ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

ក្រសួងការងារអញ្ជើញដល់កម្មករដែលមានទំនាស់ជាមួយក្រុមហ៊ុនណាហ្គាវើលទាំងអស់ទៅធ្វើការដោះស្រាយ

ភ្នំពេញ៖ ក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈអញ្ជើញកម្មករទាំងអស់ដែលតវ៉ាជាមួយក្រុមហ៊ុនណាហ្គាវើលទៅធ្វើការដោះស្រាយនៅក្រសួងចាប់ពីថ្ងៃទី២២ ខែធ្នូនេះតទៅ។

ក្នុងសេចក្ដីប្រកាសព័ត៌មានចុះថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២១ ក្រសួងការងារបញ្ជាក់ថាក្រសួងបន្តការពារប្រយោជន៍ស្របច្បាប់របស់កម្មករនិយោជិតព្រមទាំងបន្តខិតខំសម្របសម្រួលដោះស្រាយវិវាទការងារជូនកម្មករជារៀងរាល់ថ្ងៃចាប់ពីម៉ោង៩ព្រឹកតទៅនៅទីស្ដីការក្រសួង រហូតករណីវិវាទត្រូវបានដោះស្រាយបញ្ចប់ស្របតាមច្បាប់នានា។

ក្រសួងស្នើដល់កម្មករទាំងអស់ដែលតវ៉ាជាមួយក្រុមហ៊ុនណាហ្គាវើលមកទទួលយកការសម្របសម្រួលដោះស្រាយនេះ។

ក្រសួងការងារលើកឡើងថា៖ «សូមបងប្អូនគោរពនូវសិទ្ធិស្វ័យសម្រេចរបស់បុគ្គលនីមួយៗ ហើយក្រសួងក៏សូមជម្រាបជូនដល់បងប្អូនកម្មករនិយោជិតឱ្យបានជ្រាបថា បើទោះបីជាបងប្អូនធ្លាប់បានប្រគល់សិទ្ធិដល់បុគ្គលណាមួយធ្វើជាតំណាងរបស់ខ្លួនក៏ដោយ ក៏បងប្អូននៅតែមានសិទ្ធិស្វ័យសម្រេចលើករណីរបស់ខ្លួនដដែល មិនមានបុគ្គលណាអាចដកសិទ្ធិស្វ័យសម្រេចរបស់បងប្អូនបានឡើយ» ។

ការប្រមូលផ្ដុំគ្នាតវ៉ារបស់កម្មករនិយោជិតនៃក្រុមហ៊ុនណាហ្គាវើលបានធ្វើឡើងកាលពីថ្ងៃទី១៨ ខែធ្នូ រហូតមកដល់ថ្ងៃនេះមានរយៈពេល៥ថ្ងៃហើយ។ ពួកគេបានចោទប្រកាន់ក្រុមហ៊ុនថាបានបញ្ឈប់បុគ្គលិកក្នុងឆ្នាំនេះជាង ១៣០០នាក់ ដោយរំលោភសិទ្ធិការងារ ហើយកម្មករជាង៣០០នាក់បដិសេធលើការបញ្ឈប់នេះបាននាំគ្នាតវ៉ាជំទាស់នឹងការសម្រេចនេះ។ ខណៈក្រុមហ៊ុនបានចោទប្រកាន់លើកម្មករវិញថាក្រុមកម្មករទាំងនោះកំពុងធ្វើបាតុកម្មដោយខុសច្បាប់៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក