ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ឃាត់ខ្លួនជនបរទេសជិត១០នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ | BREAKING: ផ្អើលករណីពុលសាំងវិច ពីហាងសំពៅមាស មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់កំពុងព្យាបាល | សម្តេច​តេ​ជោ ហ៊ុន សែន រំលឹកពី​អាហារ​​មួយពេល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ | Update៖ ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ឆក់ជីវិតអ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាព | ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ លោក ជីមមី ខាតធ័រ ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ |

មូលហេតុដែល YouTube ផ្អាកមិនឱ្យមានការផ្សាយពាណិជ្ជកម្មលើថ្នាលវីដេអូ

ភ្នំពេញ : នាពេលថ្មីៗកន្លងទៅនេះ យូធូប (YouTube) បានផ្អាកមិនឱ្យមានការផ្សាយពាណិជ្ជកម្មលើថ្នាលវីដេអូ នៅប្រទេសកម្ពុជា និងប្រទេសជាង ៩០ទៀតដែលធ្វើឱ្យអ្នកទស្សនាវីដេអូសប្បាយចិត្តព្រោះមិនមានការរំខានពីការផ្សាយពាណិជ្ជកម្ម ផ្ទុយទៅវិញអ្នកផលិតមាតិកាចុះផ្សាយក្នុង YouTube មិនអាចរកចំណូលនៅប្រទេសទាំងនោះបានទៀតទេ។


បន្ទាប់ពីបានទាក់ទងតំណាង YouTube ដើម្បីធ្វើការបំភ្លឺ និងជំរុញឱ្យមានដំណោះស្រាយ ឆាប់រហ័សពាក់ព័ន្ធបញ្ហាខាងលើ ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ នៅថ្ងៃចន្ទ ទី១៧ ខែឧសភា ឆ្នាំ២០២១នេះបានឱ្យដឹងថា YouTube បានផ្អាកការផ្សាយពាណិជ្ជកម្មលើថ្នាលវីដេអូនៅប្រទេសជាង៩០ រួមទាំងកម្ពុជា ដោយហេតុថាក្រុមហ៊ុនកំពុងកែសម្រួលគោលការណ៍ផ្សាយពាណិជ្ជកម្មដើម្បីធ្វើឱ្យមាតិកាវីដេអូកាន់តែល្អប្រសើរ និងតម្រូវឱ្យអ្នកផលិតមាតិកាវីដេអូបំពេញតាមលក្ខខណ្ឌ “កម្មវិធីភាពជាដៃគូ” (YouTube Partner Program) នៅក្នុងប្រទេសដែលជាដៃគូ ទើបអាចរកចំណូលពីការផ្សាយពាណិជ្ជកម្មបាន។


ក្រសួងក៏បានឱ្យដឹងទៀតថា ក្នុងចំណោមប្រទេសទាំងជាង ៩០ខាងលើ ការផ្សាយពាណិជ្ជកម្មលើថ្នាលវីដេអូ YouTube នឹងត្រូវផ្តល់ជូនជាបន្តបន្ទាប់តាមរយៈការទទួលបាន “កម្មវិធីភាពជាដៃគូ”។ តាមការពិនិត្យជាបឋមរបស់ អ្នកតំណាង YouTube ទីផ្សារកម្ពុជាមានលក្ខណសម្បត្តិល្អៗជាច្រើន ក្នុងការទទួលបានកម្មវិធីភាពជាដៃគូ” ពី YouTube ដែលការសម្រេចនេះត្រូវការពេលវេលាក្នុងការរៀបចំនិងចូលរួមសហការ ពីអ្នកផលិតមាតិកាស្របតាមគោលការណ៍និងលក្ខខណ្ឌកំណត់ដោយ YouTube ផងដែរ។

ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានអំពាវនាវលើកទឹកចិត្តឱ្យមានការផលិតមាតិកាល្អៗដោយគោរពតាមគោលការណ៍កម្មសិទ្ធិបញ្ញា ប្រកបដោយគុណភាព គំនិតច្នៃប្រឌិត និងវិជ្ជាជីវៈ ដើម្បីផ្តល់ អត្ថប្រយោជន៍ និងពុទ្ធិដល់សាធារណជន។ ទន្ទឹមនឹងនេះ ក្រសួងនឹងបន្តពិភាក្សាជាមួយ YouTube ក្នុងការដោះស្រាយកិច្ចការនេះឱ្យបានឆាប់រហ័ស៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក