ភ្នំពេញ៖ ប្រធានគណបក្សខ្មែរក្រោកលោក សុខ សុវណ្ណ វឌ្ឍនា សាប៊ុង ហៅ William Guang ត្រូវបានឃាត់ខ្លួនជាមួយមនុស្ស១១នាក់ផ្សេងទៀតដែលជាប់ពាក់ព័ន្ធនឹងអំពើប្លន់ឧកញ៉ា អ៊ាន សៀវម៉ី កាលពីថ្ងៃទី១៩ ខែធ្នូ។
ការឃាត់ខ្លួននេះគឺធ្វើឡើងនៅផ្ទះវីឡាមួយក្នុងបុរីប៉េងហួតផ្លូវ៦០ម៉ែត្រ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
ការចុះបង្ក្រាប និងឃាត់ខ្លួននេះគឺបន្ទាប់ពីមានករណីប្លន់ឧកញ៉ា អ៊ាន សៀវម៉ី កាលពីថ្ងៃទី១៩ ខែធ្នូ ម្សិលមិញ យកបានខ្សែកពេជ្រធំៗចំនួន៣ខែ និងគ្រឿងអលង្ការមួយចំនួនទៀតដែលសរុបជាទឹកប្រាក់ប្រហែល ១,៦លាន ទៅ១,៩ លានដុល្លាអាមេរិច និងទូរស័ព្ទដៃម៉ាក Iphone ចំនួន ២គ្រឿង៕