ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ឃាត់ខ្លួនជនបរទេសជិត១០នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ | BREAKING: ផ្អើលករណីពុលសាំងវិច ពីហាងសំពៅមាស មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់កំពុងព្យាបាល | សម្តេច​តេ​ជោ ហ៊ុន សែន រំលឹកពី​អាហារ​​មួយពេល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ | Update៖ ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ឆក់ជីវិតអ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាព | ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ លោក ជីមមី ខាតធ័រ ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ |

គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជាខកចិត្តចំពោះការធ្វើឱ្យបែកធ្លាយឯកសារផ្ទៃក្នុងនៃការចុះអង្កេតរបស់ខ្លួននៅស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ

ព្រះសីហនុ៖ គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជាបានបង្ហាញការសោកស្ដាយ និងខកចិត្តចំពោះសាមីបណ្តឹង ដែលបាន ប្រើប្រាស់ឯកសារផ្ទៃក្នុងនៃការចុះអង្កេតរបស់គណៈកម្មាធិការសិទ្ធិមនុស្សធ្វើការវាយប្រហារនិងដាក់សម្ពាធដល់ភាគីម្ខាងទៀតតាមបណ្ដាញសារព័ត៌មានជាសាធារណៈ ធ្វើឱ្យប៉ះពាល់ដល់ការរក្សាការសម្ងាត់នៃការស៊ើបអង្កេតរបស់ខ្លួន។

ថ្មីៗនេះមានការបែកធ្លាយឯកសារនៃការស៊ើបអង្កេតរបស់គណៈកម្មាធិការសិទ្ធិមនុស្សដែលបានរកឃើញថាមេបញ្ជាការរងនៃទីបញ្ជាការជួរមុខអគ្គលេខាធិការដ្ឋាននៃគណៈកម្មការជាតិសន្ដិសុខលំហសមុទ្រម្នាក់ និងបក្ខពួកបានក្លែងឯកសាររំលោភយកដីប្រជាពលរដ្ឋភូមិឬទ្ធី២ ឃុំកែវផុស ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ ជាង៤០ហិកតា។

ក្នុងសេចក្ដីប្រកាសព័ត៌មាននាថ្ងៃនេះ គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជាបានឱ្យដឹងថាការចេញលទ្ធផលអង្កេតនិងស្រាវជ្រាវនេះគឺគ្រាន់តែជាមូលដ្ឋានបឋមដែលត្រូវប្រគល់ជូនសាមីជនដើម្បីប្រើប្រាស់ជាភស្ភុតាងបន្ថែមដើម្បីការពារខ្លួនតាមផ្លូវច្បាប់ក្នុងដំណើរការនីតិវិធីរបស់តុលាការ និងជូនដល់ស្ថាប័នពាក់ព័ន្ធដើម្បីជាមូលដ្ឋានក្នុងការអង្កេតនិងស្រាវជ្រាវបន្ថែម មិនមែនសម្រាប់យកទៅធ្វើការផ្សព្វផ្សាយវាយប្រហារលើភាគីម្ខាងទៀតនៅតាមបណ្ដាញសារព័ត៌មាននោះទេ។

គណៈកម្មាធិការជាតិមួយនេះបានបញ្ជាក់ថា៖ «គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជាមានការសោកស្តាយនិងខកចិត្តចំពោះសាមីបណ្តឹង ដែលបានប្រើប្រាស់ឯកសារផ្ទៃក្នុងនេះធ្វើការវាយប្រហារនិងដាក់សម្ពាធដល់ភាគីម្ខាងទៀតក្នុងសំណុំរឿងនេះតាមបណ្តាញសារព័ត៌មានជាសាធារណៈ ដែលខុសពីគោលបំណងនិងចេតនាពិតប្រាកដនិងប៉ះពាល់ផងដែរដល់វិជ្ជាជីវៈក្នុងការរក្សាការសម្ងាត់នៃការស៊ើបអង្កេតរបស់គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ក្នុងបេសកកម្ម ការពារ និងលើកស្ទួយសិទ្ធិមនុស្ស»។

នេះជាការបែកធ្លាយឯកសារផ្ទៃក្នុងលើកទី១របស់គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជាដល់អ្នកសារព័ត៌មាន ខណៈកាលពីកន្លងទៅរាល់ឯកសារផ្ទៃក្នុងទាំងនេះត្រូវបានរក្សាជាសម្ងាត់រហូតដល់រឿងបានដោះស្រាយរួច។ មានការងារជាច្រើនដែលគណៈកម្មាធិការសិទ្ធិធ្វើការយ៉ាងស្ងៀមស្ងាត់ក្នុងការជួយដោះស្រាយដល់ពលរដ្ឋដែលរងនូវការរំលោភនូវសិទ្ធិផ្សេងៗរួមមានការអន្តរាគមន៍ដោះលែងកុមារដែលត្រូវឃុំខ្លួននៅពន្ធនាគារ ការជួយដល់កុមារដែលនៅជាប់ឃុំជាមួយម្ដាយឱ្យបានទទួលការចិញ្ចឹមបីបាច់នៅខាងក្រៅ ការចុះដោះស្រាយនិងស្វែងរកយុត្តិធម៌អំពើទារុណកម្មផ្សេងៗជាដើម៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក