ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ឃាត់ខ្លួនជនបរទេសជិត១០នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ | BREAKING: ផ្អើលករណីពុលសាំងវិច ពីហាងសំពៅមាស មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់កំពុងព្យាបាល | សម្តេច​តេ​ជោ ហ៊ុន សែន រំលឹកពី​អាហារ​​មួយពេល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ | Update៖ ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ឆក់ជីវិតអ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាព | ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ លោក ជីមមី ខាតធ័រ ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ |

លោក សំហេង បុរស ផែនការបណ្ដុះបណ្ដាលកម្លាំងសេវាសង្គមគឺធ្វើយ៉ាងណាដើម្បីពង្រឹងសមត្ថភាពនិងជំនាញពិតប្រាកដ

អន្តរជាតិ៖ រដ្ឋលេខាធិការក្រសួងសង្គមកិច្ចលោក សំហេង បុរស លើកឡើងថាការរៀបចំផែនការយុទ្ធសាស្ត្រសម្រាប់បណ្ដុះបណ្ដាលកម្លាំងសេវាសង្គម ត្រូវបានធ្វើឡើងក្នុងគោលបំណងដើម្បីពង្រឹងនិងកសាងសមត្ថភាពដល់កម្លាំងសេវាសង្គមឱ្យមានកម្រិតចំណេះដឹង កម្រិតជំនាញពិតប្រាកដ និងអាកប្បកិរិយាប្រកបដោយក្រមសីលធម៌វិជ្ជាជីវៈដើម្បីផ្ដល់សេវាសង្គមកិច្ចជូនជនរងគ្រោះនិងងាយរងគ្រោះធានាបាននូវប្រសិទ្ធិភាពខ្ពស់។

ថ្លែងក្នុងពិធីផ្សព្វផ្សាយសៀវភៅ «ផែនការយុទ្ធសាស្ត្រសម្រាប់បណ្ដុះបណ្ដាលកម្លាំងសេវាសង្គម ផ្ដោតលើការពារកុមារ ២០២១-២០២៥» នៅព្រឹកថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២១នេះ លោក សំហេង បុរស បានឱ្យដឹងថាផែនការយុទ្ធសាស្ត្រនេះ ត្រូវបានទទួលការគាំទ្រពីទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់ការអភិវឌ្ឍន៍អន្តរជាតិ មូលនិធិប្រជាជនជប៉ុន និងអង្គការយូនីសេហ្វ។ លោកបន្ថែមថាផែនការនេះត្រូវបានរៀបចំតាំងពាក់កណ្ដាលឆ្នាំ២០២០ និងត្រូវបានរដ្ឋមន្ត្រីសង្គមកិច្ចអនុម័តកាលពីខែកុម្ភៈ ឆ្នាំ២០២១។

លោកបន្ថែមថាផែនការយុទ្ធសាស្ត្រនេះមាន៨ផ្នែកដែលទាក់ទងនឹងសាវតា និងបរិបទការអប់រំកម្លាំងសេវាសង្គម វឌ្ឍនភាពនិងបញ្ហាប្រឈម ផែនការយុទ្ធសាស្ត្រ និងការប្រមាណតម្លៃសម្រាប់គៀងគរដើម្បីអនុវត្តផែនការយុទ្ធសាស្ត្រជាដើម។

បើតាមលោក សំហេង បុរស ផែនការបណ្ដុះបណ្ដាលកម្លាំងសេវាសង្គមសម្រាប់រយៈពេលប្រាំឆ្នាំគឺមានតម្លៃជិត១៧លានដុល្លារអាមេរិក។

កម្លាំងសេវាសង្គមគឺជាទស្សនៈរួមមួយដែលសំដៅទៅលើអ្នកជំនាញ និងអ្នកជំនាញរង ទាំងក្នុងរដ្ឋាភិបាល និងមិនមែនរដ្ឋាភិបាលដែលធ្វើការជាមួយកុមារ យុវជន មនុស្សពេញវ័យ ក្រុមគ្រួសារ និងសហគមន៍ ដើម្បីធានានូវការអភិវឌ្ឍ និងសុខុមាលភាព។

ក្នុងឆ្នាំ២០១២ កម្ពុជាមានចំនួនអ្នកផ្ដល់សេវាសង្គមប្រមាណ ១ ៥៥១នាក់ ខណៈការសិក្សានាពេលថ្មីៗនេះឱ្យដឹងថាកម្ពុជាមានកម្លាំងសេវាសង្គមកិច្ច១នាក់ក្នុងចំណោមប្រជាជន ១២ ៥០០នាក់ ទោះជាយ៉ាងណាចំនួននេះនៅមិនទាន់គ្រប់គ្រាន់នោះទេសម្រាប់ការដាក់បញ្ជូលកម្លាំងសេវាសង្គមកិច្ចទៅក្នុងឃុំសង្កាត់ឱ្យបាន១នាក់ឬ២នាក់នោះ ដែលទាមទារឱ្យមានផែនការក្នុងការជំរុញបន្ថែម។

តាមគម្រោងរដ្ឋាភិបាលគ្រោងបង្កើតបុគ្គលិកសេវាសង្គមកិច្ចឱ្យបានជាង៧ពាន់នាក់សរុបទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ រួមទាំងដៃគូអង្គការក្រៅរដ្ឋាភិបាលផងដែរ។ បើតាមលោករដ្ឋមន្រ្តី វង សូត បញ្ជាក់កាលពីកន្លងទៅឱ្យដឹងថាក្រសួងចង់ដាក់អ្នកអាជីពសង្គមកិច្ច ឬអ្នកអាជីពសង្គមកិច្ចរង ២នាក់ក្នុង១ឃុំសង្កាត់ ដើម្បីលើកកម្ពស់កម្លាំងសេវាសង្គមនៅកម្ពុជា ដោះស្រាយឱ្យបាននូវបញ្ហានានារបស់ប្រជាជនក្រីក្រ និងងាយរងគ្រោះ៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក