ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

លោក ហ៊ុន ម៉ានិត បង្ហាញនូវមោទនភាពដែលបងប្រុសត្រូវបានបក្សផ្ដល់សេចក្ដីទុកចិត្តជាបេក្ខភាពនាយករដ្ឋមន្ត្រីនាថ្ងៃអនាគត

ភ្នំពេញ៖ អគ្គនាយកស្រាវជ្រាវចារកិច្ចនៃក្រសួងការពារជាតិលោក ហ៊ុន ម៉ានិត បានបង្ហាញនូវមោទនភាពដែលគណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនបោះឆ្នោតគាំទ្រជាឯកច្ឆ័នជ្រើសតាំងបងប្រុសលោកជាបេក្ខជននាយករដ្ឋមន្ត្រីនាពេលអនាគត ដោយថាការលះបង់របស់បងប្រុសលោកពិតជាស័ក្កសមនឹងតំណែងនេះ។

លោក ហ៊ុន ម៉ានិត បានសរសេរលើហ្វេសបុកផ្លូវការរបស់លោកថា៖ «សូមអបអរសាទរ បងណែត ក្នុងនាមជាប្អូនប្រុស ខ្ញុំមានមោទកភាពចំពោះការសម្រេចចិត្តរបស់សន្និបាតគណៈកម្មាធិការកណ្តាលគណបក្ស បោះឆ្នោតគាំទ្រជាឯកច្ឆ័ន ជ្រើសតាំងជាបេក្ខជននាយករដ្ឋមន្ត្រីនាពេលអនាគត។ បងប្រុស តែងតែខិតខំប្រឹងប្រែងគ្រប់ពេលវេលា ដេីម្បីផលប្រយោជន៍ជាតិមាតុភូមិ និងប្រជាពលរដ្ឋរបស់យើង» ។

ថ្លែងក្នុងសន្នីសិទសារព័ត៌មានបន្ទាប់ពីសន្និបាតគណៈកម្មាធិការកណ្តាលលើកទី៤៣ របស់គណបក្សប្រជាជនកម្ពុជានៅថ្ងៃនេះអ្នកនាំពាក្យគណបក្សលោក សួស យ៉ារ៉ា បានថ្លែងថាគណបក្សប្រជាជនបានចាត់ទុកសន្ដិសុខរបស់ប្រជាជន សុវត្ថិភាពរបស់ជាតិជាអទិភាពចម្បងរបស់គណបក្ស ដែលសំខាន់ជាងការគិតគូរលើបុគ្គលដែលជ្រើសរើសជាបេក្ខជននាយករដ្ឋមន្ត្រី។ លោកថាការសម្រេចបាននូវការបោះឆ្នោតជ្រើសតាំងបន្ថែមអនុប្រធានបក្ស២រូបបន្ថែម និងទុកចិត្តដល់លោក ហ៊ុន ម៉ាណែត ជាបេក្ខភាពនាយករដ្ឋមន្រ្តីនាពេលអនាគត គឺជាការបង្ហាញទៅពិភពលោកថាគណបក្សប្រជាជនជាគណបក្សដែលមានឯកភាព និងសាមគ្គីភាពគ្នា ដែលធានាការពារកម្ពុជានូវសន្ដិភាព បញ្ជៀសការបៀតបៀនឬការដណ្ដើមគ្នាលើភូមិសាស្ត្រនយោបាយនៃមហាអំណាច។

គណបក្សប្រជាជនកម្ពុជាត្រូវបានបង្កើតឡើងនៅ ថ្ងៃទី២៨ ខែមិថុនា ឆ្នាំ១៩៥១ ដោយអ្នកជាតិនិយមកម្ពុជាដើម្បីរំដោះជាតិកម្ពុជាពីអាណានិគមបារាំង។ គឺជាគណបក្សដែលចំណាស់ជាងគេនៅ កម្ពុជា ហើយបានដឹកនាំការតស៊ូរំដោះប្រជាជនកម្ពុជាពីរបបខ្មែរក្រហមនៅ ឆ្នាំ១៩៧៩ និងបានដឹកនាំប្រទេសមកដល់បច្ចុប្បន្ន៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក