ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

សម្ដេចតេជោ រៀបចំអាហារពេលព្រឹកដល់ប្រធានាធិបតីវៀតណាមនៅភូមិគ្រឹះសម្ដេចដោយផ្ទាល់

ភ្នំពេញ៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានរៀបចំទទួលអាហារពេលព្រឹកដល់ប្រធានាធិបតីវៀតណាម លោក ង្វៀន សួនហ៊្វុក ដោយនៅភូមិគ្រឹះសម្ដេចក្នុងក្រុងតាខ្មៅដោយផ្ទាល់ ដោយមានការចូលរួមពីកូនប្រុសទាំង៣របស់សម្ដេចផងដែរ។

សម្ដេចតេជោបានសំដែងនូវការសោកស្តាយដែលភរិយារបស់សម្តេច គឺសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន មិនមានវត្តមានអញ្ជើញចូលរួមក្នុងពិធីទទួលទានអាហារពេលព្រឹកនេះ ដោយសារតែភរិយារបស់សម្តេចមានបញ្ហាសុខភាពបន្តិចបន្តួច ប៉ុន្តែមានវត្តមានកូនប្រុសទាំងបីរបស់សម្តេចគឺ លោក ហ៊ុន ម៉ាណែត លោក ហ៊ុន ម៉ានិត និងលោក ហ៊ុន ម៉ានី។

ពិធីទទួលទទួលទានអាហារពេលព្រឹកជាលក្ខណៈគ្រួសារនេះបានចំណាយពេល១ម៉ោង ដោយសម្ដេចតេជោនិងលោកប្រធានាធិបតីវៀតណាមបានឆ្លៀតយកពេលនេះជជែកពីរឿងជាច្រើនដែលកម្ពុជាវៀតណាមសម្រេច និងទិសដៅនាពេលអនាគតរួមគ្នាផងដែរ ដែលរួមមានការជំរុញកំណើនសេដ្ឋកិច្ច និងការពង្រឹងចំណងទំនាក់ទំនងកិច្ចសហប្រតិបត្តិការបន្ថែមរវាងជាតិទាំងពីរ។

ប្រធានាធិបតីវៀតណាមលោក ង្វៀន សួនហ្វុក បានសាទរចំពោះសមិទ្ធផលជាប្រវត្តិសាស្ត្រនិងសំខាន់ៗ ដែលព្រះរាជាណាចក្រកម្ពុជានិងប្រជាជនកម្ពុជាសម្រេចបានជាពិសេសការអភិវឌ្ឍជាតិ ស្ថិរភាពនយោបាយសង្គម លើកកម្ពស់តួនាទី និងមុខមាត់របស់ប្រទេសកម្ពុជា នៅក្នុងតំបន់និងនៅលើឆាកអន្តរជាតិ។ លោកក៏បានសំដែងនូវការពេញចិត្តនូវទំនាក់ទំនង ៥៥ឆ្នាំរបស់កម្ពុជា-វៀតណាមដែលសម្រេចបាន និងការសម្រេចបាននូវការចុះហត្ថលេខាលើឯកសារសំខាន់ៗចំនួន៧ កាលពីម្សិលមិញផងដែរ។

កាលពីម្សិលមិញក្នុងជំនួបផ្លូវការរវាងសម្ដេចតេជោ ហ៊ុន សែន និងលោក ង្វៀន សួនហ្វុកនៅវិមានសន្ដិភាពភាគីទាំងពីរបានសម្រេចចុះហត្ថលេខាលើឯកសារចំនួន៧ ដែល ទាក់ទងនឹងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីលើកិច្ចការពារជាតិ និងសន្ដិសុខផ្ទៃក្នុង ការអប់រំ យុត្តិធម៌ ការងារលើវិស័យសេដ្ឋកិច្ច វប្បធម៌ បច្ចេកវិទ្យា និងកំណត់ហេតុពីព្រំដែន ក៏ដូចជាការបញ្ចប់ការចរចារបង្កើតកិច្ចព្រមព្រៀងពាណិជ្ជកម្មតាមព្រំដែន។

លោក ង្វៀន សួនហ៊្វុក គឺជាប្រធានាធិបតីវៀតណាមទី១០ ដែលជាតំណែងកំពូលក្នុងប្រព័ន្ធនយោបាយវៀតណាម។ លោកក៏ធ្លាប់ជានាយករដ្ឋមន្ត្រីនៃប្រទេសវៀតណាមពីឆ្នាំ២០១៦ ដល់ឆ្នាំ២០២១៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក