ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

កម្ពុជានឹងជំរុញការអនុវត្តយុទ្ធសាស្ត្រលើវិស័យកាត់ដេរថ្មីជំនួសការរំពឹងលើប្រព័ន្ធអនុគ្រោះពន្ធ

ភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជានឹងជំរុញការអនុវត្ត យុទ្ធសាស្ត្រអភិវឌ្ឍន៍វិស័យកាត់ដេរ ផលិតស្បែកជើង និងកាបូបកម្ពុជា ២០២១-២០២៥ ដើម្បីជំនួសឱ្យការរំពឹងលើតែលើប្រព័ន្ធអនុគ្រោះពាណិជ្ជកម្មសម្រាប់ការនាំចេញ។

យោងតាមក្របខណ្ឌយុទ្ធសាស្ត្រនិងកម្មវិធីស្ដារនិងជំរុញកំណើនសេដ្ឋកិច្ចកម្ពុជាក្នុងការរស់នៅជាមួយកូវីដ-១៩តាមគន្លងប្រក្រតីភាពថ្មីសម្រាប់ឆ្នាំ២០២១-២០២៣ រាជរដ្ឋាភិបាលកម្ពុជាមានជំនឿថាក្នុងពេលដែលកម្ពុជាចាកចេញពីប្រទេសដែលមានការអភិវឌ្ឍតិចតួចនាពេលខាងមុខ ប្រព័ន្ធអនុគ្រោះពាណិជ្ជកម្មអាចនឹងត្រូវបាត់បង់បណ្ដើរៗ ដែលជាហេតុនឹងបង្កផលប៉ះពាល់ដល់វិស័យកាត់ដេរ និងផលិតសម្លៀកបំពាក់របស់កម្ពុជាបន្ថែមពីលើការអូសបន្លាយនៃជំងឺកូវីដ-១៩ដែលកំពុងតែបង្កផលប៉ះពាល់ស្រាប់។ រដ្ឋាភិបាលបានបញ្ជាក់បន្ថែមថាប្រឈមទៅនឹងបញ្ហាទាំងនេះកម្ពុជាត្រូវគិតគូរ និងដោះស្រាយ ហើយត្រៀមខ្លួនចាប់យកកាលានុវត្តភាពដើម្បីលើកកម្ពស់ការអភិវឌ្ឍវិស័យនេះឱ្យកាន់តែរឹងមាំនិងមានភាពធន់ខ្ពស់។

ក្នុងក្របខណ្ឌយុទ្ធសាស្រ្តនោះបានលើកឡើងថា៖ «រាជរដ្ឋាភិបាលនឹងជំរុញការអនុវត្ត យុទ្ធសាស្ត្រអភិវឌ្ឍន៍វិស័យកាត់ដេរ ផលិតស្បែកជើង និងកាបូបកម្ពុជា ២០២១-២០២៥ ដែលមានចក្ខុវិស័យក្នុងការអភិវឌ្ឍវិស័យនេះឱ្យទៅជាឧស្សាហកម្មដែលមានចីរភាពបរិស្ថាន មានភាពធន់ មានតម្លៃបន្ថែមខ្ពស់ ផ្ដោតលើផលិតផលថ្លៃខ្ពស់ និងមានលក្ខណៈពិសេស មានភាពប្រកួតប្រជែងខ្ពស់ និងជាមូលដ្ឋានគាំទ្រពិពិធកម្មសេដ្ឋកិច្ច» ។

បច្ចុប្បន្នកម្ពុជាកំពុងតែរៀបចំយុទ្ធសាស្ត្រអភិវឌ្ឍន៍វិស័យកាត់ដេរ ផលិតស្បែកជើង និងកាបូបកម្ពុជា ២០២១-២០២៥។

តាមរយៈការវាយតម្លៃចុងក្រោយរបស់អង្គការសហប្រជាជាតិជាលើកដំបូងក្នុងប្រវត្តិសាស្ត្ររបស់កម្ពុជាដែលមានលទ្ធភាពអាចបំពេញតាមលក្ខខណ្ឌដែលអាចចាត់ទុកថា រួចផុតពីឋានៈជាក្រុមប្រទេសមានការអភិវឌ្ឍតិចតួចក្នុងឆ្នាំ២០២១នេះ៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក