ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ឃាត់ខ្លួនជនបរទេសជិត១០នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ | BREAKING: ផ្អើលករណីពុលសាំងវិច ពីហាងសំពៅមាស មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់កំពុងព្យាបាល | សម្តេច​តេ​ជោ ហ៊ុន សែន រំលឹកពី​អាហារ​​មួយពេល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ | Update៖ ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ឆក់ជីវិតអ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាព | ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ លោក ជីមមី ខាតធ័រ ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ |

សារលើ Twitter របស់ Elon Musk បន្តជះឥទ្ធិពលមិនល្អដល់តម្លៃ Bitcoin

ពិភពលោក៖ តម្លៃកាក់ Bitcoin ហាក់ធ្លាក់ចុះគួរឱ្យកត់សម្គាល់ ក្រោយពីលោក Elon Musk នាយកប្រតិបត្តិក្រុមហ៊ុន SpaceX និង Tesla បានបន្តបង្ហើរអារម្មណ៍តាមរយៈ Twitter របស់លោក ជុំវិញបញ្ហារូបិយប័ណ្ណអេឡិចត្រូនិចមួយនេះ។

ការធ្លាក់ចុះប្រមាណ ៧ភាគរយបន្ថែមទៀត បានធ្វើឱ្យតម្លៃ Bitcoin មួយកាក់ នៅសល់ត្រឹមតែប្រហែល ៤៥,០០០ដុល្លារអាមេរិកប៉ុណ្ណោះនៅព្រឹកថ្ងៃចន្ទនេះ។ ការដាំក្បាលចុះមកវិញនេះ ត្រូវបានគេដឹងថាបណ្តាលមកពីមូលហេតុចម្បងមួយដែលលោក Elon Musk បានប្រកាសថា ការប្រើប្រាស់កាក់អេឡិចត្រូនិច Bitcoin សម្រាប់ការទូទាត់ជាមួយការទិញរថយន្តអគ្គិសនី Tesla អាចនឹងត្រូវពិចារណាសាជាថ្មី ឬរហូតដល់ផ្អាកប្រតិបត្តិការនេះតែម្តងក៏ថាបាន។

កាលពីខែកុម្ភៈ តាមរយៈគណៈកម្មការមូលប័ត្រអាមេរិក (U.S SEC) Tesla បានបញ្ចេញនូវរបាយការណ៍ ក្រុមហ៊ុនបានទិញ និងប្រមូលយកនូវរូបិយវត្ថុអេឡិចត្រូនិច Bitcoin មកក្នុងដៃដែលមានតម្លៃសរុបប្រមាណជា ១,៥ពាន់លានដុល្លារអាមេរិច។ កន្លងមក Elon Musk ត្រូវបានគេកត់សម្គាល់ថាជាបុគ្គលដ៏មានឥទ្ធិពលម្នាក់ទៅលើវិស័យរូបិយវត្ថុអេឡិចត្រូនិច (Cryptocurrency) ដោយកាក់អេឡិចត្រូនិចថ្មីថ្មោងមួយចំនួន ក៏ធ្លាប់ហក់ឡើងនូវតម្លៃយ៉ាងគំហុកដោយសារការនិយាយ ឬបង្ហោះនៅលើ Twitter ផ្ទាល់ខ្លួនរបស់លោក៕





ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក