អ្នកនាំពាក្យ៖ ចលនាជាតិគាំទ្រគម្រោងព្រែកជីកហ្វូណនតេជោ បិទបញ្ចប់នយោបាយជ្រុលនិយមនៅកម្ពុជា | ខឿនព្រះលានជល់ដំរីអាចនឹងបញ្ចប់ការជួសជុលនៅចុងឆ្នាំ២០២៤ | លោក Andre Villas-Boas ជាប់ឆ្នោតជាប្រធានថ្មីនៃក្លិបបាល់ទាត់ FC Porto | ព្រះមហាក្សត្រព្រុយណេអញ្ជើញដល់ប្រទេសកម្ពុជាដើម្បីជាមួយសម្ដេចតេជោសោយព្រះក្រយាអាហារពេលព្រឹក |

រដ្ឋបាលក្រុងព្រះសីហនុអប់រំផ្សព្វផ្សាយអំពីផល់ប៉ះពាល់នៃសំណល់ផ្លាស្ទិកលើបណ្ដាញលូ

ព្រះសីហនុ៖ អភិបាលក្រុងព្រះសីហនុលោក អ៊ី សុខឡេង បានថ្លែងថាកន្លងមកការកកស្ទះប្រព័ន្ធលូនៅក្នុងក្រុងកន្លងមកបណ្ដាលមកពីសំណល់ប្លាស្ទិកដែលរៀបចំទុកដាក់មិនបានល្អ និងការភ្ជាប់បណ្ដាញលូដោយខ្លួនឯងរបស់ពលរដ្ឋ។ លោកបន្ថែមថាបញ្ហាទាំងនេះត្រូវមានការចាំបាច់ក្នុងការប្រជុំអប់រំផ្សព្វផ្សាយដល់ពលរដ្ឋឱ្យបានយល់ដឹងពីបញ្ហានេះ។

ថ្លែងក្នុងកម្មវិធីអប់រំផ្សព្វផ្សាយអំពីបណ្តាញលូ និងទឹកកខ្វក់ នៅក្រុងព្រះសីហនុ ខេត្តព្រះសីហនុ នាថ្ងៃទី២៣ ធ្នូ ម្សិលមិញលោក អ៊ី សុខឡេង មានប្រសាសន៍ថាការ ការយល់ដឹងរបស់ពលរដ្ឋលើកការបញ្ចេញកាកសំណល់ និងការគ្រប់គ្រងកាកសំណល់ជាពិសេសសំណល់ផ្លាស្ទិកពិតជាមានសារៈសំខាន់ក្នុងការកាត់បន្ថយ ឬទប់ស្កាត់ការបោះចោលកាកសំណល់។

លោកថា៖ «ក្រុងព្រះសីហនុកន្លងមកយើងក៏ជួបបញ្ហាប្រឈមមួយចំនួនដូចជា ប្រឡាយ និងបណ្តាញលូ ត្រូវបានកកស្ទះដោយសារសំណល់ប្លាស្ទិកដែលបានបោះចោលពាសវាលពាសកាល ការកកស្ទះបណ្តាញលូដោយសារការចាក់សំណល់ផ្ទះបាយចូល និងការភ្ជាប់បណ្តាញលូដែលខុសបច្ចេកទេសដែលនាំឲ្យទឹកកខ្វក់ហូរចូលទឹកសមុទ្រជាដើម។ ដូចនេះហើយការអប់រំផ្សព្វផ្សាយនៅថ្ងៃនេះនិងអាចជាទិសដៅបំផុសការចូលរួមរបស់ប្រជាជនទូទៅក្នុងកិច្ចការគ្រប់គ្រងបណ្តាញលូ និងប្រព័ន្ធចម្រុះទឹកកខ្វក់ ប្រកបដោយប្រសិទ្ធភាព និងនិរន្តភាព» ។

ប្រព័ន្ធលូនិងប្រព័ន្ធចម្រោះទឹកកខ្វក់ គឺជាគោលដៅសំខាន់ដែលមនុស្សគ្រប់រូបត្រូវតែចូលរួមការគ្រប់គ្រងប្រព័ន្ធចម្រុះទឹកកខ្វក់ និងរក្សាគុណភាពហេដ្ឋារចនាសម្ព័ន្ធដែលបានសាងសង់រួច ប្រកបដោយនិរន្តភាព និងសម្រាប់អ្នកជំនាន់ក្រោយ ដោយមើលឃើញបែបនេះទើបរដ្ឋបាលក្រុងព្រះសីហនុ សហការជាមួយកម្មវិធីអង្គការសហប្រជាជាតិសម្រាប់លំនៅឋានមនុស្សជាតិ ព្រមទាំងក្រសួងសាធារណការ និងដឹកជញ្ជូន បានរៀបចំកម្មវិធីអប់រំផ្សព្វផ្សាយអំពីបណ្តាញលូ និងទឹកកខ្វក់ នៅក្រុងព្រះសីហនុ ខេត្តព្រះសីហនុនេះឡើងក្នុងយុទ្ធនាការជំរុញការយល់ដឹងរបស់ពលរដ្ឋក្នុងការថែរក្សាប្រព័ន្ធលូរំដោះទឹក និងថែរក្សាធនធានសមុទ្រពីការបំផ្លិចបំផ្លាញ៕ 



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក