ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

អតីតគ្រូបង្វឹកក្រសួងការពារជាតិ ភា សុភក្ត្រា ទៅណា??

ភ្នំពេញ៖ លោក ភា សុភក្រ្តា ឬគ្រូបង្វឹករហស្សនាម ១២០ភាគរយ បានស្ងប់ស្ងាត់ពីអាជីពជាគ្រូបង្វឹកបាល់ទាត់មួយរយៈធំមកហើយ ក្រោយពីលោកបានលាឈប់ពីតួនាទីជាគ្រួជំនួយក្រុមជម្រើសជាតិកម្ពុជា ដែលកាលណោះស្ថិតក្រោមការដឹកនាំរបស់បុរសសញ្ជាតិអាហ្សង់ទីន Felix G.Dalmas។

យ៉ាងណាក្តី គេក៏នៅតែសង្កេតឃើញគ្រូបង្វឹកដឹកនាំក្រសួងការពារជាតិឈ្នះពានសម្តេចតេជោ ហ៊ុន សែន ឆ្នាំ ២០១៨រូបនេះ នៅតែមានការមមាញឹកជាមួយការងារជាអ្នកអត្ថាធិប្បាយបាល់ទាត់អាល្លឺម៉ង់នៅស្ថានីយ៍ទូរទស្សន៍ធំក្នុងស្រុក ព្រមទាំងជាអ្នកវិភាគបាល់ទាត់ដ៏មានប្រជាប្រិយភាពមួយរូបនៅលើហ្វេសប៊ុកផ្ទាល់ខ្លួនរបស់លោក និងផេកកីឡាល្បីៗផ្សេងទៀត រួមជាមួយការមើលខុសត្រូវអាជីវកម្មហាងកាហ្វេធំមួយកន្លែងនៅក្រុងតាខ្មៅផង។

មួយរយៈក្រោយនេះ មានការលេចឮដំណឹងជាបន្តបន្ទាប់ពីការវិលត្រឡប់មកអាជីពលើវាលស្មៅវិញរបស់គ្រូបង្វឹកកម្រិត AFC A-License រូបនេះ ប៉ុន្តែគេនៅមិនទាន់ច្បាស់ពីគោលដៅបន្ទាប់របស់លោកឡើយ ស្របពេលដែលចចាមរ៉ាមជាច្រើនបានលើកឡើងថា លោកអាចនឹងត្រឡប់មកចូលរួមជាមួយក្រុមការងារជម្រើសជាតិឡើងវិញ ឬអាចទៅកាន់ក្លិបធំមួយក្នុងស្រុកគឺវិសាខា។ ក្រុមការងារ E-Arts បានទាក់ទងផ្ទាល់ពីបញ្ហានេះ ប៉ុន្តែលោកសុំមិនទាន់អធិប្បាយច្រើនឡើយជុំវិញបញ្ហានេះ។ ចុះចំណែកប្រិយមិត្ត និងអ្នកគាំទ្រទាំងអស់វិញគិតថា តើអតីតគ្រូបង្វឹកក្រសួងការពារជាតិ ភា សុភក្ត្រា ទៅណា??

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក