ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

អ្នកនាំពាក្យបក្សប្រជាជន៖ ដើម្បីធានាភាពសុខសាន្តជូនប្រជាជនកម្ពុជាបានយើងមិនធ្វើឱ្យមានវិបត្តិក្នុងជួរថ្នាក់ដឹកនាំបក្សទេ

ភ្នំពេញ៖ អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជាលោក សួស យ៉ារ៉ា បានថ្លែងថាការសម្រេចបាននូវការបោះឆ្នោតជ្រើសតាំងបន្ថែមអនុប្រធានបក្ស២រូបបន្ថែម និងទុកចិត្តដល់លោក ហ៊ុន ម៉ាណែត ជាបេក្ខភាពនាយករដ្ឋមន្រ្តីនាពេលអនាគត គឺជាការបង្ហាញទៅពិភពលោកថាគណបក្សប្រជាជនជាគណបក្សដែលមានឯកភាព និងសាមគ្គីភាពគ្នា ដែលធានាការពារកម្ពុជានូវសន្ដិភាព បញ្ជៀសការបៀតបៀនឬការដណ្ដើមគ្នាលើភូមិសាស្ត្រនយោបាយនៃមហាអំណាច។

ថ្លែងក្នុងសន្នីសិទសារព័ត៌មានបន្ទាប់ពីសន្និបាតគណៈកម្មាធិការកណ្តាលលើកទី៤៣ របស់គណបក្សប្រជាជនកម្ពុជានៅថ្ងៃនេះលោក សួស យ៉ារ៉ា បានថ្លែងថា គណបក្សប្រជាជនបានចាត់ទុកសន្ដិសុខរបស់ប្រជាជន សុវត្ថិភាពរបស់ជាតិជាអទិភាពចម្បងរបស់គណបក្ស ដែលសំខាន់ជាងការគិតគូរលើបុគ្គលដែលជ្រើសរើសជាបេក្ខជននាយករដ្ឋមន្ត្រី។

លោកថា៖ «មូលហេតុសំខាន់នោះយើងចង់បង្ហាញថាគណបក្សប្រជាជនកម្ពុជាមានឯកភាពផ្ទៃក្នុងហើយនឹងមានសាមគ្គីភាពគ្នារឹងមាំព្រោះការទប់ទល់នឹងសត្រូវនិងការបៀតបៀននឹងការដណ្ដើមគ្នានៃភូមិសាស្ត្រនយោបាយនៃមហាអំណាច ការរក្សាបាននៅសន្ដិភាពនិងស្ថេរភាពជាតិវាធំជាងការប្រកួតប្រជែងផ្ទៃក្នុងឬការដណ្ដើមបេក្ខភាពឬការដណ្ដើមបេក្ខភាពជានាយករដ្ឋមន្ត្រីហ្នឹងវាលើសពីអ្វីៗទាំងអស់។ […] ដូច្នេះមិនមែនមានន័យថាអត់មានអ្នកមានសមត្ថភាពក្នុងការប្រកួតប្រជែងទេប៉ុន្ដែទាំងអស់គ្នាទោះបីមានសមត្ថភាព ទោះបីពូកែប៉ុណ្ណាក៏ដោយតែទាំងអស់គ្នាបម្រើនូវជ្រុងនិមួយៗរបស់ប្រទេស អញ្ចឹងការរួមគ្នារបស់ជ្រុងនីមួយៗផ្ដុំបាននូវធនធានពិសេសគឺឯកឧត្តម ហ៊ុន ម៉ាណែត ជាបេក្ខជនតែមួយគត់របស់យើង» ។

បើតាមលោក សួស យ៉ារ៉ា ការបោះឆ្នោតកាលពីព្រឹកមិញគឺលោក ហ៊ុន ម៉ាណែត ទទួលបានសំឡេងគាំទ្រទាំងស្រុងពីសមាជិកគណៈកម្មាធិការកណ្ដាលដែលបានចូលរួម។

សន្និបាតគណៈកម្មាធិការកណ្តាលលើកទី៤៣ របស់គណបក្សប្រជាជនកម្ពុជា បានសម្រេចជាផ្លូវការបោះឆ្នោតជ្រើសតាំងបន្ថែមសម្តេចពិជ័យសេនា ទៀ បាញ់ ជាអនុប្រធានគណបក្ស និងលោកស្រីកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ជាអនុប្រធានគណបក្ស ហើយសម្តេចតេជោ ហ៊ុន សែន នៅតែទទួលបានការគាំទ្រជាបេក្ខភាពនាយករដ្ឋមន្ត្រី និងបានសម្រេចជាឯកច្ឆ័ន្ទជ្រើសតាំងលោក ហ៊ុន ម៉ាណែត ជាបេក្ខភាពនាយករដ្ឋមន្ត្រីសម្រាប់ពេលអនាគត។

គណបក្សប្រជាជនកម្ពុជាត្រូវបានបង្កើតឡើងនៅ ថ្ងៃទី២៨ ខែមិថុនា ឆ្នាំ១៩៥១ ដោយអ្នកជាតិនិយមកម្ពុជាដើម្បីរំដោះជាតិកម្ពុជាពីអាណានិគមបារាំង។ គឺជាគណបក្សដែលចំណាស់ជាងគេនៅ កម្ពុជា ហើយបានដឹកនាំការតស៊ូរំដោះប្រជាជនកម្ពុជាពីរបបខ្មែរក្រហមនៅ ឆ្នាំ១៩៧៩ និងបានដឹកនាំប្រទេសមកដល់បច្ចុប្បន្ន។

បច្ចុប្បន្នគណបក្សនេះដឹកនាំដោយសម្ដេចតេជោ ហ៊ុន សែន ជាប្រធាន និងមានអនុប្រធាន២រូបគឺសម្ដេចក្រឡាហោម ស ខេង និងសម្ដេចវិបុលសេនា សាយ ឈុំ ហើយសម្ដេចពញាចក្រី ហេង សំរិន ជាប្រធានកិត្តិយស។ គណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនមានចំនួន៨៦៥នាក់៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក