ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

មន្ត្រីចុះផ្អាកអាជីវកម្មកែច្នៃរថយន្តខុសបច្ចេកទេស០២កន្លែងនៅក្រុងបាត់ដំបង

បាត់ដំបង៖ គណៈកម្មការត្រួតពិនិត្យយានយន្តកែច្នៃខុសបទដ្ឋានបច្ចេកទេសខេត្តបាត់ដំបងបានចុះធ្វើកិច្ចសន្យាផ្អាកអាជីវកម្មយានដ្ឋានកែច្នៃរថយន្តខុសបច្ចេកទេស០២កន្លែងនៅក្រុងបាត់ដំបង បន្ទាប់ពីរកឃើញថាយានដ្ឋានទាំងពីរខាងលើប្រកបអាជីវកម្មកែច្នៃចង្កូតឡានដោយគ្មានច្បាប់អនុញ្ញាត។

អនុប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តបាត់ដំបងលោក សូ ប៉ុណ្ណារុង បានអោយដឹងថាទីតាំងប្រកបអាជីវកម្មកែច្នៃប្តូរចង្កូតរថយន្តទាំងពីរទីតាំងខាងលើមានយានដ្ឋានជាងទូច ស្ថិតក្នុងសង្កាត់វត្តគរ ក្រុងបាត់ដំបង ដែលមានម្ចាស់យានដ្ឋានឈ្មោះ យ៉ង់ ហុកលាន និងយានដ្ឋានចនសំណាង ហៅ(ហ៊ីង) ស្ថិតក្នុងសង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង។

លោកបន្តថា ការចុះផ្អាកនេះក្រោយពីពិនិត្យឃើញថាយានដ្ឋានខាងលើកំពុងលួចលាក់ប្រកបអាជីវកម្មកែច្នៃប្តូរចង្កូតរថយន្តដោយគ្មានច្បាប់ និងបានណែនាំឱ្យម្ចាស់អាជីវកម្មសុំច្បាប់ធ្វើអាជីវកម្មស្របតាមច្បាប់កំណត់ ទើបអាចអនុញញ្ញាតឱ្យបន្តអាជីវកម្មឡើងវិញបាន។

ជាមួយគ្នានេះដែរម្ចាស់អាជីវកម្មទាំងពីរទីតាំងខាងលើក៏បានសន្យាចំពោះមុខក្រុមការងារចម្រុះមិនបន្តអាជីវកម្មកែចង្កូតរថយន្តគ្មានច្បាប់អនុញ្ញាតឡើយ ហើយបើនៅបន្តអាជីវកម្មនិងសូមទទួលខុសត្រូវចំពោះមុខច្បាប់ជាធរមាននិងសូមផ្តិតមេដៃខាងស្តាំជាភស្តុតាងផងដែរ៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក