ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

កម្ពុជា-វៀតណាម ប្ដេជ្ញាមិនអនុញ្ញាតឱ្យមានកម្លាំងបរទេសលើទឹកដីខ្លួននោះទេ

ភ្នំពេញ៖ កម្ពុជា-វៀតណាម បានសង្គត់ធ្ងន់ពីសារៈសំខាន់ និងតម្រូវការចាំបាច់ដើម្បីធ្វើឱ្យប្រសើរថែមទៀតនូវទំនាក់ទំនងទ្វេភាគី ក្នុងភាពជាអ្នកជិតខាងល្អស្ថិតស្ថេរយូរអង្វែង ដោយបន្តគោរពនូវគោលការណ៍ដែលភាគីទាំងពីរបានព្រមព្រៀងជាមួយគ្នាកាលពីកន្លងទៅ ដើម្បីគោរពអធិបតេយ្យភាព មិនជ្រៀតជ្រែកកិច្ចការផ្ទៃក្នុង និងបញ្ជៀសសង្គ្រាម។

ក្នុងសេចក្ដីថ្លែងការណ៍រួមរវាងរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋសង្គមនិយមវៀតណាម ក្នុងដំណើរទស្សនកិច្ចរបស់ប្រធានាធិបតីវៀតណាមលោក ង្វៀន សួនហ៊្វុក មកកម្ពុជា ភាគីប្រទេសទាំងពីរក្រៅពីព្រមព្រៀងគោរពនូវសេចក្ដីថ្លែងការណ៍រួមដែលមានពីមុនមកដើម្បីគោរពនូវឯករាជ្យភាព អធិបតេយ្យ និងបូរណភាពទឹកដីរបស់ប្រទេសរៀងខ្លួន មិនជ្រែតជ្រែកកិច្ចការផ្ទៃក្នុងផងគ្នា និងដោះស្រាយបញ្ហាដែលកើតឡើងរវាងប្រទេសទាំងពីរដោយសន្ដិវិធី។ ក្រៅពីព្រមពៀងនេះភាគីទាំងពីរបានប្រកាសមិនអនុញ្ញាតដល់កម្លាំងបរទេសណាប្រើប្រាស់ទឹកដីរៀងខ្លួន ដើម្បីបង្កអន្តរាយដល់ប្រទេសវៀតណាម និងកម្ពុជាឡើយ។

ចំណុចទី៨នៃសេចក្ដីថ្លែងការណ៍រួមនោះលើកឡើងថា៖ «ភាគីទាំងពីរបានឯកភាពពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិ និងសន្ដិសុខ ដោយឈរលើគោលការណ៍មិនអនុញ្ញាតឱ្យមានកម្លាំងអមិត្រណាមួយប្រើប្រាស់ទឹកដីរៀងៗខ្លួន ដើម្បីបង្កអន្តរាយលើគោលការណ៍មិនអនុញ្ញាតឱ្យកម្លាំងអមិត្រណាមួយប្រើប្រាស់ទឹកដីរៀងៗខ្លួន ដើម្បីបង្កអន្តរាយដល់សន្ដិសុខរបស់ភាគីម្ខាងទៀត និងអនុវត្តប្រកបដោយប្រសិទ្ធភាពនូវកិច្ចព្រមព្រៀងដែលមានស្រាប់ស្ដីពីកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិ និងសន្ដិសុខ ពង្រឹងការសម្របសម្រួលក្នុងការថែរក្សាស្ថិរភាពនយោបាយ សន្ដិសុខ សណ្ដាប់ធ្នាប់សង្គម និងសុវត្ថិភាពនៅក្នុងប្រទេសនីមួយៗ បង្កើនប្រសិទ្ធភាពនៃការគ្រប់គ្រង និងការពារព្រំដែន ប្រើប្រាស់ប្រកបដោយប្រសិទ្ធភាពនូវយន្តការសហប្រតិបត្តិការដែលមានស្រាប់ និងបន្តខិតខំប្រឹងប្រែងរួមគ្នាក្នុងការរុករក និងធ្វើមាតុភូមិនិវត្តន៍អដិធាតុទាហានស្ម័គ្រចិត្ត និងជំនាញការវៀតណាមដែលបានពលីជីវិតនៅកម្ពុជា» ។

កម្ពុជា-វៀតណាមបានបង្កើតទំនាក់ទំនងការទូតរវាងគ្នានឹងគ្នាមានរយៈពេល៥៥ឆ្នាំមកហើយ។ ក្នុងចំណងទំនាក់ទំនងនេះមានទាំងល្អនិងអាក្រក់ជាមួយគ្នា តែទោះជាយ៉ាងណាក្នុងសម័យទំនើបនេះភាគីទាំងពីរបានធ្វើឱ្យមានចំណងល្អៗកាន់រីកចំរើនជាច្រើនបើទោះបីមានការប៉ះសំដីបន្តិចបន្តួចក៏ដោយ។

រដ្ឋធម្មនុញ្ញកម្ពុជាមាត្រា៥៣ កថាខណ្ឌទី៤បានចែងថា ព្រះរាជាណាចក្រកម្ពុជា មិនអនុញ្ញាតឱ្យមានមូលដ្ឋានយោធាបរទេសនៅលើទឹកដីរបស់ខ្លួន ហើយក៏មិនអនុញ្ញាតឱ្យមានមូលដ្ឋានយោធារបស់ខ្លួននៅបរទេសដែរ លើកលែងតែក្នុងក្របខ័ណ្ឌនៃសំណូមពររបស់អង្គការសហប្រជាជាតិ។ ខណៈប្រទេសវៀតណាមក៏គោលការណ៍ «ទេចំនួន៣» ក្នុងស្មារតីការពារជាតិរបស់ខ្លួនផងដែរ គឺមិនចូលរួមសម្ព័ន្ធមិត្តយោធាណាមួយ ឬប្រទេសណាមួយប្រឆាំងនឹងប្រទេសមួយទៀត មិនអនុញ្ញាតឱ្យប្រទេសណាមួយបង្កើតមូលដ្ឋានយោធាឬប្រើប្រាស់ទឹកដីរបស់ខ្លួនដើម្បីធ្វើសកម្មភាពយោធាប្រឆាំងនឹងប្រទេសផ្សេងទៀត មិនប្រើកម្លាំងឬគំរាមកំហែងប្រើកម្លាំងក្នុងទំនាក់ទំនងអន្តរជាតិ៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក