ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ឃាត់ខ្លួនជនបរទេសជិត១០នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ | BREAKING: ផ្អើលករណីពុលសាំងវិច ពីហាងសំពៅមាស មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់កំពុងព្យាបាល | សម្តេច​តេ​ជោ ហ៊ុន សែន រំលឹកពី​អាហារ​​មួយពេល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ | Update៖ ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ឆក់ជីវិតអ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាព | ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ លោក ជីមមី ខាតធ័រ ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ |

ចំណុចខ្សោយធ្ងន់ធ្ងរបំផុតមាននៅក្នុងផលិតផលក្រុមហ៊ុន APPLE

បច្ចេកវិទ្យា : ក្រុមហ៊ុន Apple បានចេញសេចក្តីណែនាំសន្តិសុខអំពីការអាប់ដេតទៅលើចំណុចដែលងាយរងគ្រោះ ដើម្បីជួសជុលបិទចន្លោះប្រហោង (ចំណុចខ្សោយ) ជាច្រើនមានក្នុងផលិតផលរបស់ខ្លួននាខែមេសា ឆ្នាំ២០២១ ដែលមានកម្រិតសុវត្ថិភាពធ្ងន់ធ្ងរបំផុតហើយទាមទារឱ្យមានការយកចិត្តទុកដាក់និងមានវិធានការធ្វើការអាប់ដេតជាបន្ទាន់។ នេះបើតាមការចេញផ្សាយរបស់គេហទំព័រ CamCERT របស់ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ កាលពីថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២១។

១. ព័ត៌មានទូទៅ
ក្រុមហ៊ុន Apple បានចេញសេចក្តីណែនាំសន្តិសុខអំពីការអាប់ដេតទៅលើចំណុចដែលងាយរងគ្រោះដើម្បីជួសជុលបិទចន្លោះប្រហោង (ចំណុចខ្សោយ) ជាច្រើនមានក្នុងផលិតផលរបស់ខ្លួននាខែមេសា ឆ្នាំ២០២១ ដែលមានកម្រិតសុវត្ថិភាពធ្ងន់ធ្ងរបំផុតហើយទាមទារឱ្យមានការយកចិត្តទុកដាក់និងមានវិធានការធ្វើការអាប់ដេតជាបន្ទាន់។

២. ផលិតផលដែលរងផលប៉ៈពាល់
iCloud for Windows 12.3
Xcode 12.5
Safari 14.1
macOS Big Sur 11.3
iOS 14.5 and iPadOS 14.5
watchOS 7.4
tvOS 14.5

៣. ផលវិបាក
ចោរព័ត៌មានវិទ្យា/ហេកគ័រ អាចវាយលុកចំណុចខ្សោយដែលមានក្នុងផលិតផលខាងលើនេះ ធ្វើឱ្យគាំងប្រព័ន្ធដំណើការ លួចមើលព័ត៌មានសំខានៗ ឬដំណើការកូដពីចម្ងាយ ដើម្បីគ្រប់គ្រងប្រព័ន្ធដែលរងគ្រោះ។

៤. អនុសាសន៍ណែនាំ
អ្នកប្រើប្រាស់ត្រូវតែធ្វើការអាប់ដេតកម្មវិធីទៅកាន់កំណែថ្មីបំផុតនៃកម្មវិធី។ អ្នកប្រើប្រាស់អាចធ្វើការអាប់ដេតកម្មវិធីដោយខ្លួនឯងតាមរយៈការជ្រើសយកម៉ឺនុយ Setting បន្ទាប់មកជ្រើសយកពាក្យ Software Update។ កម្មវិធីអាចធ្វើបច្ចុប្បន្នភាពដោយស្វ័យប្រវត្តិនៅពេលមានការអាប់ដេតថ្មី (ប្រសិនបើកម្មវិធីត្រូវបានកំណត់មុខងារអាប់ដេតដោយស្វ័យប្រវត្តិ)។
សម្រាប់អ្នកប្រើប្រាស់កម្មវិធី
iCloud for windows 12.3អាចធ្វើការអាប់ដេតបានចាប់ពី Windows 10 ឡើងទៅ នៅក្នុង Microsoft Store
Xcode 4 អាចធ្វើការអាប់ដេតនៅលើឧបករណ៍ចាប់ពី macOS Big Sur 11 ឡើងទៅ
Safari 14.1 អាចធ្វើការអាប់ដេតបាននៅលើឧបករណ៍ macOS Catalina និង macOS Mojave
macOS Big Sur 11.3 អាចធ្វើការអាប់ដេតបាននៅលើឧបករណ៍ macOS Big Sur
​​iOS 5 and iPadOS 14.5 អាចធ្វើការអាប់ដេតបានចាប់ពី iPhone 6s ឡើងទៅ, ចាប់ពី iPad Air 2 ឡើងទៅ,
ចាប់ពី iPad mini 4 ឡើងទៅ និង iPod touch
watchOS 4 អាចធ្វើការអាប់ដេតនៅលើឧបករណ៍ Apple Watch Series 3 ឡើងទៅ
tvOS 14.5 អាចធ្វើការអាប់ដេតនៅលើឧបករណ៍ Apple TV 4K និង Apple TV HD

៥. ឯកសារពាក់ព័ន្ធ
https://us-cert.cisa.gov/ncas/current-activity/2021/04/27/apple-releases-security-updates
https://support.apple.com/en-us/HT212321
https://support.apple.com/en-us/HT212320
https://support.apple.com/en-us/HT212318
https://support.apple.com/en-us/HT212325
https://support.apple.com/en-us/HT212317
https://support.apple.com/en-us/HT212324
https://support.apple.com/en-us/HT212323


ប្រភព​៖ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ - Ministry of Post and Telecommunications





ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក