ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ក្រុមហ៊ុន SpaceX – Starlink ស្វែងរកឱកាសវិនិយោគ​នៅកម្ពុជា | សមាគមអភិរក្សសត្វត្មាតពីការផុតពូជប្រចាំទ្វីបអាស៊ី SAVE បានវាយតម្លៃថាវត្តមានសត្វត្មាតនៅកម្ពុជាឆ្លុះបញ្ចាំងពីកិច្ចការពារនិងអភិរក្សធនធានធម្មជាតិបានយ៉ាងល្អ | ទូតអ៉ីស្រាអែលប្ដេជ្ញាចិត្ត ពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ឱ្យកាន់តែរីកចម្រើនបន្ថែមទៀត | ឆ្មាំទន្លេនៅតំបន់ការពារសត្វផ្សោតទន្លេមេគង្គចំនួន ៣រូប ត្រូវបញ្ចប់តួនាទី ក្រោយរកឃើញថាមានជាប់ពាក់ព័ន្ធនឹងការនេសាទខុសច្បាប់ | BREAKING: ដកតំណែងប្រធានសាលាដំបូងខេត្តតាកែវព្រោះដោះលែងទណ្ឌិតជាប់ទោសពីបទឃាតកម្ម មិនទាន់បានអនុវត្តទោស ២/៣ នៃទោសសរុប |

BREAKING NEWS: ឃាត់ខ្លួនមនុស្ស១២នាក់សង្ស័យពាក់ព័ន្ធនឹងសកម្មភាពប្លន់ឧកញ៉ា អ៊ាន សៀវម៉ី កាលពីថ្ងៃទី១៩ ខែធ្នូ

ភ្នំពេញ៖ មនុស្សចំនួន១២នាក់ ក្នុងនោះស្រី៣នាក់ដែលសង្ស័យមានជាប់ពាក់ព័ន្ធនឹងអំពើប្លន់ឧកញ៉ា អ៊ាន សៀវម៉ី កាលពីថ្ងសទី១៩ ខែធ្នូ ត្រូវបានកម្លាំងអាវុធហត្ថរាជធានីភ្នំពេញចុះបង្ក្រាបនិងឃាត់ខ្លួនបាននាយប់ថ្ងៃទី២០ ខែធ្នូ នេះ នៅក្នុងបុរីប៉េងហួតផ្លូវ៦០ម៉ែត្រ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

អាវុធហត្ថរាជធានីភ្នំពេញឱ្យដឹងថាក្នុងការចុះបង្ក្រាបនិងឃាត់ខ្លួននេះកម្លាំងប្រមូលបានគ្រឿងពេជ្រត្រលប់មកវិញនិងដកហូតអាវុធវែងខ្លីចំនួន៥ដើមផងដែរ។

ជាមួយគ្នានេះកម្លាំងនគរបាលបានរាជធានីភ្នំពេញក៏បានស្រាវជ្រាវ និងដេញឃាត់ឡានដែលសង្ស័យធ្វើសកម្មភាពប្លន់កាលពីម្សិលមិញផងដែរ តែអ្នកបើកបានរត់គេខ្លួនបាត់ពេលពេលដល់កម្ពោធព្រៃមួយ ហើយកម្លាំងនគរបាលកំពុងឡោមព័ទ្ធតំបន់នោះដើម្បីរុករកជនសង្ស័យផងដែរ។

ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបានចុះផ្សាយលើហ្វេសបុកផ្លូវការរបស់ខ្លួនថា៖ «ជនសង្ស័យបានបើកទ្វារលោតគេចខ្លួនចូលក្នុងគម្ពោធព្រៃ ពេលនេះសមត្ថកិច្ចកំពុងធ្វើការឡោមព័ទ្ធទីតាំងនោះ ដើម្បីបន្តរុករកជនសង្ស័យ ដែលរត់គេចខ្លួន។ ដោយពិនិត្យឃើញមានដបសាំងក្នុងរថយន្ត សមត្ថកិច្ចបានធ្វើការសន្និដ្ឋានជាបឋមថាជនសង្ស័យមានបំណងបើករថយន្តទៅកន្លែងស្ងាត់ដើម្បីដុតកំទេចចោលបំផ្លាញភស្តុតាង» ។

គួររំលឹកផងដែរថា កាលពីម៉ោងប្រមាណ១០ និង៣០នាទីព្រឹកថ្ងៃទី១៩ ខែធ្នូ ម្សិលមិញ ឧកញ៉ា អាន សៀវម៉ី ត្រូវបានចោរបួននាក់បន្លំខ្លួនជាសមត្ថកិច្ចចុះអនុវត្តដីកាចាប់វ៉ៃខ្នោះ ប្លន់យកទ្រព្យសម្បត្តិមួយចំនួន។

របាយការណ៍ចុងក្រោយពីសមត្ថកិច្ចឱ្យដឹងថា ជនរងគ្រោះបានបាត់បង់សម្ភាររួមមានខ្សែកពេជ្រធំ ចំនួន៣ខ្សែ និងគ្រឿងអលង្កា (ពេជ្រ) មួយចំនួនទៀត យោងទៅលើវិក័យបត្រ ទិញ-លក់ គិតជាទឹកប្រាក់សរុបប្រហែលជា ១,៦ ទៅ១,៩ លានដុល្លាអាមេរិច និងទូរស័ព្ទដៃម៉ាក Iphone ចំនួន ២គ្រឿងផងដែរ៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក