ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

មេបញ្ជាការទ័ពជើងគោកលោក ហ៊ុន ម៉ាណែត ចង់ឱ្យមានការផលិតអាវុធធុនស្រាលក្នុងប្រទេស

ភ្នំពេញ៖ អគ្គមេបញ្ជាការរង និងជាមេបញ្ជាការទ័ពជើងគោកលោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានស្នើដល់អនុព័ន្ធយោធាចិនក្នុងការទាក់ទងវិនិយោគិនចិន មកវិនិយោគបើករោងចក្រផលិតអាវុធធុនស្រាលនៅកម្ពុជា នាពេលឆាប់ៗខាងមុខ។

ថ្លែងក្នុងពេលពិធីសម្ពោធអាគារស្នាក់នៅ ក៏ដូចជាបិទនិងបើកវគ្គហឹ្វកហ្វឺនអង្គរក្សពិសេសនៅមជ្ឈមណ្ឌលហ្វឹកហ្វឺនបញ្ជាការភ្នំស្រង់ ខេត្តកំពង់ស្ពឺ កាលពីម្សិលមិញលោក ហ៊ុន ម៉ាណែត បានថ្លែងថាការអាចផលិតអាវុធក្នុងប្រទេសដោយខ្លួនឯងបានគឺជាការធានានូវឯករាជ្យម្ចាស់ការ បង្កើនជំនាញបច្ចេកទេសផលិត និងធានាដល់ការហ្វឹកហ្វឺនផងដែរ។

លោកថ្លែងថា៖ «ខ្ញុំចង់បានលទ្ធភាព នៃទំនើបកម្មការផលិតយ៉ាងហោចណាស់ អាវុធធុនស្រាលនៅក្នុងប្រទេសរបស់យើង ខ្ញុំចង់ឱ្យបានមានឆាប់ៗ។ ប្រទេសជិតខាងគេមានអស់ហើយ ប្រទេសថៃ ឡាវ វៀតណាម គាត់ផលិតខ្លួនគាត់ ចឹងហើយយើងមិនបាច់ទៅទិញពីណានោះទេ យើងផលិតក្នុងប្រទេសតែម្តង ចំណេញទាំងបច្ចេកទេសខ្មែរយើងចេះផលិត ចំណេញទាំងការធានាម្ចាស់ការ ហ្នឹងហើយការកំណែទម្រង់ឯករាជ្យ ម្ចាស់ការ ការធានាការហ្វឹកហ្វឺន និងធានាគ្រប់វិស័យ។ ព្រឹកមិញ ខ្ញុំបាននិយាយជាមួយនឹងអនុព័ន្ធយោធាចិន សង្ឃឹមថានឹងហៅអ្នកវិនិយោគ វិនិយោគនៅហ្នឹង ផលិតហើយយើងស្វាគមន៍អ្នកវិនិយោគទាំងអស់ ឥណ្ឌូនេស៊ីក៏មកបានទាំងអស់»។

បើតាមលោកឧត្តមសេនីយឯក ហ៊ុន ម៉ាណែត ដើម្បីបង្កើនសមត្ថភាពទ័ពឱ្យខ្លាំងក្លាទៅបានកងទ័ពត្រូវមានកំណែទម្រង់៣ធំៗ គឺកំណែទម្រង់រចនាសម្ព័ន្ធ ការកសាងធនធានមនុស្ស និងការធ្វើទំនើបកម្មគ្រឿងសព្វាវុធ៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក