ប្រធានាធិបតីវៀតណាមថ្វាយថវិកា១០ម៉ឺនដុល្លារថ្វាយព្រះមហាក្សត្រកម្ពុជាដើម្បីចួលរួមក្នុងព្រះរាជសកម្មភាពមនុស្សធម៏របស់ព្រះអង្គ
ភ្នំពេញ៖ ប្រធានាធិបតីវៀតណាមលោក ង្វៀន សួនហ៊្វុក បានថ្វាយថវិកាចំនួន១០ម៉ឺនដុល្លារអាមេរិក ថ្វាយព្រះមហាក្សត្រកម្ពុជា ដើម្បីចូលរួមដង្ហែតាមព្រះរាជកិច្ចមនុស្សធម៌របស់ព្រះអង្គនៃការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ១៩ ក្នុងសង្គមកម្ពុជា។
ការថ្វាយថវិការថ្វាយព្រះមហាក្សត្រនៃកម្ពុជានេះធ្វើឡើងនៅពេលលោក ង្វៀន សួនហ៊្វុក ចូលបង្គាំថ្វាយព្រះមហាក្សត្រនៅព្រះបរមរាជវាំងកាលពីព្រឹកមិញក្នុងដំណើរទស្សនកិច្ចរយៈពេល២ថ្ងៃរបស់លោកនៅកម្ពុជា។
ក្នុងដំណើរទស្សនកិច្ច លោកនឹងចូលគ្រាបបង្គំគាល់ព្រះមហាក្សត្រកម្ពុជា ព្រះសង្ឃរាជទាំងពីរគណៈ និងជួបពិភាក្សាការងារជាមួយសម្ដេចប្រធានព្រឹទ្ធសភា រដ្ឋសភា និងសម្ដេចតេជោនាយករដ្ឋមន្ត្រីផងដែរ។ ក្រៅពីនេះលោកនឹងចូលរួមក្នុងពិធីបញ្ចុះបឋមសិលាអាគាររដ្ឋបាលថ្មីនៅក្នុងវិមានសភា និងចុះហត្ថលេខាលើឯកសារសំខាន់ៗមួយចំនួនផងដែរ។
លោក ង្វៀន សួនហ៊្វុក គឺជាប្រធានាធិបតីវៀតណាមទី១០ ដែលជាតំណែងកំពូលក្នុងប្រព័ន្ធនយោបាយវៀតណាម។ លោកក៏ធ្លាប់ជានាយករដ្ឋមន្ត្រីនៃប្រទេសវៀតណាមពីឆ្នាំ២០១៦ដល់ឆ្នាំ២០២១៕