៤ថ្ងៃនៃបុណ្យចូលឆ្នាំថ្មី សមត្ថកិច្ចបង្ក្រាបបទល្មើសទូទៅបានជាង ៨០ករណី និងឃាត់ខ្លួនមនុស្ស ចំនួន១៥០នាក់ | ការស្រាវជ្រាវថ្មីបានរកឃើញវត្តមានសត្វជាង ៧០០ ​ប្រភេទនៅក្នុងតំបន់ព្រៃកោងកាងនៃប្រទេសកម្ពុជា | តុលាការខេត្តព្រះវិហារបើកការចោទប្រកាន់លើព្រះចៅអធិការវត្តភ្នំកន្ធាយ ពីបទរួមភេទជាមួយអនីតិជនអាយុក្រោម១៥ឆ្នាំ ក្រោយផ្ទុះរឿងលួងលោមរំលោភក្មេងស្រីអាយុ ៩ឆ្នាំ | Arteta៖ ទោះធ្លាក់ពី Champions League ប៉ុន្តែរដូវកាលរបស់ Arsenal នៅមិនទាន់ចប់ទេ |

ពលករខ្មែរជាង២០០នាក់ត្រូវបានអាជ្ញាធរថៃចាប់បញ្ជូនអោយអាជ្ញាធរកម្ពុជាវិញ

បាត់ដំបង៖ ពលករខ្មែរសរុប ២២១នាក់ ត្រូវបានអាជ្ញាធរថៃចាប់បញ្ជូនមកកម្ពុជាតាមច្រកតំបន់អូរអន្លក់ ស្ថិតក្នុងភូមិអូអន្លក់ ឃុំតាសែន ស្រុកកំរៀង ខេត្តបាត់ដំបង កាលពីថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២១ម្សិលមិញ។

មេបញ្ជាការនគរបាលវរ: ៨១៩ លោកវរៈសេនីយ៍ឯក ម៉ង់ ស៊ី បានឱ្យដឹងថាពលករខ្មែរដែលអាជ្ញាធរភាគីប្រទេសថៃបញ្ជូនមកអោយអាជ្ញាធរភាគីកម្ពុជាវិញនាពេលនេះសរុបមានបុរសចំនួន ៩២នាក់ ស្ត្រីចំនួន ៨៧នាក់ និងក្មេងចំនួន ៤២នាក់។

បើតាមលោក ម៉ង់ ស៊ី ពលករទាំងនោះត្រូវបានក្រុមគ្រូពេទ្យធ្វើតេស្តរហ័ស ដែលជាលទ្ធផលអវិជ្ជមានកូវីដ-១៩ ទាំងអស់ ហើយក្នុងចំណោមពលករខ្មែរសរុបចំនួន ២២១នាក់ ក្នុងនោះ ១៥៦នាក់ មានកាតទទួលបានវ៉ាក់សាំងរួចត្រូវក្រុមគ្រូពេទ្យធ្វើការអប់រំណែនាំអំពីវិធានការ ការពារការឆ្លងជំងឺកូវី-១៩ រួចបានអនុញ្ញាតអោយត្រឡប់ទៅស្រុកកំណើតរៀងៗខ្លួនវិញ ដោយឡែកអ្នកសេសសល់មិនទាន់មានកាតចាក់វ៉ាក់សាំងត្រូវបានចាត់បញ្ជូនទៅធ្វើចត្តាឡីស័កនៅមណ្ឌលគីឡូ៩ ស្រុកសំពៅលូន៕ 



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក