ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

កម្ពុជារកឃើញករណីនាំចូលអូមីក្រុងចំនួន១៥ករណីថ្មីខណៈសម្ដេចតេជោជំរុញឱ្យមានការប្រុងប្រយ័ត្នតែកុំស្លន់ស្លោ

ភ្នំពេញ៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន ប្រកាសថានៅថ្ងៃទី២៦ ខែធ្នូ កម្ពុជារកឃើញករណីជំងឺកូវីដ-១៩បម្លែងថ្មីអូមីក្រុងចំនួន១៥ករណីសុទ្ធតែជាករណីនាំចូល ដោយនាំឱ្យការរកឃើញអូមីក្រុងនៅកម្ពុជាឡើងដល់៣១ករណី។

ថ្លែងក្នុងពិធីទទួលវ៉ាក់សាំងដែលជាជំនួយរបស់ប្រទេសអូស្ត្រាលីនៅល្ងាចថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២១នេះ សម្ដេចតេជោ ហ៊ុន សែន បានស្នើដល់ពលរដ្ឋមានការប្រុងប្រយ័ត្នចំពោះជំងឺកូវីដ-១៩បម្លែងថ្មី ដោយចូលរួមជាមួយរដ្ឋាភិបាលក្នុងការទប់ស្កាត់ជំងឺនេះកុំឱ្យឆ្លងចូលសហគមន៍។ សម្ដេចបញ្ជាក់ថាបច្ចុប្បន្នរាជរដ្ឋាភិបាលធ្វើការគ្រប់គ្រងបានយ៉ាងល្អចំពោះករណីអូមីក្រុងមិនឱ្យឆ្លងចូលសហគមន៍បាន។

សម្ដេចតេជោ ហ៊ុន សែន បានថ្លែងថា៖ «មានការឆ្លងជំងឹនេះនៅប្រទេសជាច្រើនរួចមកហើយក៏ប៉ុន្ដែជំងឺនេះមិនសាហាវដូច«ដែលតា»នោះទេ! គេនៅអាចព្យាបាលបានតែអ្វីដែលសំខាន់នៅក្នុងប្រទេសរបស់យើងពេលនេះគឺសុទ្ធសឹងតែចូលមកតាមច្រកព្រលានយន្តហោះទាំងនោះភ្នំពេញទាំងនៅសៀមរាប។ ដូច្នេះយើងកំពុងគ្រប់គ្រងនៅស្ថានការណ៍នេះមិនទាន់ឱ្យធ្លាយចូលទៅក្នុងសហគមន៍សុំបងប្អូនជនរួមជាតិប្រុងប្រយ័ត្នអំពីការឆ្លង«អូមីក្រុង»ចូលក្នុងសហគមន៍ព្រោះមានកម្រិតនៃការឆ្លងឆាប់រហ័សលឿនជាង ដែលតា និងអាល់ហ្វា» ។

សម្ដេចតេជោស្នើដល់ពលរដ្ឋកុំឱ្យភិតភ័យស្លន់ស្លោចំពោះការរកឃើញជំងឺអូមីក្រុងជាបន្តបន្ទាប់នេះដោយជំរុញដល់ពលរដ្ឋប្រកាន់ខ្ជាប់នូវវិធានការសុខាភិបាល និងវិធានការ៣ការពារ៣កុំដោយប្រុងប្រយ័ត្ននិងទទួលខុសត្រូវខ្ពស់។

វិធានការ«៣ការពារ» មានដូចជា ពាក់ម៉ាស់ លាងសម្អាតដៃ និងរក្សាគម្លាតសុវត្ថិភាពយ៉ាងហោច១ម៉ែត្រកន្លះពីអ្នកដទៃ។ ចំពោះ«៣កុំ» វិញមានដូចជា កុំចូលទៅកន្លែងបិទជិតគ្មានខ្យល់ចេញចូល កុំទៅកន្លែងដែលមានមនុស្សកុះករច្រើន និងកុំប៉ះពាល់គ្នាដោយផ្ទាល់។

កម្ពុជារកឃើញករណីអ្នកជំងឹកូវីដ-១៩បម្លែងថ្មីអូមីក្រុងដំបូងគេបង្អស់កាលពីថ្ងៃទី១៤ ខែធ្នូ លើស្រ្តីជនជាតិខ្មែរម្នាក់អាយុ ២៣ឆ្នាំ រស់នៅក្រុងបាវិត ខេត្តស្វាយរៀង ដែលមានផ្ទៃពោះចំនួន១៥សប្ដាហ៍ បានធ្វើដំណើរតាមជើងហោះហើរចេញពីប្រទេសហ្គាណា (អាហ្រិ្វកខាងលិច)។

បើតាមសម្ដេចតេជោ ហ៊ុន សែន បច្ចុប្បន្នក្នុងចំណោមអ្នកឆ្លងជំងឹកូវីដ-១៩បម្លែងថ្មីដែលត្រូវបានរកឃើញទាំង៣១ករណីមាន៣ករណីបានព្យាបាលជាសះស្បើយហើយ៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក