ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ឃាត់ខ្លួនជនបរទេសជិត១០នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ | BREAKING: ផ្អើលករណីពុលសាំងវិច ពីហាងសំពៅមាស មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់កំពុងព្យាបាល | សម្តេច​តេ​ជោ ហ៊ុន សែន រំលឹកពី​អាហារ​​មួយពេល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ | Update៖ ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ឆក់ជីវិតអ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាព | ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ លោក ជីមមី ខាតធ័រ ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ |

រដ្ឋចេញថ្លៃអាករលើតម្លៃបន្ថែម និងពន្ធនាំចូលនូវសម្ភារៈសម្រាប់បម្រើដល់វិស័យកសិកម្មរហូតដល់ឆ្នាំ២០២៣

ភ្នំពេញ៖ រដ្ឋាភិបាលណែនាំដល់អគ្គនាយកដ្ឋានគយនិងរដ្ឋាករ និងអគ្គនាយកដ្ឋានពន្ធដារឱ្យរៀបចំយន្តការពីឆ្នាំ២០២១ដល់២០២៣ ឱ្យដាក់ការយកអាករលើតម្លៃបន្ថែម(VAT) និងពន្ធនាំចូល (Tariff) ជាបន្ទុករបស់រដ្ឋលើសម្ភារៈដែលបម្រើដល់វិស័យកសិកម្មនិងការនាំចេញកសិផលមួយចំនួនរបស់កម្ពុជាដើម្បីជំរុញការស្ដារកំណើនសេដ្ឋកិច្ចឡើងវិញ។

យោងតាមក្របខណ្ឌយុទ្ធសាស្ត្រនិងកម្មវិធីស្ដារនិងជំរុញកំណើនសេដ្ឋកិច្ចកម្ពុជាក្នុងការរស់នៅជាមួយកូវីដ-១៩តាមគន្លងប្រក្រតីភាពថ្មីសម្រាប់ឆ្នាំ២០២១-២០២៣ សម្ភារៈសម្រាប់សាងសង់ផ្ទះកញ្ចក់/សំណាញ់ ទុយោតំណក់ទឹក ទុយោបាចសាច បំពង់ទីបជួរ PVC ដែលបម្រើដល់ការដាំដុះ សម្ភារគ្រឿងចក្រ គ្រឿងម៉ាស៊ីន និងឧបករណ៍បម្រើឱ្យការផលិត ការកែច្នៃ និងការផ្គត់ផ្គង់ផលិតផលកសិកម្ម ម៉ាស៊ីនរម្ងាប់ដង្កូវរុយចោះផ្លែស្វាយ និងមៀនប៉ៃលិន ម៉ាស៊ីនសម្រាប់បំពាក់ក្នុងបន្ទប់ត្រជាក់ផ្ទុកស្វាយស្រស់ ប្រព័ន្ធកង្ហារត្រជាក់បំពាក់រោងចិញ្ចឹមសត្វ ប្រព័ន្ធដាក់ចំណីសត្វស្វ័យប្រវត្តិ និងគ្រឿងម៉ាស៊ីន និងឧបករណ៍បម្រើឱ្យការងារកសិកម្មអភិរក្ស និងប្រពលវប្បកម្មនិរន្តភាព និងទូរកុងតឺន័រត្រជាក់ដែលប្រើប្រាស់សម្រាប់ការដឹកជញ្ជូនផលិតផលផ្លែឈើជាពិសេស មៀន ទៅទីផ្សារបរទេស គឺជាសម្ភារៈដែលរដ្ឋនឹងរៀបចំចេញថ្លៃអាករ និងពន្ធនាំចូលជំនួសរហូតដល់ឆ្នាំ២០២៣។

រដ្ឋាភិបាលកម្ពុជាបានសម្រេចប្រកាសផ្សព្វផ្សាយក្របខណ្ឌយុទ្ធសាស្ត្រនិងកម្មវិធីស្ដារនិងជំរុញកំណើនសេដ្ឋកិច្ចកម្ពុជាក្នុងការរស់នៅជាមួយកូវីដ-១៩តាមគន្លងប្រក្រតីភាពថ្មីសម្រាប់ឆ្នាំ២០២១-២០២៣ កាលពីម្សិលមិញដើម្បីជំរុញសេដ្ឋកិច្ចឡើងវិញ។ វិស័យដែលរដ្ឋាភិបាលផ្ដោតក្នុងការស្ដារសេដ្ឋកិច្ចឡើងវិញនេះគឺទៅលើវិស័យសំខាន់ៗចំនួន៤សដែលរួមមានកសិកម្ម កសិ-ឧស្សាហកម្ម វិស័យទេសចរណ៍ វិស័យកាត់ដេរ និងវិស័យកម្មន្តសាសមិនមែនកាត់ដេរ៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក