ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ឃាត់ខ្លួនជនបរទេសជិត១០នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ | BREAKING: ផ្អើលករណីពុលសាំងវិច ពីហាងសំពៅមាស មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់កំពុងព្យាបាល | សម្តេច​តេ​ជោ ហ៊ុន សែន រំលឹកពី​អាហារ​​មួយពេល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ | Update៖ ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ឆក់ជីវិតអ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាព | ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ លោក ជីមមី ខាតធ័រ ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ |

គណបក្សហ៊្វុនស៊ិនប៉ិចប្រកាសបន្តសម្ព័ន្ធភាពជាមួយគណបក្សប្រជាជនដើម្បីបម្រើប្រយោជន៍ជាតិ

ភ្នំពេញ៖ គណបក្សហ៊្វុនស៊ិនប៉ិចបានប្រកាសអបអរសាទរចំពោះគណបក្សប្រជាជនដែលសម្រេចបាននូវមហាសន្និបាតបក្ស និងថាខ្លួននឹងប្រឹងប្រែងកែលំអពង្រឹងគណបក្សឡើងវិញ បន្តសម័្ពន្ធភាពជាមួយគណបក្សប្រជាជនឱ្យកាន់តែរឹងមាំដើម្បីបម្រើប្រយោជន៍ជាតិ។

ក្នុងលិខិតជម្រាបជូនសម្ដេចតេជោ ហ៊ុន សែន ប្រធានស្តីទីគណបក្សហ៊្វុនស៊ិនប៉ិច ព្រះអង្គម្ចាស់ នរោត្តម ចក្រាវុធ បាន សំដែងនូវការកោតសរសើរចំពោះអង្គសន្និបាតបក្សប្រជាជនដែលសម្រេចដោយសាមគ្គីភាពក្នុងការបោះឆ្នោតជ្រើសតាំង និងផ្ដល់ឱកាសដល់យុវជនជំនាន់ក្រោយចូលរួមដឹកនាំនិងសម្រេចការងារឱ្យកាន់តែខ្លាំងក្លា និងមានភាពជោគជ័យថែមទៀតសម្រាប់អនាគតកម្ពុជា។

ព្រះអង្គម្ចាស់ នរោតត្តម ចក្រាវុធ បានលើកឡើងក្នុងលិខិតនោះថា៖ «ជាមួយគ្នានេះដែរ គណបក្សហ៊្វុនស៊ិនប៉ិច បាននឹងកំពុងខិតខំប្រឹងប្រែងកែលំអ និងពង្រឹងគណបក្សហ៊្វុនស៊ិនប៉ិចឡើងវិញ ដើម្បីស្ដារកិត្តិយស កិត្យានុភាព ឱ្យក្លាយជាកម្លាំងជាតិមួយដ៏ខ្លាំង ក្នុងបំណងចូលរួមកសាងប្រទេសជាតិ និងបានខិតខំបន្តនូវសម្ព័ន្ធភាពរវាងគណបក្សប្រជាជនកម្ពុជានិងគណបក្សហ៊្វុនស៊ិនប៉ិច នាបច្ចុប្បន្នកាលក៏ដូចជាអនាគតកាលឱ្យកាន់តែរឹងមាំនិងទុកចិត្តគ្នាជាលំដាប់ ដើម្បីបម្រើផលប្រយោជន៍ប្រជារាស្ត្រ និងប្រទេសជាតិ ជាពិសេសលើកស្ទួយជីវភាពប្រជារាស្ត្រ និងបន្តរក្សានិរន្តភាពនៃរបបរាជានិយមនិងព្រះរាជបល្ល័ង្ក» ។

សន្និបាតគណៈកម្មាធិការកណ្តាលលើកទី៤៣ របស់គណបក្សប្រជាជនកម្ពុជា បានសម្រេចជាផ្លូវការបោះឆ្នោតជ្រើសតាំងបន្ថែមសម្តេចពិជ័យសេនា ទៀ បាញ់ ជាអនុប្រធានគណបក្ស និងលោកស្រីកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ជាអនុប្រធានគណបក្ស ហើយសម្តេចតេជោ ហ៊ុន សែន នៅតែទទួលបានការគាំទ្រជាបេក្ខភាពនាយករដ្ឋមន្ត្រី និងបានសម្រេចជាឯកច្ឆ័ន្ទជ្រើសតាំងលោក ហ៊ុន ម៉ាណែត ជាបេក្ខភាពនាយករដ្ឋមន្ត្រីសម្រាប់ពេលអនាគត។

គណបក្សប្រជាជនកម្ពុជាត្រូវបានបង្កើតឡើងនៅ ថ្ងៃទី២៨ ខែមិថុនា ឆ្នាំ១៩៥១ ដោយអ្នកជាតិនិយមកម្ពុជាដើម្បីរំដោះជាតិកម្ពុជាពីអាណានិគមបារាំង។ គឺជាគណបក្សដែលចំណាស់ជាងគេនៅ កម្ពុជា ហើយបានដឹកនាំការតស៊ូរំដោះប្រជាជនកម្ពុជាពីរបបខ្មែរក្រហមនៅ ឆ្នាំ១៩៧៩ និងបានដឹកនាំប្រទេសមកដល់បច្ចុប្បន្ន។

គណបក្សហ៊្វុនស៊ិនប៉ិចធ្លាប់ជាដៃគូប្រកួតប្រជែងជាមួយគណបក្សប្រជាជនកម្ពុជា តាំងពីការបោះឆ្នោតលើកដំបូងឆ្នាំ១៩៩៣ រហូតដល់ឆ្នាំ១៩៩៨ ទោះជាយ៉ាងណាដោយសារការបែកបាក់ផ្ទៃក្នុងបក្សបានធ្វើឱ្យគណបក្សដែលជាគូរប្រកួតប្រជែងធំរបស់គណបក្សប្រជាជនមួយនេះបាត់បង់ការគាំទ្រជាបន្តបន្ទាប់។ ទទួលបាន៤៣អាសនៈនៅក្នុងការបោះឆ្នោតឆ្នាំ១៩៩៨ ឈ្នះបាន២៦អាសនៈនៅក្នុងការបោះឆ្នោតឆ្នាំ២០០៣ និង២អាសនៈនៅឆ្នាំ២០០៨ ក្រោយមកនៅក្នុងការបោះឆ្នោតឆ្នាំ២០១៣ និង២០១៨ចុងក្រោយគឺមិនទទួលបានអាសនៈណាមួយនោះទេ៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក