BREAKING NEWS: កម្ពុជាប្រកាសករណីរកឃើញវិជ្ជមានថ្មីវីរ៉ុសកូវីដ-១៩ នៅថ្ងៃព្រហស្បតិ៍ ទី២៣ ខែធ្នូ ឆ្នាំ២០២១
ភ្នំពេញ៖ កម្ពុជារកឃើញករណីឆ្លងមេរោគកូវីដ-១៩ ចំនួន ៤ករណីថ្មី ក្នុងនោះករណីនាំចូលថ្មី ២ករណី ខណៈអ្នកជំងឺ ១០នាក់ បានជាសះស្បើយ និងស្លាប់ថ្មីចំនួន០នាក់។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល នៅថ្ងៃព្រហស្បតិ៍ ទី២៣ ខែធ្នូ ឆ្នាំ២០២១។
គិតត្រឹមថ្ងៃព្រហស្បតិ៍នេះ កម្ពុជាបានរកឃើញករណីឆ្លងសរុបចំនួន ១២០,៤៣៤នាក់, ស្លាប់ដោយសារកូវីដ-១៩ សរុបចំនួន ៣,០០៦នាក់, ព្យាបាលជាសះស្បើយបានសរុបចំនួន ១១៦,៨៣៤នាក់ និងសរុបករណីនាំចូលពីក្រៅប្រទេស ១៩,៨៦៤ករណី៕