ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ក្រុមហ៊ុន SpaceX – Starlink ស្វែងរកឱកាសវិនិយោគ​នៅកម្ពុជា | សមាគមអភិរក្សសត្វត្មាតពីការផុតពូជប្រចាំទ្វីបអាស៊ី SAVE បានវាយតម្លៃថាវត្តមានសត្វត្មាតនៅកម្ពុជាឆ្លុះបញ្ចាំងពីកិច្ចការពារនិងអភិរក្សធនធានធម្មជាតិបានយ៉ាងល្អ | ទូតអ៉ីស្រាអែលប្ដេជ្ញាចិត្ត ពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ឱ្យកាន់តែរីកចម្រើនបន្ថែមទៀត | ឆ្មាំទន្លេនៅតំបន់ការពារសត្វផ្សោតទន្លេមេគង្គចំនួន ៣រូប ត្រូវបញ្ចប់តួនាទី ក្រោយរកឃើញថាមានជាប់ពាក់ព័ន្ធនឹងការនេសាទខុសច្បាប់ | BREAKING: ដកតំណែងប្រធានសាលាដំបូងខេត្តតាកែវព្រោះដោះលែងទណ្ឌិតជាប់ទោសពីបទឃាតកម្ម មិនទាន់បានអនុវត្តទោស ២/៣ នៃទោសសរុប |

រដ្ឋាភិបាលបន្តលើកលែងការបង់ពន្ធប្រចាំខែលើអាជីវកម្មទេសចរណ៍ដែលបានចុះបញ្ជីក្នុងទីក្រុងនិងខេត្តចំនួន៧

ភ្នំពេញ៖ រាជរដ្ឋាភិបាលសម្រេចបន្តលើកលែងការបង់ពន្ធប្រចាំខែគ្រប់ប្រភេទចំពោះសណ្ឋាគារ ផ្ទះសំណាក់ ភោជនីយដ្ឋាន និងក្រុមហ៊ុនភ្នាក់ងារទេសចរណ៍ ដែលបានចុះបញ្ជីជាមួយអគ្គនាយកដ្ឋានពន្ធដារ និងមានសកម្មភាពនៅក្នុងរាជធានីភ្នំពេញ ខេត្តសៀមរាប ខេត្តព្រះសីហនុ ខេត្តកែប ខេត្តកំពត ក្រុងបាវិត និងក្រុងប៉ោយប៉ែត សម្រាប់ឆមាសទី១ ឆ្នាំ២០២២ ដើម្បីជំរុញកំណើនសេដ្ឋកិច្ចកម្ពុជាក្នុងវិស័យទេសចរណ៍ឡើងវិញក្រោយវិបត្តិកូវីដ-១៩។

ក្នុងក្របខណ្ឌយុទ្ធសាស្ត្រនិងកម្មវិធីស្ដារនិងជំរុញកំណើនសេដ្ឋកិច្ចកម្ពុជាក្នុងការរស់នៅជាមួយកូវីដ-១៩តាមគន្លងប្រក្រតីភាពថ្មី សម្រាប់ឆ្នាំ២០២១-២០២៣ រាជរដ្ឋាភិបាលកម្ពុជាបានលើកឡើងថា វិស័យទេសចរណ៍ជាវិស័យដែលទទួលរងផលប៉ះពាល់ធ្ងន់ធ្ងរជាងគេក្នុងអំឡុងវិបត្តិនៃជំងឺកូវីដ-១៩ ដែលធ្វើឱ្យបុគ្គលិករាប់ម៉ឺននាក់បាត់បង់ការងារ និងអ្នកដែលពឹងផ្អែកលើវិស័យនេះក្នុងការទទួលទានជាច្រើនបាត់បង់ចំណូល។

រដ្ឋាភិបាលបន្ថែមថា ទោះបីជាមានការកើនឡើងភ្ញៀវទេសចរណ៍ឡើងវិញនៅត្រីមាសទី៣ក៏ដោយក៏មិននទាន់អាចប៉ះប៉ូវបានទាំងស្រុងពីការខាតបង់ដែលប៉ះពាល់ដោយកូវីដ-១៩ដែរ ក្រៅពីនេះក៏មានបញ្ហាមួយចំនួនដូចជាបញ្ហាហេដ្ឋារចនាសម្ព័ន្ធ ការពង្រីកមុខព្រួញគោលដៅផលិតផល និងសេវាទេសចរណ៍ ព្រមទាំងបាត់បង់តម្លៃបន្ថែមសេដ្ឋកិច្ចដោយសារអវត្តមាននៃឧស្សាហកម្ម និងសេវាកម្មគាំទ្រ។

បើតាមក្របខណ្ឌនេះ រដ្ឋាភិបាលបានសម្រេចបន្តលើកលែងការបង់ពន្ធអប្បបរមាដល់ក្រុមហ៊ុនអាកាសចរណ៍ដែលបានចុះបញ្ជីនៅកម្ពុជាសម្រាប់ឆមាសទី១ ឆ្នាំ២០២២ និងបន្តលើកលែងការបង់ពន្ធប្រចាំខែគ្រប់ប្រភេទចំពោះសណ្ឋាគារ ផ្ទះសំណាក់ ភោជនីយដ្ឋាន និងក្រុមហ៊ុនភ្នាក់ងារទេសចរណ៍ ដែលបានបើកនៅក្នុងរាជធានីភ្នំពេញ ខេត្តសៀមរាប ខេត្តព្រះសីហនុ ខេត្តកែប ខេត្តកំពត ក្រុងបាវិត និងក្រុងប៉ោយប៉ែត សម្រាប់ឆមាសទី១ ឆ្នាំ២០២២។

ទោះជាយ៉ាងណា អាជីវកម្មទាំងនេះនៅតែមានកាតព្វកិច្ចដាក់លិខិតប្រកាសពន្ធអាករ និងប្រើប្រាស់ប្រព័ន្ធអនឡាញសម្រាប់គ្រប់គ្រងអាករលើតម្លៃបន្ថែម ជារៀងរាល់ខែក្នុងអំឡុងពេលនៃការលើកលែងនេះ។

ការប្រកាសលើកលែងបង់ពន្ធលើអាជីវកម្មទេសចរណ៍ត្រូវបានរាជរដ្ឋាភិបាលសម្រេចលើកលែងតាំងពីមានការផ្ទុះឡើងនៃជំងឺកូវីដ-១៩ កាលពីដើមឆ្នាំ២០២០ ដោយថាដើម្បីជាវិធានការជួយដល់វិស័យទេសចរណ៍ក្នុងវិបត្តិនៃជំងឺរាតត្បាលសកល។

ប្រទេសកម្ពុជាទើបបើកប្រទេសឡើងវិញលើគ្រប់វិស័យកាលពីថ្ងៃទី១ ខែវិច្ឆិកា កន្លងទៅបន្ទាប់ពីទទួលបានជោគជ័យក្នុងយុទ្ធនាការចាក់វ៉ាក់សាំងជូនពលរដ្ឋគោលដៅបាន១០០ភាគរយ។

កាលពីថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២១ យន្តហោះដឹកអ្នកទេសចរដំបូងបានចុះចតនៅអាកាសយានដ្ឋានអន្តរជាតិសៀមរាប ខេត្តសៀមរាប ដែលជាសញ្ញានៃការត្រលប់មកវិញនៃអ្នកទេសចរណ៍បរទេសមកកាន់ខេត្តទេសចរណ៍នេះឡើងវិញ៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក