ក្រុមការងារស្រាវជ្រាវប្រទះឃើញព្រះកេសទេវតាក្នុងកំណាយស្រាវជ្រាវនៅខ្លោងទ្វារជ័យ | នាយករដ្ឋមន្ត្រីអញ្ជើញដឹកនាំគណៈប្រតិភូកម្ពុជាទៅទស្សនកិច្ចនៅសាធារណរដ្ឋកូរ៉េ | សាលាឥណ្ឌាមួយចូលរួមអបអរពិធីចម្រើនព្រះជន្មព្រះមហាក្សត្រកម្ពុជាដោយការចែកអំណោយសប្បុរសធម៌ដល់សិស្សក្រីក្រ | ព្រះមហាក្សត្រត្រាស់បង្គាប់លោក ធូ មណី ឱ្យបន្តតំណែងជាអនុប្រធានសាលាឧទ្ធរណ៍បាត់ដំបងមួយឆ្នាំទៀត |

មនុស្សស្នាក់នៅ កម្ពុជាជិត ១៤,២លាននាក់បានទទួលចាក់វ៉ាក់សាំងគិតត្រឹមថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២១

ភ្នំពេញ៖ មនុស្សសរុបចំនួន ១៤,២៣៣,៨០៩នាក់ ដែលកំពុងស្នាក់នៅ ក្នុងប្រទេសកម្ពុជាបានទទួលការចាក់វ៉ាក់សាំងការពារវីរុសកូវីដ-១៩ ក្នុងនោះអ្នកបានចាក់វ៉ាក់សាំងលើកទី២ បានសរុបចំនួន ១៣,៦០៦,០៨០នាក់ និងអ្នកទទួលបានវ៉ាក់សាំងលើទីបីចំនួន ៣,១៨៥,៣៤៥នាក់។ នេះបើតាមរបាយការណ៍អ្នកដែលបានចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ទូទាំងប្រទេស (រួមទាំងក្រសួងការពារជាតិ) ពីថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២១ ដល់ថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២១ ដែលផ្តល់ដោយអនុគណៈកម្មការតាមដាននិងវាយតម្លៃនៃគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស។

បើតាមរបាយការណ៍ដែលផ្តល់ដោយ អនុគណៈកម្មការតាមដាននិងវាយតម្លៃ នៃគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ នៅ​ ថ្ងៃអង្គារ ទី២១ ខែធ្នូ នេះលទ្ធផលនៃការចាក់វ៉ាក់សាំងធៀបនឹងគោលដៅ ១០លាននាក់ដែលមានអាយុ១៨ឆ្នាំឡើង សម្រេចបាន ចំនួនសរុបចំនួន១០១,៣៦% ពលរដ្ឋមានអាយុ១២ឆ្នាំដល់ក្រោម១៨ឆ្នាំបាន ៩៩,០១% កុមារពី៦ឆ្នាំដល់ក្រោម១២ឆ្នាំសម្រេចបាន១០៥,០៣% និងកុមារ៥ឆ្នាំសម្រេចបាន៩៧,៣៥% ។

វ៉ាក់សាំងដែលបានប្រើប្រាស់សម្រាប់ការចាក់ជូនប្រជាជននោះរួមមាន៖ វ៉ាក់សាំងម៉ាកស៊ីណូហ្វាម បានចាក់លើកទី១ សរុបចំនួន ៣,៦៧៦,៨៧៦ដូស ខណៈចាក់លើកទី២អស់ ៣,៥១៩,៤១៦ដូស និងចាក់លើកទី៣អស់ ៧៥,២១១ដូស។ វ៉ាកសាំងម៉ាក AstraZeneca (Covishield) បានចាក់លើកទី១ សរុបចំនួន ១៦៥,៦០៨ដូស ខណៈចាក់លើកទី២អស់ ១៥៧,៧៣៦ដូស។ វ៉ាកសាំងម៉ាក AstraZeneca (Japan) បានចាក់លើកទី១ សរុបចំនួន ១៨៤,០៦១ដូស ខណៈចាក់លើកទី២អស់ ១៧៦,៦៧៦ដូស និងចាក់លើកទី៣អស់ ៦៦៥,១៧៤ដូស។ វ៉ាកសាំងម៉ាក AstraZeneca (UK) បានចាក់លើកទី១ សរុបចំនួន ៤៥២ដូស ខណៈចាក់លើកទី២អស់ ៨១ដូស និងលើកទី៣អស់ ៤១៤,៥០៧ដូស។ វ៉ាក់សាំងម៉ាកស៊ីណូវ៉ាក់បានចាក់លើកទី១ សរុបចំនួន ៥,០៥៥,៣៥៣ដូស ខណៈចាក់លើកទី២អស់ ៤,៨៧០,៣១១ដូសលើកទី៣អស់ ១,៨១៦,៧៧៣ដូស និងវ៉ាក់សាំងម៉ាក Janssen (Johnson&Johnson) បានចាក់ចំនួន ១,០៥៣,១៥១ដូស។ វ៉ាកសាំងម៉ាក AstraZeneca (KR) បានចាក់លើកទី៣ សរុបចំនួន ១៩៧,៩៣៩ដូស៕ វ៉ាកសាំងម៉ាក Modema បានចាក់លើកទី៣ សរុបចំនួន ១៥,៧៤១ដូស៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក