ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ឃាត់ខ្លួនជនបរទេសជិត១០នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ | BREAKING: ផ្អើលករណីពុលសាំងវិច ពីហាងសំពៅមាស មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់កំពុងព្យាបាល | សម្តេច​តេ​ជោ ហ៊ុន សែន រំលឹកពី​អាហារ​​មួយពេល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ | Update៖ ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ឆក់ជីវិតអ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាព | ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ លោក ជីមមី ខាតធ័រ ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ |

សម្ដេចតេជោចូលរួមវាយកូនគោលបើកការប្រកួតកីឡាវាកូនគោល «ពានរង្វាន់សម្ដេចតេជោលើកទី៥»

កណ្ដាល៖ គ្រាប់គោលដំបូងត្រូវបាននាយករដ្ឋមន្ត្រីកម្ពុជាវាយបញ្ចូលគ្រាប់នៅព្រឹកថ្ងៃទី២៥ ខែធ្នូនេះ ជាសញ្ញានៃការបើកការប្រកួតកីឡាវាយកូនគោល ពានរង្វាន់សម្ដេចតេជោលើកទី៥ ដែលធ្វើឡើងនៅទីលានវាយកូនហ្គោលវឌ្ឍនៈហ្គោលរីសត ស្ថិតក្នុងក្រុងតាខ្មៅ ខេត្តកណ្ដាល។

នេះជាលើកទី៥ ហើយដែលព្រឹត្តិការណ៍នេះបានបារព្ធឡើងដោយមានការសហការរវាងក្រសួងទេសចរណ៍ អគ្គស្នងការនគរបាលជាតិ និងសហព័ន្ធកីឡាហ្គោលកម្ពុជា។

រដ្ឋមន្ត្រីក្រសួងការពារជាតិ និងជាប្រធានសហព័ន្ធកីឡាហ្គោលកម្ពុជា សម្ដេចពិជ័យសេនា ទៀ បាញ់ បានថ្លែងថា ការរៀបចំព្រឹត្តិការណ៍កីឡានេះគឺដើម្បីចូលរួមអបអរខួបលើក២៣នៃការបញ្ចប់សង្គ្រាមស៊ីវិលនៅកម្ពុជាដោយនយោបាយឈ្នះ-ឈ្នះរបស់សម្ដេចតេជោ ហ៊ុន សែន។

សម្ដេចពិជ័យសេនា ទៀ បាញ់ បានបញ្ជាក់ថាដោយសារជោគជ័យនៃនយោបាយឈ្នះ-ឈ្នះ របស់សម្ដេចតេជោ បានធ្វើឱ្យកម្ពុជាប្រែក្លាយខ្លួនពីប្រទេសដែលមានសង្គ្រាមនិងសោកនាដកម្ម មកជាប្រទេសដែលមានភាពនឹងនរ មានសន្ដិភាព និងរួបរួមគ្នា ដែលធ្វើឱ្យមានការអភវិឌ្ឍន៍គ្រប់វិស័យ ជាពិសេសគឺវិស័យកីឡាតែម្ដងដូចដែលឃើញនាពេលនេះ។

នយោបាយ ឈ្នះ-ឈ្នះ របស់សម្ដេចតេជោ ហ៊ុន សែន នៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ១៩៩៨ ដែលស្វាគមន៍ជនជាតិខ្មែរគ្រប់រួបរួម និងកសាងជាតិ បានធ្វើឱ្យប្រទេសកម្ពុជាបានបញ្ចប់សង្គ្រាមដែលនាំមកនូវសន្ដិភាពពេញលេញ និងឯកភាពជាតិទាំងស្រុង ដែលផ្ដល់ឱកាសឱ្យកម្ពុជាមានឱកាសអភិវឌ្ឍន៍ប្រទេសឱ្យរីកចំរើនជាបន្តបន្ទាប់មកដល់សព្វថ្ងៃ។ បច្ចុប្បន្នប្រទេសកម្ពុជាកំពុងប្រែក្លាយខ្លួនយ៉ាងឆាប់រហ័សពីក្រីក្រទៅជាប្រទេសមាន ប្រាក់ចំណូល មធ្យមកំរិតទាបនឹងឆ្ពោះទៅកាន់ប្រទេសដែលមានប្រាក់ចំណូលមធ្យមកំរិតខ្ពស់នៅឆ្នាំ២០៣០ផងដែរ៕

PHOTO: EAC NEWS


ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក