ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ក្រុមហ៊ុន SpaceX – Starlink ស្វែងរកឱកាសវិនិយោគ​នៅកម្ពុជា | សមាគមអភិរក្សសត្វត្មាតពីការផុតពូជប្រចាំទ្វីបអាស៊ី SAVE បានវាយតម្លៃថាវត្តមានសត្វត្មាតនៅកម្ពុជាឆ្លុះបញ្ចាំងពីកិច្ចការពារនិងអភិរក្សធនធានធម្មជាតិបានយ៉ាងល្អ | ទូតអ៉ីស្រាអែលប្ដេជ្ញាចិត្ត ពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ឱ្យកាន់តែរីកចម្រើនបន្ថែមទៀត | ឆ្មាំទន្លេនៅតំបន់ការពារសត្វផ្សោតទន្លេមេគង្គចំនួន ៣រូប ត្រូវបញ្ចប់តួនាទី ក្រោយរកឃើញថាមានជាប់ពាក់ព័ន្ធនឹងការនេសាទខុសច្បាប់ | BREAKING: ដកតំណែងប្រធានសាលាដំបូងខេត្តតាកែវព្រោះដោះលែងទណ្ឌិតជាប់ទោសពីបទឃាតកម្ម មិនទាន់បានអនុវត្តទោស ២/៣ នៃទោសសរុប |

របាយការណ៍៖ ក្នុងឆ្នាំ២០២១ថៃបញ្ជូនពលករខ្មែរមកវិញតាមច្រកព្រំដែនបន្ទាយមានជ័យជាង៨ម៉ឺននាក់

បន្ទាយមានជ័យ៖ របាយការណ៍ពីរដ្ឋបាលខេត្តបន្ទាយជ័យឱ្យដឹងថាក្នុងឆ្នាំ២០២១នេះ អាជ្ញាធរនៃប្រទេសថៃបានចាប់បញ្ជូនពលករខ្មែរដែលរស់នៅ និងធ្វើការនៅប្រទេសថៃមកវិញតាមច្រកព្រំដែននៃខេត្តបន្ទាយមានជ័យមានចំនួន ៨០ ៦៩២នាក់ ក្នុងនោះមានស្រី ៣១ ៩៤៧នាក់ និងកុមារ ៨ ៧៨៨នាក់។

របាយការណ៍នេះគឺធ្វើការស្រង់ពីថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២០ ដល់ថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២១ ដែលបង្ហាញពីមណ្ឌលសំចតសរុបចំនួន៥ក្នុងខេត្តដែលត្រូវទទួលពលករ ពលការិនីកម្ពុជា។ ក្នុងនោះមណ្ឌលសំចតប៉ោយប៉ែតទទួលបានពលករចំនួនជាង៥ម៉ឺន៧ពាន់នាក់ ច្រកអូរបីជាន់ទទួលពលករបានជាង៦ម៉ឺន២ពាន់នាក់ ច្រកម៉ាឡៃទទួលបានជាង៧ពាន់៥រយនាក់ ច្រកបឹងត្រកួននិងអូស្មាច់ទទួលបានពលករបានជាង៤ពាន់៦រយនាក់។

របាយការណ៍នេះត្រូវបានផ្សព្វផ្សាយក្នុងកិច្ចប្រជុំសម្របសម្រួលស្តីពី ចំណាកស្រុកប្រកបដោយសុវត្ថិភាព និងទប់ស្កាត់អំពើជួញដូរមនុស្ស (ស្រ្តីនិងកុមារ) ដោយពង្រឹងភាពជាដៃគូរវាងអាជ្ញាធរមូលដ្ឋាន និងបណ្តាញអង្គការមិនមែនរដ្ឋាភិបាលក្នុងកិច្ចការពារកុមារ ដែលធ្វើឡើងនៅសាលប្រជុំ សាលាក្រុងប៉ោយប៉ែត នៅថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២១។

អភិបាលរងខេត្តបន្ទាយមានជ័យលោកស្រី រស់ សុផានី បានថ្លែងក្នុងកិច្ចប្រជុំនេះដោយបានជំរុញដល់ភាគីពាក់ព័ន្ធក្នុងខេត្តទាំងអស់ចូលរួមជួយផ្ដល់ព័ត៌មាន និងសេវានានាដល់ក្រុមគ្រួសារជនចំណាកស្រុក ជាពិសេសពលករចំណាកស្រុកទៅប្រទេសថៃបន្ថែមទៀត ដើម្បីជំរុញសកម្មភាពនៃការចំណាកស្រុកប្រកបដោយសុវត្ថិភាពនិងទប់ស្កាត់ការជួញដូរមនុស្ស។

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក