ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ឃាត់ខ្លួនជនបរទេសជិត១០នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ | BREAKING: ផ្អើលករណីពុលសាំងវិច ពីហាងសំពៅមាស មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់កំពុងព្យាបាល | សម្តេច​តេ​ជោ ហ៊ុន សែន រំលឹកពី​អាហារ​​មួយពេល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ | Update៖ ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ឆក់ជីវិតអ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាព | ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ លោក ជីមមី ខាតធ័រ ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ |

BREAKING NEWS: នាយករដ្ឋមន្ត្រីអនុញ្ញាតឱ្យសិស្សប្រឡងបាក់ឌុបដែលមានជំងឺកូវីដ-១៩អាចប្រឡងបាននៅមន្ទីរពេទ្យ

ភ្នំពេញ៖ នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានប្រាប់ឱ្យក្រសួងអប់រំរៀបចំអនុញ្ញាតដល់សិស្សទី១២ ដែលមានផ្ទុកជំងឺកូវីដ-១៩ត្រូវប្រឡងមធ្យមសិក្សាទុតិយភូមិ ឬបាក់ឌុបអាចប្រឡងបានដោយគ្រាន់តែឱ្យពួកគេប្រឡងនៅតាមមន្ទីរព្យាបាលជំងឺរបស់គេផ្ទាល់។

ថ្លែងក្នុងពិធីទទួលវ៉ាក់សាំងដែលជាជំនួយរបស់ប្រទេសអូស្ត្រាលីនៅល្ងាចថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២១នេះ សម្ដេចតេជោ ហ៊ុន សែន បានថ្លែងថាសិស្សដែលមានផ្ទុកជំងឹកូវីដ-១៩គឺអាចប្រឡងបានដូចសិស្សធម្មតា តែគ្រាន់តែលក្ខខន្តគឺត្រូវប្រឡងនៅមន្ទីរសម្រាកព្យាបាលរបស់ពួកគេដោយមានអនុរក្ស និងមន្ត្រីសុខាភិបាលពិនិត្យនៅកន្លែងផ្ទាល់។

សម្ដេចតេជោថ្លែងថា៖ «ខ្ញុំក៏ស្នើថាកុំឱ្យយកវិទ្យាល័យបាក់ទូក។ ដែលមុននេះគ្រោងប្រឡងនៅវិទ្យាល័យបាក់ទូក ធ្វើឱ្យមានការស្លន់ស្លោ។ យើងមិនយកសិស្សទាំងពីររូបនេះដែលបានចេញទៅប្រកួតនៅខាងក្រៅដោយមានការចាត់តាំងត្រឹមត្រូវពីក្រសួងអប់រំ យុវជន និងកីឡា ទៅធ្វើការប្រឡងនៅមណ្ឌលវិទ្យាឡ័យបាក់ទូកទេ! ក៏ប៉ុន្ដែយើងនឹងរៀបចំចាត់ចែងឱ្យមានការប្រឡងនៅនឹងមន្ទីរពេទ្យតែម្ដងដោយមានគ្រូពេទ្យ សាស្ត្រាចារ្យ ចូលទៅធ្វើការពិនិត្យនៃការប្រឡងនោះ» ។

អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា លោក រស់ សុវាចា បានប្រាប់EAC News ថា សិស្សទាំងពីរនាក់នោះត្រូវបានរដ្ឋាភិបាលបញ្ចូនទៅប្រកួតការ៉ាតេដូ នៅប្រទេសកាហ្សាក់ស្តង់ ហើយទើបត្រឡប់មកដល់ប្រទេសកម្ពុជាកាលពីពេលថ្មីៗនេះត្រូវបានរកឃើញវិជ្ជមានកូវីដ-១៩។ លោកបន្ថែមថាពេលនេះសិស្សទាំងពីរនាក់នោះកំពុងសម្រាកព្យាបាលនៅមណ្ឌលព្យាបាលកូវីដ-១៩មួយកន្លែង ហើយនាថ្ងៃប្រឡងស្អែកនេះនឹងត្រូវប្រឡងនៅទីនោះដោយផ្ទាល់ផងដែរ។

ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំសិក្សា២០២០-២០២១ នឹងប្រព្រឹត្តិទៅនៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២១ រហូតដល់ថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២១ ដែលមានបេក្ខជនប្រឡងចំនួន ១១៤ ១៨៣នាក់ ក្នុងនោះស្រីមានចំនួន ៦០ ៣៩៧នាក់។ លទ្ធផលនៃការប្រឡងនឹងត្រូវប្រកាសនៅថ្ងៃទី១៨ និង១៩ ខែមករា ឆ្នាំ២០២២៕

PHOTO: EAC NEWS


ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក