BREAKING NEWS: កម្ពុជាប្រកាសករណីរកឃើញវិជ្ជមានថ្មីវីរ៉ុសកូវីដ-១៩ នៅថ្ងៃអាទិត្យ ទី២៦ ខែធ្នូ ឆ្នាំ២០២១
ភ្នំពេញ៖ កម្ពុជារកឃើញករណីឆ្លងមេរោគកូវីដ-១៩ ចំនួន ៤ករណីថ្មី ក្នុងនោះករណីនាំចូលថ្មី ៣ករណី ខណៈអ្នកជំងឺ ៨នាក់ បានជាសះស្បើយ និងស្លាប់ថ្មីចំនួន០នាក់។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល នៅថ្ងៃសៅរ៍ ទី២៥ ខែធ្នូ ឆ្នាំ២០២១។
គិតត្រឹមអាទិត្យនេះ កម្ពុជាបានរកឃើញករណីឆ្លងសរុបចំនួន ១២០,៤៤៩នាក់, ស្លាប់ដោយសារកូវីដ-១៩ សរុបចំនួន ៣,០០៨នាក់, ព្យាបាលជាសះស្បើយបានសរុបចំនួន ១១៦,៨៦១នាក់ និងសរុបករណីនាំចូលពីក្រៅប្រទេស ១៩,៨៧៣ករណី៕