ភ្នំពេញ៖ មនុស្សចំនួន ៣៤៥នាក់ទៀតត្រូវបានរកឃើញមានករណីឆ្លងមេរោគកូវីដ-១៩ ខណៈអ្នកជំងឺកូវីដ-១៩ចំនួន ១៣៣៧ទៀតបានជាសះស្បើយ ហើយអនុញ្ញាតិឱ្យចេញពីមន្ទីពេទ្យ បុ៉ន្តែត្រូវបន្តធ្វើចត្តាឡីស័ករយៈ១៤ថ្ងៃបន្តទៀត។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាលនៅថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២១នេះ។
គិតមកត្រឹមថ្ងៃនេះ កម្ពុជារកឃើញអ្នកមានជំងឺកូវីដ-១៩សរុបចំនួន ២២,៨៨៩នាក់ ករណីជាសះសះស្បើយសរុបបានចំនួន ១៤,៣៤៣នាក់ និងមានអ្នកស្លាប់សរុបចំនួន ១៥៦នាក់។
ទន្ទឹមនេះ កម្ពុជារកឃើញករណីកូវីដ-១៩នាំចូលពីក្រៅប្រទេសសរុបចំនួន ៦៣៥នាក់ ករណីនាំចូលថ្មីចំនួន ១នាក់៕