ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

លោក វិល្លាម គ័ង ថាការសម្រេចចិត្តប្លន់គឺដោយសារខ្វះខាតលុយនិងជ្រេញអំណួតរបស់អ្នកមាន

ភ្នំពេញ៖ ប្រធានគណបក្សខ្មែរក្រោកលោក សុខ សុវណ្ណវឌ្ឍនាសាប៊ុង ហៅវីល្លាម គ័ង បានសារភាពថាលោកបានរៀបគម្រោងប្លន់ចំនួន២ដងរួចហើយតែលើកទីមួយមិនបានសម្រេចទើបតែបានសម្រេចនៅលើកទី២នេះ។ លោកថាមូលហេតុដែលរៀបគម្រោងប្លន់គឺដោយសារលោកខ្វះខាតលុយកាក់ជំពាក់បំណុលគេជុំទិស និងជ្រិញអ្នកមានឡាយតាម Facebook បង្អួតទ្រព្យសម្បត្តិ។

យោងតាមការចុះផ្សាយលើហ្វេសបុកផ្លូវការរបស់កងរាជអាវុធហត្ថរាជធានីភ្នំពេញបានចុះផ្សាយ៖ «សកម្មភាពប្លន់ចំនួន០២ លើកទី១គឺនៅថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២១ បានធ្វើសកម្មភាពប្លន់ ម្ចាស់បុរីម៉នដានី នៅស្រុកគងពិសី ខេត្តកំពង់ស្ពឺ តែមិនបានសម្រេច ព្រោះនៅថ្ងៃធ្វើសកម្មភាព ស្រាប់តែជនរងគ្រោះមិនបាននៅក្នុងឡានដែលពួកខ្លួនបានកាក់ប្លន់ ក៏ក្លែងធ្វើជាសួរនាំក្នុងនាមសមត្ថកិច្ច ហើយពេលនោះខ្លួនមិនបានចូលរួមទេ គឺឲ្យតែកូនចៅ ០៥នាក់ អាវុធវែង០១ដើម អាវុធខ្លី០២ដើម និងក្លែងឯកសណ្ឋានសមត្ថកិច្ច ចុះទៅធ្វើសកម្មភាព។ ទី២គឺនៅថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២១ ខ្លួនបានប្រើរូបភាពដូចលើកទី១ដែរ គឺក្លែងឯកសណ្ឋានសមត្ថកិច្ច និងក្លែងដីកាបង្គាប់ឲ្យនាំខ្លួន ចុះទៅធ្វើសកម្មភាព ប្លន់យកទ្រព្យសម្បត្តិ នៅផ្ទះអ្នកឡេអនឡានឈ្មោះ អ៊ាន សៀវម៉ី បានសម្រេចដោយប្រមូលបានគ្រឿងពេជ្រមួយចំនួន» ។

លោក សុខ សុវណ្ណវឌ្ឍនាសាប៊ុង ហៅ William Guang ត្រូវកម្លាំងកងរាជអាវុធហត្ថឃាត់ខ្លួនក្នុងផ្ទះនៅបុរីមួយផ្លូវ៦០ម៉ែត្រ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ ជាមួយមនុស្ស១១នាក់ផ្សេងទៀតកាលពីយប់ថ្ងៃទី២០ ខែធ្នូ។

ការឃាត់ខ្លួនគឺតែមួយថ្ងៃបន្ទាប់ពីការប្លន់ឧកញ៉ា អ៊ាន សៀវម៉ី កាលពីថ្ងៃទី១៩ ខែធ្នូ យកបានខ្សែកពេជ្រធំៗចំនួន៣ខែ និងគ្រឿងអលង្ការមួយចំនួនទៀតដែលសរុបជាទឹកប្រាក់ប្រហែល ១,៦លាន ទៅ១,៩ លានដុល្លាអាមេរិច និងទូរស័ព្ទដៃម៉ាក Iphone ចំនួន ២គ្រឿង៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក