ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ឃាត់ខ្លួនជនបរទេសជិត១០នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ | BREAKING: ផ្អើលករណីពុលសាំងវិច ពីហាងសំពៅមាស មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់កំពុងព្យាបាល | សម្តេច​តេ​ជោ ហ៊ុន សែន រំលឹកពី​អាហារ​​មួយពេល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ | Update៖ ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ឆក់ជីវិតអ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាព | ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ លោក ជីមមី ខាតធ័រ ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ |

BREAKING NEWS: CPP បោះឆ្នោតគាំទ្រលោក ហ៊ុន ម៉ាណែត ជាបេក្ខភាពអនាគតនាយករដ្ឋមន្ត្រីខណៈសម្ដេច ទៀ បាញ់ និងលោកស្រី ម៉ែន សំអន ត្រូវក្លាយជាអនុប្រធានបក្ស

ភ្នំពេញ៖ ទីបំផុតស្មារតីសាមគ្គីបក្សប្រជាជនបានចេញជារូបរាងហើយនៅថ្ងៃនេះតាមរយៈការប្រជុំបោះឆ្នោតរបស់គណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនជិត៨០០នាក់នៅព្រឹកនេះ ដោយបានបោះឆ្នោតផ្ដល់សេចក្ដីទុកចិត្តដល់កូនប្រុសសម្ដេចតេជោគឺលោក ហ៊ុន ម៉ាណែត ជាបេក្ខភាពនាយករដ្ឋមន្ត្រីនាថ្ងៃអនាគត និងសម្ដេចពិជ័យសេនា ទៀ បាញ់ និងលោកស្រី ម៉ែន សំអន ត្រូវបានជាអនុប្រធានបក្ស ដែលធ្វើឱ្យគណបក្សដ៏ធំមួយនៅកម្ពុជានេះមានអនុប្រធានចំនួន៤នាក់។

ក្នុងកិច្ចប្រជុំនេះគណៈកម្មាធិការកណ្ដាលគណបក្សក៏បោះឆ្នោតគាំទ្រសម្ដេចតេជោជានាយករដ្ឋមន្ត្រីនាអាណត្តិបន្ទាប់ផងដែរ។

ថ្លែងក្នុងពិធីចុះពិនិត្យការដា្ននសាងសង់ព្រលានយន្តហោះអន្តរជាតិថ្មីកាលពីថ្ងៃទី៩ ខែធ្នូ នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានថ្លែងឱ្យក្រុមប្រឆាំងចាំមើលពីភាពសាមគ្គីគ្នារបស់បក្សប្រជាជនកម្ពុជាក្នុងកិច្ចប្រជុំគណៈកម្មាធិការកណ្ដាលគណបក្សប្រជាជននៅថ្ងៃទី២៤ ខែធ្នូ ដោយថាគណបក្សប្រជាជនកម្ពុជាជាគណបក្សដែលមានសាមគ្គីភាព មានធនធានមនុស្សគ្រប់គ្រាន់ ហើយគណបក្សក៏បានគិតពីអនាគតរបស់កម្ពុជានាពេលខាងមុខផងដែរ។

គណបក្សប្រជាជនកម្ពុជាត្រូវបានបង្កើតឡើងនៅ ថ្ងៃទី២៨ ខែមិថុនា ឆ្នាំ១៩៥១ ដោយអ្នកជាតិនិយមកម្ពុជាដើម្បីរំដោះជាតិកម្ពុជាពីអាណានិគមបារាំង។ គឺជាគណបក្សដែលចំណាស់ជាងគេនៅ កម្ពុជា ហើយបានដឹកនាំការតស៊ូរំដោះប្រជាជនកម្ពុជាពីរបបខ្មែរក្រហមនៅ ឆ្នាំ១៩៧៩។

បច្ចុប្បន្នគណបក្សនេះដឹកនាំដោយសម្ដេចតេជោ ហ៊ុន សែន ជាប្រធាន និងមានអនុប្រធាន២រូបគឺសម្ដេចក្រឡាហោម ស ខេង និងសម្ដេចវិបុលសេនា សាយ ឈុំ ហើយសម្ដេចពញាចក្រី ហេង សំរិន ជាប្រធានកិត្តិយស។ គណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនមានចំនួន៨៣៧នាក់៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក