ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

ក្រសួងធនធានទឹកនិងឧតុនិយម ជូនដំណឹងស្តីពីស្ថានភាពធាតុអាកាសចាប់ពីថ្ងៃទី១៩ ដល់ថ្ងៃទី២៥ ខែឧសភា

ភ្នំពេញ : ថ្ងៃអង្គារ ទី១៨ ខែឧសភា ឆ្នាំ២០២១ ក្រសួងធនធានទឹកនិងឧតុនិយមបានចេញសេចក្តីប្រកាសអំពីស្ថានភាពធាតុអាកាស (ចាប់ពីថ្ងៃទី១៩ ដល់ថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២១)។

១, បណ្តាខេត្តនៅតំបន់វាលទំនាបកណ្ដាល : សីតុណ្ហភាពអប្បបរមាមានពី២៥-២៧°C, សីតុណ្ហភាពអតិបរមា មានពី ៣២-៣៤°C នឹងអាចមានភ្លៀងធ្លាក់រាយប៉ាយក្នុងកម្រិតពីមធ្យមទៅច្រើនក្នុងនោះក៏អាចមានផ្នែកមួយចំនួនមានភ្លៀងធ្លាក់ខ្លាំង។

២, បណ្តាខេត្តជាប់ជួរភ្នំដងរែកនិងខ្ពង់រាបឦសាន : សីតុណ្ហភាពអប្បបរមាមានពី២៤-២៦°C, សីតុណ្ហភាពអតិបរមាមានពី៣១-៣៣°C នឹងអាចមានភ្លៀងរាយប៉ាយនៅក្នុងកម្រិតពីមធ្យមទៅច្រើន។

៣, តំបន់មាត់សមុទ្រ : សីតុណ្ហភាពអប្បបរមាមានពី២៤-២៦°C, សីតុណ្ហភាពអតិបរមាមានពី៣១-៣៣°C អាចមានភ្លៀងធ្លាក់ពីមធ្យមទៅខ្លាំង។ នៅលើផ្ទៃសមុទ្រនឹងអាចមានភ្លៀងធ្លាក់ខ្លាំងជាមួយនិងខ្យល់បក់ខ្លាំងនិងរលកសមុទ្រខ្ពស់។

ក្រសួងធនធានទឹកនិងឧតុនិយម បានបន្តទៀតថាតាមស្ថានភាពធាតុអាកាសដូចបានជម្រាបជូនខាងលើសូមបង្កើនការប្រុងប្រយ័ត្នខ្ពស់ចំពោះបាតុភូតផ្គរ រន្ទះ ខ្យល់កន្ត្រាក់ ។ ឯតំបន់មាត់សមុទ្រសូមប្រជានេសាទ និងអ្នកធ្វើទេសចរណ៍តាមផ្លូវទឹកមានការប្រុងប្រយ័ត្នចំពោះល្បឿនខ្យល់ខ្លាំងនិងរលកសមុទ្រខ្ពស់ៗ៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក