ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

អាជ្ញាធរបិទកំណត់ផ្លូវមួយចំនួនជុំវិញអាគារគយនៅភ្នំពេញនៅព្រឹកថ្ងៃទី២៣ ខែធ្នូ

ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញសម្រេចបិទផ្លូវមួយចំនួនជុំវិញអាគារគយនិងរដ្ឋាករកម្ពុជា ដែលមានទីតាំងនៅក្នុងខណ្ឌដូនពេញ រាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២១ ចាប់ពីម៉ោង ៥ព្រឹក ដើម្បីរៀបចំពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការអាគាររដ្ឋបាលនៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជាក្រោមអធិបតីភាពនាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន។

យោងតាមសេចក្ដីជូនដំណឹងនោះរដ្ឋបាលរាជធានីភ្នំពេញនឹងបញ្ជៀសចរាចរចំពោះរថយន្តគ្រប់ប្រភេទលើកំណាត់មហាវិថីព្រះនរោត្តម ចាប់ពីផ្លូវលេខ១១០ កែងមហាវិថីព្រះនរោត្តម ដល់ផ្លូវលេខ១៣០ កែងមហាវិថីព្រះនរោត្តម និងផ្លូវលេខ១១៨ ចាប់ពីផ្លូវលេខ៥១ដល់ផ្លូវលេខ១៩ និងផ្លូវលេខ១២៦ ចាប់ពីផ្លូវលេខ៥១ ដល់មហាវិថីព្រះនរោត្តម។

រដ្ឋបាលរាជធានីភ្នំពេញសុំការយោគយល់អាធ្យាស្រ័យពីពលរដ្ឋចំពោះការបញ្ជៀសការធ្វើដំណើរនេះ និងថាផុតការហាមឃាត់បណ្ដោះអាសន្នរដ្ឋបាលរាជធានីភ្នំពេញនិងបើកឱ្យធ្វើចរចរជាធម្មតាឡើងវិញ។

អាគាររដ្ឋបាលគយថ្មីកម្ពស់ ៣៥ជាន់ត្រូវបានសាងសង់កាលពីខែកុម្ភៈ ឆ្នាំ២០១៧ និងបញ្ចប់ការសាងសង់ដាក់ដំណើរការជំហានដំបូងកាលពីថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៩កន្លងទៅ ដោយសារតែបញ្ហានៃជំងឺកូវីដ-១៩ ទើបត្រូវពន្យារពេលសម្ពោធជាផ្លូវការមកដល់ពេលនេះ៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក