបេង និងហង់សិន អង្គុយប្រឡងក្នុងបន្ទប់ពិសេសដែលមានការរៀបចំដើម្បីការពារសុវត្ថិភាពទាំងសិស្ស និងអនុរក្ស។ សិស្សស្រីទាំងពីរនាក់នេះ ត្រូវបានរដ្ឋាភិបាលបញ្ចូនទៅប្រកួតការ៉ាតេដូ នៅប្រទេសកាហ្សាក់ស្តង់ ហើយទើបត្រឡប់មកដល់ប្រទេសកម្ពុជានិងត្រូវបានរកឃើញវិជ្ជមានកូវីដ-១៩។

កាលពីល្ងាចម្សិលមិញក្នុងពិធីទទួលវ៉ាក់សាំងដែលជាជំនួយរបស់ប្រទេសអូស្ត្រាលីសម្ដេចតេជោ ហ៊ុន សែន បានថ្លែងថាសិស្សដែលមានផ្ទុកជំងឹកូវីដ-១៩គឺអាចប្រឡងបានដូចសិស្សធម្មតា តែគ្រាន់តែលក្ខខន្តគឺត្រូវប្រឡងនៅមន្ទីរសម្រាកព្យាបាលរបស់ពួកគេដោយមានអនុរក្ស និងមន្ត្រីសុខាភិបាលពិនិត្យនៅកន្លែងផ្ទាល់។

ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំសិក្សា២០២០-២០២១ នឹងប្រព្រឹត្តិទៅនៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២១ រហូតដល់ថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២១ ដែលមានបេក្ខជនប្រឡងចំនួន ១១៤ ១៨៣នាក់ ក្នុងនោះស្រីមានចំនួន ៦០ ៣៩៧នាក់។ លទ្ធផលនៃការប្រឡងនឹងត្រូវប្រកាសនៅថ្ងៃទី១៨ និង១៩ ខែមករា ឆ្នាំ២០២២៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក