ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ឃាត់ខ្លួនជនបរទេសជិត១០នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ | BREAKING: ផ្អើលករណីពុលសាំងវិច ពីហាងសំពៅមាស មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់កំពុងព្យាបាល | សម្តេច​តេ​ជោ ហ៊ុន សែន រំលឹកពី​អាហារ​​មួយពេល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ | Update៖ ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ឆក់ជីវិតអ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាព | ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ លោក ជីមមី ខាតធ័រ ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ |

កម្ពុជា-ថៃ រំពឹងថាពាណិជ្ជកម្មទ្វេភាគីរវាងប្រទេសទាំងពីរនឹងកើនដល់១៥ពាន់លានដុល្លាអាមេរិកនៅឆ្នាំ២០២៥

ភ្នំពេញ៖ រដ្ឋមន្ត្រីការបរទេសកម្ពុជា និងថៃ រំពឹងថាពាណិជ្ជកម្មទ្វេរភាគីរវាងប្រទេសទាំងពីរនឹងកើនដល់១៥ពាន់លានដុល្លារអាមេរិកក្នុងឆ្នាំ២០២៥ ដោយសារកិច្ចសហប្រតិបត្តិការទ្វេភាគី និងការពង្រីកវិសាលភាពពាណិជ្ជកម្មនិងវិនិយោគរវាងប្រទេសទាំងពីរ។

ក្នុងសេចក្ដីប្រកាសព័ត៌មានស្ដីពីលទ្ធផលនៃទស្សនកិច្ចផ្លូវការរបស់ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបរទេសថៃលោក ដន ប្រាម៉ាវីណៃ នៅកម្ពុជាពីថ្ងៃទី១៦ដល់ថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២១ ឱ្យដឹងថា លោក ដន ប្រាម៉ាវីណៃ និងរដ្ឋមន្ត្រីកាបរទេសកម្ពុជាលោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានឯកភាពជំរុញបន្ថែមទៀតនូវការផ្លាស់ប្ដូរទស្សនកិច្ច និងកិច្ចប្រជុំររវាងថ្នាក់ដឹកនាំ ក្រសួង ស្ថាប័ន និងអាជ្ញាធរប្រទេសទាំងពីរ ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យលើកចំណងទំនាក់ទំនងក៏ដូចជាធ្វើឱ្យកាន់តែស៊ីជម្រៅនូវការតភ្ជាប់ព្រំដែនមិត្តភាព ចែករំលែកព័ត៌មានក្នុងវិស័យសន្ដិសុខ ការកាប់ឈើ គ្រឿងញៀន ការជួញដូរអាវុធ និងមនុស្សនៅតាមព្រំដែន។

ភាគីទាំងពីរក៏បានឯកភាពប្រគល់ភារកិច្ចដល់ស្ថាប័នពាក់ព័ន្ធស្វែងរកមធ្យោបាយនានាដើម្បីពង្រីកវិសាលភាព និងស្វែងរកឱកាសបន្ថែមទៀតក្នុងការជំរុញពាណិជ្ជកម្ម និងការវិនិយោគរវាងប្រទេសកម្ពុជា-ថៃ ថែមទាំងឯកភាពពន្លឿនការបញ្ចប់អនុស្សារណៈនៃការយោគយល់គ្នា ស្ដីពីទំនិញឆ្លងកាត់ ក៏ដូចជាពិភាក្សាអំពីនីតិវិធីវិញ្ញាបនបត្រភូតគាមអនាម័យ សម្រាប់ការនាំចូល និងនាំចេញផលិតផលកសិកម្ម ក៏ដូចជាបើកច្រកអន្តរជាតិថ្មីៗ ដែលនឹងសម្រួលដល់ការដឹកជញ្ជូនកាន់តែរហ័ស និងប្រសើរជាងមុនព្រមទាំងជួយបង្កើនទំហំពាណិជ្ជកម្មទ្វេភាគីរវាងប្រទេសទាំងពីរ។

ក្នុងសេចក្ដូប្រកាសព័ត៌មាននោះបានលើកឡើងថា៖ «ប្រទេសថៃក្នុងនាមជាដៃគូពាណិជ្ជកម្មដ៏ធំបំផុតមួយរបស់កម្ពុជានៅក្នុងតំបន់រដ្ឋមន្ត្រីការបរទេសទាំងពីរ មានទំនុកចិត្តថាប្រទេសទាំងពីអាចសម្រេចបាននូវគោលដៅពាណិជ្ជកម្មទ្វេភាគីចំនួន ១៥ពាន់លានដុល្លារអាមេរិកនៅឆ្នាំ២០២៥» ។

បន្ថែមលើពីនេះភាគីទាំងពីរក៏បានឯកភាពធ្វើការជាមួយគ្នាដើម្បីស្ដារសេដ្ឋកិច្ចឡើងវិញក្រោយពីផលប៉ះពាល់នៃជំងឺរាតត្បាតកូវីដ-១៩ ខណៈបច្ចុប្បន្នប្រទេសទាំងពីរមានការយោគយល់ និងសម្របសម្រួលគ្នាច្រើនលើការចាក់វ៉ាក់សាំង ការធ្វើចត្តាឡីស័ក និងការអនុញ្ញាតដល់ពលករខ្មែរអាចរក្សាការងារនៅថៃបាន។

ទំហំពាណិជ្ជកម្មកម្ពុជាថៃបច្ចុប្បន្នមានទំហំក្នុងរង្វង់ពី៦ពាន់លានទៅ៧ពាន់លានដុល្លារប៉ុណ្ណោះ។ យោងតាមតួលេខពាណិជ្ជកម្មកម្ពុជា-ថៃ ឆ្នាំ២០២០ ទំហំពាណិជ្ជកម្មប្រទេសទាំងពីរមានទំហំប្រមាណ៧ពានលាន់ដុល្លារ ក្នុងនោះកម្ពុជានាំចេញទៅថៃបានប្រមាណជាង១ពាន់លាន ខណៈថៃនាំចូលបានប្រមាណ៦ពាន់លានដុល្លារអាមេរិក៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក