ក្រុមការងារស្រាវជ្រាវប្រទះឃើញព្រះកេសទេវតាក្នុងកំណាយស្រាវជ្រាវនៅខ្លោងទ្វារជ័យ | នាយករដ្ឋមន្ត្រីអញ្ជើញដឹកនាំគណៈប្រតិភូកម្ពុជាទៅទស្សនកិច្ចនៅសាធារណរដ្ឋកូរ៉េ | សាលាឥណ្ឌាមួយចូលរួមអបអរពិធីចម្រើនព្រះជន្មព្រះមហាក្សត្រកម្ពុជាដោយការចែកអំណោយសប្បុរសធម៌ដល់សិស្សក្រីក្រ | ព្រះមហាក្សត្រត្រាស់បង្គាប់លោក ធូ មណី ឱ្យបន្តតំណែងជាអនុប្រធានសាលាឧទ្ធរណ៍បាត់ដំបងមួយឆ្នាំទៀត |

សារព័ត៌មានបរទេសចុះផ្សាយជាបន្តបន្ទាប់ពីសេចក្ដីសម្រេចបក្សប្រជាជនលើបេក្ខភាពអនាគតនាយករដ្ឋមន្ត្រី លោក ហ៊ុន ម៉ាណែត

ភ្នំពេញ៖ សារព័ត៌មាន Reuter, Aljazeera, Channel News Asia, Straits Times, China Morning Post, Xinhua និងសារព័ត៌មានតំបន់ដូចជា Bangkok Post, Vietnam Plus, Free Malaysia Today ដែលសរុបប្រមាណ២៤ស្ថាប័នបានចុះផ្សាយពីអង្គសន្និបាតគណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជានៅថ្ងៃនេះ ដែលបានបោះឆ្នោតជ្រើសតាំងលោក ហ៊ុន ម៉ាណែត ជាបេក្ខជននាយករដ្ឋមន្រ្តីនាពេលអនាគត។

សារព័ត៌មានទាំងនោះបានចុះផ្សាយក្នុងន័យស្រដៀងៗគ្នាថា៖ «គណបក្សកាន់អំណាចគាំទ្រកូនប្រុសលោក ហ៊ុន សែន ជាអនាគតមេដឹកនាំ» ។

គួរបញ្ជាក់ផងដែរថាសន្និបាតគណៈកម្មាធិការកណ្តាលលើកទី៤៣ របស់គណបក្សប្រជាជនកម្ពុជានៅព្រឹកនេះ បានសម្រេចជាផ្លូវការបោះឆ្នោតជ្រើសតាំងបន្ថែមសម្តេចពិជ័យសេនា ទៀ បាញ់ ជាអនុប្រធានគណបក្ស និងលោកស្រីកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ជាអនុប្រធានគណបក្ស ហើយសម្តេចតេជោ ហ៊ុន សែន នៅតែទទួលបានការគាំទ្រជាបេក្ខភាពនាយករដ្ឋមន្ត្រី និងបានសម្រេចជាឯកច្ឆ័ន្ទជ្រើសតាំងលោក ហ៊ុន ម៉ាណែត ជាបេក្ខភាពនាយករដ្ឋមន្ត្រីសម្រាប់ពេលអនាគត។

ថ្លែងក្នុងសន្នីសិទសារព័ត៌មានបន្ទាប់ពីសន្និបាតគណៈកម្មាធិការកណ្តាលលើកទី៤៣ របស់គណបក្សប្រជាជនកម្ពុជានៅថ្ងៃនេះអ្នកនាំពាក្យគណបក្សលោក សួស យ៉ារ៉ា បានថ្លែងថាការបោះឆ្នោតជ្រើសតាំងបន្ថែមអនុប្រធានបក្ស២រូបបន្ថែម និងទុកចិត្តដល់លោក ហ៊ុន ម៉ាណែត ជាបេក្ខភាពនាយករដ្ឋមន្រ្តីនាពេលអនាគត គឺជាការបង្ហាញទៅពិភពលោកថាគណបក្សប្រជាជនជាគណបក្សដែលមានឯកភាព និងសាមគ្គីភាពគ្នា ដែលធានាការពារកម្ពុជានូវសន្ដិភាព បញ្ជៀសការបៀតបៀនឬការដណ្ដើមគ្នាលើភូមិសាស្ត្រនយោបាយនៃមហាអំណាច។

លោកថា៖ «មូលហេតុសំខាន់នោះយើងចង់បង្ហាញថាគណបក្សប្រជាជនកម្ពុជាមានឯកភាពផ្ទៃក្នុងហើយនឹងមានសាមគ្គីភាពគ្នារឹងមាំព្រោះការទប់ទល់នឹងសត្រូវនិងការបៀតបៀននឹងការដណ្ដើមគ្នានៃភូមិសាស្ត្រនយោបាយនៃមហាអំណាច ការរក្សាបាននៅសន្ដិភាពនិងស្ថេរភាពជាតិវាធំជាងការប្រកួតប្រជែងផ្ទៃក្នុងឬការដណ្ដើមបេក្ខភាពឬការដណ្ដើមបេក្ខភាពជានាយករដ្ឋមន្ត្រីហ្នឹងវាលើសពីអ្វីៗទាំងអស់» ។

គណបក្សប្រជាជនកម្ពុជាត្រូវបានបង្កើតឡើងនៅ ថ្ងៃទី២៨ ខែមិថុនា ឆ្នាំ១៩៥១ ដោយអ្នកជាតិនិយមកម្ពុជាដើម្បីរំដោះជាតិកម្ពុជាពីអាណានិគមបារាំង។ គឺជាគណបក្សដែលចំណាស់ជាងគេនៅ កម្ពុជា ហើយបានដឹកនាំការតស៊ូរំដោះប្រជាជនកម្ពុជាពីរបបខ្មែរក្រហមនៅ ឆ្នាំ១៩៧៩ និងបានដឹកនាំប្រទេសមកដល់បច្ចុប្បន្ន៕

១- សារព័ត៌មាន Xinhua ចំណងជើង “Cambodia's ruling party endorses PM's eldest son as future PM candidate: statement”

http://www.xinhuanet.com/english/20211224/df7a4f3b7e6c48dfa12ff9c049945cba/c.html

២-សារព័ត៌មាន Flipbaord ចំណងជើង “Cambodia’s ruling party endorses Hun Sen’s son Hun Manet as ‘prime minister candidate in the future’”

https://flipboard.com/@SCMPNews/cambodia-s-ruling-party-endorses-hun-sen-s-son-hun-manet-as-prime-minister-cand/a-c1R9KStYTuKl_DdcD9TD8w%3Aa%3A2290161508-4f370cd425%2Fscmp.com

៣-សារព័ត៌មាន Alijazeera ចំណងជើង “A new Hun rises: Cambodia’s ruling party meets to plot its future”

https://www.aljazeera.com/news/2021/12/23/a-new-hun-rises-cambodias-ruling-party-meets-to-plot-its-future

៤-សារព័ត៌មាន Reuter ចំណងជើង “Cambodia's ruling party endorses PM Hun Sen's son as future leader” https://www.reutersconnect.com/detail?id=tag%3Areuters.com%2C2021%3Anewsml_WDF9EAT6V%3A3

៥-សារព័ត៌មាន South China Morning Post ចំណងជើង “Cambodia’s ruling party endorses Hun Sen’s son Hun Manet as ‘prime minister candidate in the future” https://www.scmp.com/news/asia/southeast-asia/article/3160975/cambodias-ruling-party-endorses-hun-sens-son-hun-manet

៦-សារព័ត៌មាន Veitnam+ ចំណងជើង “CPP endorses Hun Manet as future PM candidate” https://en.vietnamplus.vn/cpp-endorses-hun-manet-as-future-pm-candidate/219720.vnp

៧-សារព័ត៌មាន THE STRAITS TIMES ចំណងជើង “Cambodia's ruling party endorses PM Hun Sen's eldest son as future leader”

https://www.straitstimes.com/asia/se-asia/cambodias-ruling-party-endorses-pm-hun-sens-son-as-future-leader

៨-សារព័ត៌មាន China.org.ch ចំណងជើង “Cambodia's ruling party endorses PM's eldest son as future PM candidate: statement”

http://www.china.org.cn/world/Off_the_Wire/2021-12/24/content_77951348.htm

៩-សារព័ត៌មាន Free Malaysia Today ចំណងជើង “Cambodia’s Hun Sen backs son to take over leadership”

https://www.freemalaysiatoday.com/category/world/2021/12/24/cambodias-hun-sen-backs-son-to-take-over-leadership/

១០-សារព័ត៌មាន U.S.News ចំណងជើង “Cambodia's Ruling Party Endorses PM's Son as Future Leader”

https://www.usnews.com/news/world/articles/2021-12-24/cambodias-ruling-party-endorses-pm-hun-sens-son-as-future-leader

១១-សារព័ត៌មាន Bangkok Post ចំណងជើង “Cambodia's ruling party endorses PM Hun Sen's son as future lead” https://www.bangkokpost.com/world/2237331/cambodias-ruling-party-endorses-pm-hun-sens-son-as-future-leader

១២-សារព័ត៌មាន EDE: Agencia ចំណងជើង “'Son' rises in Cambodia: Ruling party selects future PM”

https://www.efe.com/efe/english/world/son-rises-in-cambodia-ruling-party-selects-future-pm/50000262-4705082?utm_source=wwwefecom&utm_medium=rss&utm_campaign=rss

១៣-សារព័ត៌មាន BHASKAR LIVE ចំណងជើង “Hun Sen’s son endorsed as future Cambodian PM candidate”

https://www.bhaskarlive.in/hun-sens-son-endorsed-as-future-cambodian-pm-candidate/?utm_source=rss&utm_medium=rss&utm_campaign=hun-sens-son-endorsed-as-future-cambodian-pm-candidate

១៤-សារព័ត៌មាន TRIXABIA ចំណងជើង “A new Hun rises: Cambodia’s ruling party meets to plot its future”

https://trixabia.com/a-new-hun-rises-cambodias-ruling-party-meets-to-plot-its-future-news/

១៥-សារព័ត៌មាន REDHOT Singapore ចំណងជើង “Cambodia's ruling party endorses PM Hun Sen's son Hun Manet as future leader”

https://www.redhot.sg/cambodia-s-ruling-party-endorses-pm-hun-sen-s-son-hun-manet-as-future-leader-88167.html

១៦-សារព័ត៌មាន CANINDIA ចំណងជើង “Hun Sen’s son endorsed as future Cambodian PM candidate”

https://www.canindia.com/hun-sens-son-endorsed-as-future-cambodian-pm-candidate/

១៧-សារព័ត៌មាន ASIAN NEWS DAY ចំណងជើង “Cambodia's ruling party endorses PM Hun Sen's son Hun Manet as future leader”

https://www.asianewsday.com/cambodias-ruling-party-endorses-pm-hun-sens-son-hun-manet-as-future-leader/

១៨-សារព័ត៌មាន TELUGY STOP ចំណងជើង “Hun Sen’s Son Endorsed As Future Cambodian PM Candidate”

https://english.telugustop.com/hun-sens-son-endorsed-as-future-cambodian-pm-candidate-latest-eng-news-1424115

១៩-សារព័ត៌មាន TREND FOOL ចំណងជើង “Cambodia’s ruling party endorses PM Hun Sen’s son as future leader”

https://trendfool.com/news/cambodias-ruling-party-endorses-pm-hun-sens-son-as-future-leader/

២០-សារព័ត៌មាន itv Times News ចំណងជើង “Cambodia's Hun Sen Backs son to take over management”

https://itvtimes.com/2021/12/24/cambodias-hun-sen-backs-son-to-take-over-management/

២១-សារព័ត៌មាន THE NEW ZEALAND TIMES ចំណងជើង “Cambodia’s ruling party backs PM’s son Hun Sen as future leader”

https://www.thenewzealandtimes.com/cambodias-ruling-party-backs-pms-son-hun-sen-as-future-leader/

២២-សារព័ត៌មាន BEBAK POST English ចំណងជើង “Hun Sen’s son is endorsed as the future Cambodian PM candidate”

https://eng.bebakpost.com/hun-sens-son-is-endorsed-as-the-future-cambodian-pm-candidate/

២៣-សារព័ត៌មាន FLIPBOARD ចំណងជើង “Cambodia’s ruling party endorses Hun Sen’s son Hun Manet as ‘prime minister candidate in the future” https://flipboard.com/@SCMPNews/cambodia-s-ruling-party-endorses-hun-sen-s-son-hun-manet-as-prime-minister-cand/a-c1R9KStYTuKl_DdcD9TD8w%3Aa%3A2290161508-4f370cd425%2Fscmp.com



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក