ភ្នំពេញ៖ បុរសម្នាក់និងស្រ្តីម្នាក់ត្រូវបាននគរបាលរាជធានីភ្នំពេញឃាត់ខ្លួនបានបន្ថែមក្នុងប្រតិបត្តិការបង្ក្រាបករណីប្លន់ឧកញ៉ា អ៊ាន សៀវម៉ី ដែលធ្វើឱ្យអ្នកជាប់ពាក់ព័ន្ធនឹងរឿងនេះឡើងដល់១៤នាក់ ក្នុងនោះស្ត្រី៤នាក់។
យោងតាមការចុះផ្សាយរបស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញឱ្យដឹងថាមនុស្សប្រុសស្រីទាំងពីរនាក់នេះត្រូវបាននាំខ្លួនទៅសាកសួរបន្តនៅអធិការដ្ឋាននគរបាលខណ្ឌពោធិសែនជ័យហើយនៅព្រឹកនេះ។
កាលពីយប់មិញសមត្ថកិច្ចរាជធានីភ្នំពេញបានដេញឃាត់រថយន្តម៉ាក Lexus GS 300 មួយគ្រឿងដែលសង្ស័យជារថយន្តដែលប្រើប្រាស់ក្នុងការចូលប្លន់ឧកញ៉ា អ៊ាន សៀវម៉ី កាលពីព្រឹកថ្ងៃទី១៩ ខែធ្នូ។ ទោះជាយ៉ាងណាអ្នកបើកឡានបានបើកទ្វាររត់គេចខ្លួនបាត់នៅកម្ពោធព្រៃមួយកន្លែង ខណៈកម្លាំងកងរាជអាវុធហត្ថបានឃាត់ខ្លួនមនុស្សបាន១២នាក់ដែលជាប់ពាក់ព័ន្ធនឹងករណីប្លន់នេះនៅក្នុងបុរីមួយកន្លែងនូវផ្លូវ៦០ម៉ែត្រ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ៕