ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ឃាត់ខ្លួនជនបរទេសជិត១០នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ | BREAKING: ផ្អើលករណីពុលសាំងវិច ពីហាងសំពៅមាស មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់កំពុងព្យាបាល | សម្តេច​តេ​ជោ ហ៊ុន សែន រំលឹកពី​អាហារ​​មួយពេល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ | Update៖ ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ឆក់ជីវិតអ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាព | ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ លោក ជីមមី ខាតធ័រ ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ |

ក្រុមលោក គៀត ចន្ថារិទ្ធ ទទួលបានជ័យជំនះក្នុងការប្រកួតកីឡាវាយកូនគោលដណ្ដើមពានរង្វាន់សម្ដេចតេជោលើកទី៥ ឆ្នាំ២០២១

កណ្តាល៖ បន្ទាប់បើកនិងប្រកួតកីឡាវាយកូនគោលដណ្ដើមពានរង្វាន់សម្ដេចតេជោ ហ៊ុន សែន លើកទី៥ ឆ្នាំ២០២១ អស់ពេលមួយព្រឹកថ្ងៃទី២៥ ខែធ្នូ នេះមកពានសម្រាប់កីឡាករវាយកូនហ្គោលជាក្រុមនិងបុគ្គលរួមទាំងពានផ្សេងទៀតត្រូវបានប្រគល់ជូនដោយផ្ទាល់ដោយនាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន ដើម្បីជាការលើកទឹកចិត្តដល់កីឡាករ។

តាមលទ្ធផលដែលប្រកាសដោយគណៈកម្មការប្រកួតឱ្យដឹងថា ក្រុមរបស់អគ្គនាយកអន្តោប្រវេសន៍លោក គៀត ចន្ថារិទ្ធិ បានទទួលជ័យជំនះក្នុងការប្រកួត ខណៈក្រុមរបស់ឧបនាយករដ្ឋមន្ត្រី ប៊ិន ឈិន នៅលេខ២ និងក្រុមរបស់លោក អ៊ុក ឃ្មួច ជាប់ចំណាត់ថ្នាក់លេខ៣។

តំណាងឱ្យអ្នករៀបចំការប្រកួតនេះរដ្ឋមន្ត្រីក្រសួងទេសចរណ៍ លោក ថោង ខុន បានថ្លែងថា ការប្រកួតដណ្ដើមពានសម្ដេចតេជោលើកទី៥ ឆ្នាំ២០២១ នេះគឺធ្វើឡើងជាមួយនឹងការអបអរសាទរនូវខួបលើកទី២៣នៃនយោបាយឈ្នះ-ឈ្នះរបស់សម្ដេចតេជោ ហ៊ុន សែន ដែលនាំឱ្យស្រុកមានសន្ដិភាព ស្ថិរភាព និងការអភិវឌ្ឍដូចសព្វថ្ងៃ។

លោកបានបញ្ជាក់ថា៖ «ពិតណាស់ថា! បើគ្មានសន្ដិភាពកីឡាក៏មិនអាចមានឱកាសក្នុងការអភិវឌ្ឍបានឡើយ»។

ការប្រកួតកីឡាវាយកូនគោលដណ្ដើមពានរង្វាន់សម្ដេចតេជោ ត្រូវបានសម្ដេចតេជោ ហ៊ុន សែន បើកការប្រកួតដោយផ្ទាល់នៅព្រឹកថ្ងៃទី២៥ ខែធ្នូនេះ នៅទីលានវាយកូនគោលវឌ្ឍនៈហ្គោលរីសត ក្រុងតាខ្មៅ ខេត្តកណ្ដាល ដែលមានអ្នកចូលរួមឧបត្ថម្ភជាច្រើនដែលសរុបទឹកប្រាក់ប្រមាណជាង ១០ម៉ឺនដុល្លារអាមេរិក ហើយទឹកប្រាក់ដែលសល់ពីការប្រកួតនៅថ្ងៃនេះនឹងត្រូវប្រគល់ជូនសហព័ន្ធកីឡាវាយកូនហ្គោលកម្ពុជាដើម្បីជាប្រយោជន៍ដើម្បីសហព័ន្ធរួមទាំងការបណ្ដុះបណ្ដាល និងការបញ្ជូនមនុស្សទៅប្រកួតនៅក្រៅប្រទេសផងដែរ។

ថ្លែងក្នុងពេលបើកការប្រកួតកាលពីព្រឹកមិញ រដ្ឋមន្ត្រីក្រសួងការពារជាតិ និងជាប្រធានសហព័ន្ធកីឡាហ្គោលកម្ពុជា សម្ដេចពិជ័យសេនា ទៀ បាញ់ បានថ្លែងថាដោយសារជោគជ័យនៃនយោបាយឈ្នះ-ឈ្នះ របស់សម្ដេចតេជោ បានធ្វើឱ្យកម្ពុជាប្រែក្លាយខ្លួនពីប្រទេសដែលមានសង្គ្រាមនិងសោកនាដកម្ម មកជាប្រទេសដែលមានភាពនឹងនរ មានសន្ដិភាព និងរួបរួមគ្នា ដែលធ្វើឱ្យមានការអភវិឌ្ឍន៍គ្រប់វិស័យ ជាពិសេសគឺវិស័យកីឡាតែម្ដងដូចដែលឃើញនាពេលនេះ។

នយោបាយ ឈ្នះ-ឈ្នះ របស់សម្ដេចតេជោ ហ៊ុន សែន នៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ១៩៩៨ ដែលស្វាគមន៍ជនជាតិខ្មែរគ្រប់រួបរួម និងកសាងជាតិ បានធ្វើឱ្យប្រទេសកម្ពុជាបានបញ្ចប់សង្គ្រាមដែលនាំមកនូវសន្ដិភាពពេញលេញ និងឯកភាពជាតិទាំងស្រុង ដែលផ្ដល់ឱកាសឱ្យកម្ពុជាមានឱកាសអភិវឌ្ឍន៍ប្រទេសឱ្យរីកចំរើនជាបន្តបន្ទាប់មកដល់សព្វថ្ងៃ។ បច្ចុប្បន្នប្រទេសកម្ពុជាកំពុងប្រែក្លាយខ្លួនយ៉ាងឆាប់រហ័សពីក្រីក្រទៅជាប្រទេសមាន ប្រាក់ចំណូល មធ្យមកំរិតទាបនឹងឆ្ពោះទៅកាន់ប្រទេសដែលមានប្រាក់ចំណូលមធ្យមកំរិតខ្ពស់នៅឆ្នាំ២០៣០ផងដែរ៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក