រដ្ឋមន្ត្រីការបរទេសជប៉ុន មកបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជា | សហភាពពលកម្មជាតិកម្ពុជាដាក់ញត្តិស្នើឱ្យស្ថានទូតអាមេរិកនៅកម្ពុជាពិនិត្យមើលរបាយការណ៍ញុះញ៉ង់របស់អង្គការសង់ត្រាល់ដែលធ្វើឱ្យខូចប្រយោជន៍កម្មករខ្មែរ | តម្លៃសាំង និងម៉ាស៊ូត ឡើងថ្លៃ ៥០រៀល ចាប់ពីថ្ងៃទី១-១០ ខែកក្កដា | កម្ពុជាបង្កើតក្រុមប្រឹក្សាភិបាលសិក្សាទីផ្សារនិងផ្សព្វផ្សាយទេសចរណ៍កម្ពុជាផ្លូវការ |

សហរដ្ឋអាមេរិក គាំទ្រនូវកិច្ចប្រឹងប្រែងរបស់កម្ពុជានិងរដ្ឋសមាជិកអាស៊ានដទៃទៀតក្នុងការលើកកម្ពស់ស្ថាប័នប្រជាធិបតេយ្យ និងនីតិរដ្ឋនៅក្នុងតំបន់

ភ្នំពេញ : ថ្ងៃអង្គារ ទី១៨ ខែឧសភា ឆ្នាំ២០២១​ លោក W. Patrick Murphy ឯកអគ្គរដ្ឋទូតអាម៉េរិកប្រចាំកម្ពុជាបានគូសបញ្ជាក់ថាសហរដ្ឋអាមេរិក គាំទ្រនូវកិច្ចប្រឹងប្រែងរបស់កម្ពុជានិងរដ្ឋសមាជិកសមាគមអាស៊ានដទៃទៀតក្នុងការលើកកម្ពស់ដំណើរការនិងស្ថាប័នប្រជាធិបតេយ្យ ព្រមទាំងនីតិរដ្ឋនៅក្នុងតំបន់រួមទាំងប្រទេសមីយ៉ាន់ម៉ាផងដែរ។ ការគូសបញ្ជាក់របស់លោកឯកអគ្គរដ្ឋទូតនេះក្នុងឱកាសជួបពិភាក្សាការងារជាមួយលោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិកាលពីថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២១ ដើម្បីពិភាក្សាពីបញ្ហាទ្វេភាគី និងតំបន់នៅទីស្ដីការក្រសួងការបរទេស។ នេះបើយោងតាមស្ថានទូតអាម៉េរិកប្រចាំកម្ពុជា។


ក្នុងជំនួបនេះ លោក ឯកអគ្គរដ្ឋរដ្ឋទូត W. Patrick Murphy បានលើកឡើងថាអស្ថិរភាពដែលបង្កើតនូវរដ្ឋប្រហារយោធានៅប្រទេសមីយ៉ាន់ម៉ា បានប៉ះពាល់ដល់តំបន់ទាំងមូលហើយប្រទេសក្នុងអាស៊ានដើរតួនាទីសំខាន់ក្នុងការជួយស្តារឱ្យប្រទេសមីយ៉ាន់ម៉ាឈានមកកាន់ប្រជាធិបតេយ្យឡើងវិញ។ លោក ឯកអគ្គរដ្ឋទូតបានបន្ថែមថាយើងលើកទឹកចិត្តប្រទេសអាស៊ានឱ្យទាក់ទងភាគីពាក់ព័ន្ធក្នុងប្រទេសមីយ៉ាន់ម៉ាដើម្បីស្វែងរកនូវដំណោះស្រាយចំពោះវិបត្តិនេះ។

ក្នុងឱកាសនោះដែរ លោក ឯកអគ្គរដ្ឋរដ្ឋទូតបានចូលរួមរំលែកមរណទុក្ខចំពោះការបាត់បង់ជីវិតរបស់ប្រជាជនកម្ពុជាខណៈដែលប្រទេសកម្ពុជាបានទទួលរងក្នុងអំឡុងនៃការរាតត្បាតជំងឺកូវីដ១៩។ លោកបានអះអាងថាសហរដ្ឋអាមេរិកជាដៃគូដ៏គួរឱ្យទុកចិត្តមួយរបស់កម្ពុជាក្នុងពេលនៃការរីករាលដាលជំងឺជាសកលមួយនេះដោយផ្តល់ជំនួយផ្ទាល់ក្នុងការទប់ស្កាត់ជំងឺកូវីដ-១៩ មានតម្លៃជាទឹកប្រាក់ចំនួន១១លានដុល្លារអាម៉េរិក ជំនួយជាបច្ចេកទេសដ៏សំខាន់ក្នុងការពង្រឹងបន្ថែមនូវភាពជាដៃគូផ្នែកសុខភាពដ៏យូរអង្វែង។ លើសពីនេះទៀតសហរដ្ឋអាមេរិកក៏បានផ្តល់ជំនួយជាង៤ពាន់លានដុល្លារ ដែលជាជំនួយដ៏ច្រើនលើសប្រទេសណាទាំងអស់ដល់យន្តការកូវ៉ាក់របស់អង្គការសុខភាពពិភពលោកដែលតាមកម្មវិធីនេះប្រទេសកម្ពុជានឹងត្រូវទទួលជំនួយវ៉ាក់សាំង១លាន១សែនដូសត្រឹមចុងខែឧសភា និងមានជាបន្តបន្ទាប់៕

ប្រភព៖ ក្រសួងព័ត៌មាន



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក