ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

កងរាជអាវុធហត្ថភ្នំពេញ៖ លោក William Guang ជាមេគំនិតនិងដឹកនាំដោយផ្ទាល់ចូលប្លន់ឧកញ៉ា អ៊ាន សៀវម៉ី

ភ្នំពេញ៖ យោងតាមការផ្សាយឱ្យដឹងពីទំព័រហ្វេសបុកកងរាជអាវុធហត្ថរាជធានីភ្នំពេញប្រធានគណបក្សខ្មែរក្រោក លោក សុខ សុវណ្ណវឌ្ឍនាសាប៊ុង ហៅ William Guang គឺជាអ្នកដឹកនាំការប្លន់ដោយផ្ទាល់លើគ្រួសារឧកញ៉ា អ៊ាន សៀវម៉ី កាលពីថ្ងៃទី១៩ ខែធ្នូ កន្លងទៅ។

កងរាជអាវុធហត្ថរាជធានីភ្នំពេញបានចុះផ្សាយថាលោក សុខ សុវណ្ណវឌ្ឍនាសាប៊ុង ហៅ William Guang បានប្រើកូនចៅចំនួន៤នាក់ឱ្យចូលទៅប្លន់ ដោយខ្លួននៅចាំក្នុងរថយន្តក្នុងពេលដែលកូនចៅរបស់ខ្លួនចូលទៅប្លន់កាលពីថ្ងៃទី១៩ ខែធ្នូនោះ។

រាជអាវុធហត្ថបានចុះថា៖ «រូបគេជាអ្នកដឹកនាំដោយផ្ទាល់ ដែលក្នុងនោះ រូបគេ រួមជាមួយកូនចៅ៤នាក់ផ្សេងទៀត ប្រដាប់ដោយអាវុធចំនួន ៥ដើម (AK ០១ដើម និងកាំភ្លើងខ្លី០៤ដើម) បានចូលទៅបន្លំជាសមត្ថកិច្ចចុះអនុវត្តដីកា ហើយក៏ឆ្លៀតឱកាស ភ្ជង់ប្លន់ម្ចាស់ផ្ទះ។ វីល្លៀម គ័ង បានបន្ថែមថា ពេលចូលក្នុងផ្ទះរូបខ្លួនបានកាន់កាំភ្លើងខ្លី០១ដើម ឧបករណ៍ផ្តាច់សេវាទូរស័ព្ទ ០១គ្រឿង និងស្ពាយសាក់កាដូ ០១ តែដោយសាររូបខ្លួន មីញូបភ្នែក ហើយមិនបានពាក់វ៉ែនតា ខ្លួនក៏ត្រឡប់ចូលទៅអង្គុយចាំក្នុងរថយន្តវិញ។ ក្រោយពេលកូនចៅខ្លួន យកបានគ្រឿងពេជ្រជាច្រើនឈុតហើយ ទើបនាំគ្នាចូលឡានគេចខ្លួនតែម្តង ប៉ុន្តែយ៉ាងណា ក៏នៅតែមិនអាចរត់រួចពីសំណាញ់ច្បាប់ដដែល» ។

លោក សុខ សុវណ្ណវឌ្ឍនាសាប៊ុង ហៅ William Guang ត្រូវកម្លាំងកងរាជអាវុធហត្ថឃាត់ខ្លួនក្នុងផ្ទះនៅបុរីមួយផ្លូវ៦០ម៉ែត្រ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ ជាមួយមនុស្ស១១នាក់ផ្សេងទៀតកាលពីយប់ថ្ងៃទី២០ ខែធ្នូ ម្សិលមិញ។

ការឃាត់ខ្លួននេះគឺតែមួយថ្ងៃបន្ទាប់ពីការប្លន់ឧកញ៉ា អ៊ាន សៀវម៉ី កាលពីថ្ងៃទី១៩ ខែធ្នូ យកបានខ្សែកពេជ្រធំៗចំនួន៣ខែ និងគ្រឿងអលង្ការមួយចំនួនទៀតដែលសរុបជាទឹកប្រាក់ប្រហែល ១,៦លាន ទៅ១,៩ លានដុល្លាអាមេរិច និងទូរស័ព្ទដៃម៉ាក Iphone ចំនួន ២គ្រឿង៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក