ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

បន្ថែមលើមហន្តរាយកូវីដ ព្យុះស៊ីក្លូននៅឥណ្ឌាប៉ះពាល់ដល់មនុស្សរាប់ម៉ឺននាក់!

ឥណ្ឌា៖ មនុស្សច្រើនជាង ១ម៉ឺននាក់ត្រូវបានជម្លៀសចេញពីតំបន់វាលទំនាបក្នុងតំបន់ភាគខាងលិចប្រទេសឥណ្ឌា ក្រោយពីព្យុះស៊ីក្លូនដ៏មានឥទ្ធិពលមួយ ត្រូវបានព្យាករណ៍ថានឹងបោកបក់មកលើតំបន់នេះ ដែលនឹងអាចឈានដល់ការរអិលបាក់ដីធ្ងន់ធ្ងរមួយ។ នេះអាចចាត់ទុកថាជាការគំរាមកំហែងថ្មីមួយទៀត បន្ថែមពីលើមហន្តរាយកូវីដ-១៩ ដែលកំពុងវាយប្រហារប្រទេសឥណ្ឌានេះ។

ព្យុះស៊ីក្លូនត្រូពិចឈ្មោះ “Tuaktae” (តូកតេ) ធ្វើដំណើរឆ្ពោះទៅកាន់ភាគខាងជើងចេញពីតំបន់សមុទ្រអារ៉ាប់ តាមបណ្តោយឆ្នេរសមុទ្រភាគខាងលិចប្រទេសឥណ្ឌា ក្នុងល្បឿនជាអតិបរមាប្រហែល ២០៧គីឡូម៉ែត្រក្នុងមួយម៉ោង។ នេះបើយោងតាមមជ្ឈមណ្ឌលព្រមានពីគ្រោះខ្យល់ព្យុះទីហ្វុង។

គួរបញ្ជាក់ថា នេះគឺជាខ្យល់ព្យុះស៊ីក្លូនដំបូងគេដែលបានវាយប្រហារតំបន់ខាងលើក្នុងឆ្នាំនេះ ហើយវារឹតតែជាស្ថានភាពយ៉ាប់យ៉ឺនបន្ថែមទៀត ក្រោយពីឥណ្ឌាកំពុងទទួលរងគ្រោះធ្ងន់ធ្ងរដោយសារតែបញ្ហារាតត្បាតកូវីដ-១៩ ដែលបណ្តាលឱ្យមនុស្សរាប់សែននាក់ត្រូវបានរកឃើញនូវករណីឆ្លងថ្មី ខណៈរាប់ពាន់នាក់ស្លាប់ក្នុងមួយថ្ងៃៗ។ តាមសេចក្តីរាយការណ៍របស់ CNN ខ្យល់ព្យុះឈ្មោះ “តូកតេ” នេះ បានបណ្តាលឱ្យមនុស្សយ៉ាងហោចណាស់ ៦នាក់ក្នុងរដ្ឋ Goa​ (ហ្គូអា) និងរដ្ឋ Karnatake (កាណាតាកេ) បានបាត់បង់ជីវិត ហើយក៏បន្តគម្រាមកំហែងអាយុជីវិតមនុស្ស និងបំផ្លិចបំផ្លាញផ្ទះសម្បែងរាប់រយខ្នងផ្សេងទៀត៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក