
គិតត្រឹមរយៈពេល ២៤ម៉ោងប៉ុណ្ណោះ ចំនួនអ្នកឆ្លងវីរុសកូវីដ-១៩លើពិភពលោកកើនរហូតដល់ចំនួន ៥៥២,០៦៨នាក់
ពិភពលោក ៖ គិតត្រឹមរយៈពេល ២៤ម៉ោងប៉ុណ្ណោះ ចំនួនអ្នកឆ្លងវីរុសកូវីដ-១៩ នៅលើពិភពលោកបានកើនឡើងរហូតដល់ចំនួន ៥៥២,០៦៨នាក់, អ្នកស្លាប់កើនឡើងចំនួន ៩,៦៩២នាក់, ប៉ុន្តែអ្នកបានទទួលការព្យាបាលជាសះស្បើយមានចំនួន ៧០៣,៧៧១នាក់។ ចំនួននេះគិតធៀបជាមួយចំនួនកាលពីថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២១ វេលាម៉ោង ២១:០០។
ដោយឡែក មនុស្សនៅលើពិភពលោកសរុបចំនួន ១៦៣,៨១១,០២១នាក់បានឆ្លងវិរ៉ុសកូវីដ-១៩, អ្នកស្លាប់កើនឡើងសរុបចំនួន ៣,៣៩៥,២៣២នាក់, អ្នកជាសះស្បើយពីវីរុសកូវីដ-១៩សរុបចំនួន ១៤២,២៩៩,០៨៤នាក់, អ្នកកំពុងសម្រាកព្យាលបាលសរុបនៅលើពិភពលោកមានចំនួន ២១,៥១១,៩៣៧នាក់។
នេះបើយោងតាមស្រង់ទិន្នន័យពីគេហទំព័រអន្តរជាតិ worldmeter នៅថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២១ វេលាម៉ោង ២១:០០។
សូមចុចលីងនេះ https://www.worldometers.info/coronavirus/