ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

ប្រធានាធិបតីវៀតណាម អរគុណកម្ពុជាដែលមិនរើសអើងចំពោះជនជាតិខ្លួនដែលកំពុងរស់នៅកម្ពុជា

ភ្នំពេញ៖ ប្រធានាធិបតីនៃសាធារណរដ្ឋសង្គមនិយមវៀតណាមលោក ង្វៀន សួនហ៊្វុក បានថ្លែងអំណរគុណដល់ព្រះរាជាណាចក្រកម្ពុជា ដែលបានបន្តឧបត្ថម្ភគាំទ្រ និងការអនុវត្តដោយគ្មានការរើសអើងចំពោះប្រជាជនមានដើមកំណើតវៀតណាមរស់នៅកម្ពុជានាពេលកន្លងមក។ នេះបើតាមសេចក្ដីថ្លែងការណ៍រួមរវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋសង្គមនិយមវៀតណាមក្នុងឱកាសនៃដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់ប្រធានាធិបតីវៀតណាមលោក ង្វៀន សួនហ៊្វុកនៅកម្ពុជា។

បើតាមសេចក្ដីថ្លែងការណ៍រួមនោះ ដើម្បីអបអរដល់ខួប៥៥ឆ្នាំនៃការបង្កើតទំនាក់ទំនងការទូត កម្ពុជានិងវៀតណាមបានឯកភាពជំរុញទំនាក់ទំនងកម្រិតខ្ពស់ និងការផ្លាស់ប្ដូរគណៈប្រតិភូគ្រប់លំដាប់ថ្នាក់ លើកទឹកចិត្តក្នុងការប្រាស្រ័យទាក់ទងរវាងប្រជាជន និងប្រជាជនជាពិសេសបណ្ដាខេត្តជាប់ព្រំដែន និងការគូសបញ្ជាក់ពីសារៈសំខាន់នៃការប្រាស្រ័យទាក់ទង និងអប់រំសាធារណជន ជាពិសេសយុវជននៃប្រទេសទាំងពីរ អំពីចំណងមិត្តភាពដ៏ស្មោះស័គ្រយូរអង្វែង សាមគ្គីភាព និងការជឿទុកចិត្តគ្នាទៅវិញទៅមក។ ក្នុងនោះប្រធានាធិបតីវៀតណាមក៏បានអរគុណដល់កម្ពុជាដែលអនុវត្តដោយគ្មានការរើសអើងមកលើជនជាតិខ្លួនផងដែរ។

របាយការណ៍ក្រសួងមហាផ្ទៃត្រឹមខែកក្កដា ឆ្នាំ២០២០ បានឱ្យដឹងថាកម្ពុជាមានជនបរទេសអន្តោប្រវេសន្ត និងសុំបណ្ណស្នាក់នៅអចិន្ត្រៃយ៍ចំនួន ៨៩ ៧៨៦នាក់ ស្មើនឹង ២៨ ៩៤៥គ្រួសារ ក្នុងនោះជនជាតិវៀតណាមមានច្រើនជាងគេចំនួន ៨៩ ៤៧១នាក់ ក្នុងនោះស្រី (៤២ ៨៣៦នាក់)៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក