ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ឃាត់ខ្លួនជនបរទេសជិត១០នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ | BREAKING: ផ្អើលករណីពុលសាំងវិច ពីហាងសំពៅមាស មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់កំពុងព្យាបាល | សម្តេច​តេ​ជោ ហ៊ុន សែន រំលឹកពី​អាហារ​​មួយពេល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ | Update៖ ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ឆក់ជីវិតអ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាព | ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ លោក ជីមមី ខាតធ័រ ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ |

កសិករសង្ឃឹមថាតម្លៃកសិផលឡើងខ្ពស់វិញបន្ទាប់ពីបិទបញ្ចប់ព្រឹត្តិការណ៍ថ្ងៃ២០កុម្ភ:និងបើកទីផ្សារអន្តរជាតិ

ប៉ៃលិន៖ បន្ទាប់ពីរាជរដ្ឋាភិបាលប្រកាសបិទបញ្ចប់ព្រឹត្តិការណ៍ថ្ងៃ២០កុម្ភ: ប្រជាកសិករដែលប្រកបរបរដាំដំណាំផ្សេងៗនៅតាមបន្ទាត់ព្រំដែនបានសំដែងក្តីរីករាយនិងសង្ឃឹមថាតម្លៃកសិផលដែលផលិតបាននិងមានតម្លៃខ្ពស់ជាងនេះដូចកាលពីមុនជួបវិបត្តិកូវិដ-១៩។

ប្រជាកសិករដាំចេកពងមាន់រស់នៅភូមិសំបូរ ឃុំសាលាក្រៅ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ឈ្មោះ គង់ កុល ភេទប្រុស អាយុ៧០ឆ្នាំ បានឲ្យដឹងថាគាត់មានចម្ការចេកពងមាន់ជាង១ម៉ឺនគុម្ភ ដាំក្នងផ្ទៃដីជាង៧ហិកតា ចាប់ផ្តើមប្រមូលផលជាងពីរខែហើយ។ បច្ចុប្បន្នលោកប្រមូលផលលក់ឱ្យឈ្មួញបានតែក្នុងតម្លៃប្រមាណតែ១ ៥០០រៀលប៉ុណ្ណោះក្នុងមួយគីឡូដែលស្ទើតែមិនអាចទូទាត់ថ្លៃចំណាយបាននោះទេ។ ទោះជាយ៉ាងណាលោកសង្ឃឹមថាក្រោយការប្រការរបស់ប្រមុខរាជរដ្ឋាភិបាលបិទបញ្ចប់ព្រឹត្តិការណ៍២០កុម្ភៈ និងបើកប្រទេសឡើងវិញលើគ្រប់វិស័យនឹងអាចធ្វើឱ្យតម្លៃផលិតផលចេញអាចកើនតម្លៃឡើងវិញ។

ដូចគ្នាដែរ កសិករម្នាក់ទៀតមានអ្នកស្រី សុវណី អាយុ២៣ឆ្នាំ រស់នៅឃុំសាលាក្រៅដែលមានចម្ការចេកពងមាន់១ម៉ឺនគុម្ភកំពុងប្រមូលផល ក៍បានសំដែងក្តីរីករាយផងដែរក្រោយពីបើកប្រទេសឡើងវិញ អ្នកស្រីសង្ឃឹមថានិងអាចនាំចេញយកទៅលក់នៅក្រៅប្រទេសដូចមុន។

អ្នកស្រីបន្តថា៖ «ប៉ុន្មានថ្ងៃមុននេះឮគេប្រាប់ថាមានក្រុមហ៊ុនបរទេសគេមកចុះសួរដែរតែគេឲ្យកុងត្រាក្នុង១គីឡូក្រាមតម្លៃ១៥បាតស្មើនិង១៨០០រៀលតែក្រុមកសិករមិនព្រមទេបើអត់កុងត្រាបច្ចុប្បន្នលក់បានតែនៅថ្ងៃមុខសង្ឃឹមថាចេកប្រភេទនេះនិងអាចលក់បានទៅដល់ជិត១ម៉ឺនរៀលក្នុងមួយគីឡូក្រាម»។

ពាក់ព័ន្ធទីផ្សារកសិផលនេះប្រធានមន្ទីរពាណិជ្ជកម្មខេត្តប៉ៃលិនលោក សុខ សាធឹម បានឲ្យដឹងថាលោកកំពុងតែសម្របសម្រួលជាមួយភាគីថៃ ដើម្បីឱ្យប្រទេសនេះប្រមូលទិញទិន្នផលដំណាំពីខេត្តបានច្រើនឡើងវិញដែលនឹងធ្វើឱ្យតម្លៃកើនឡើងតាមនោះដែរ។

លោកថា៖ «ដោយកន្លងមកមានការតឹងរឹងដោយសារវិបត្តិកូវិដ-១៩ តែឥឡូវគឺគេអាចទទួលយកកសិផលខ្មែរយើងបានតិចៗវិញហើយ មិនយូរទេកសិផលយើងនិងបាននាំចូលទៅប្រទេសថៃដូចមុនហើយមានតម្លៃថ្លៃថែមទៀត» ។

យោងតាមការឱ្យដឹងពីប្រធានការិយាល័យក្សេត្រសាស្រ្ត ផលិតភាពកសិកម្ម នៃមន្ទីរកសិកម្មរុក្ខា ប្រមាញ់ និងនេសាទខេត្តប៉ៃលិនលោក ផាន សុផាណ្ណារ៉ា បានអោយដឹងថាផ្ទៃដីដំាដំណាំចេកក្នុងខេត្តប៉ៃលិនមានប្រមាណ ៣៨៧ហិកតា ដោយក្នុងនោះមានដំណាំចេកពងមាន់៣៧ហិកតា និងដំណាំចេកណាំវ៉ា៣៥០ហិចតា គិតត្រឹមថ្ងៃកំពុងប្រមូលផលនេះ៕ 



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក