ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ក្រុមហ៊ុន SpaceX – Starlink ស្វែងរកឱកាសវិនិយោគ​នៅកម្ពុជា | សមាគមអភិរក្សសត្វត្មាតពីការផុតពូជប្រចាំទ្វីបអាស៊ី SAVE បានវាយតម្លៃថាវត្តមានសត្វត្មាតនៅកម្ពុជាឆ្លុះបញ្ចាំងពីកិច្ចការពារនិងអភិរក្សធនធានធម្មជាតិបានយ៉ាងល្អ | ទូតអ៉ីស្រាអែលប្ដេជ្ញាចិត្ត ពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ឱ្យកាន់តែរីកចម្រើនបន្ថែមទៀត | ឆ្មាំទន្លេនៅតំបន់ការពារសត្វផ្សោតទន្លេមេគង្គចំនួន ៣រូប ត្រូវបញ្ចប់តួនាទី ក្រោយរកឃើញថាមានជាប់ពាក់ព័ន្ធនឹងការនេសាទខុសច្បាប់ | BREAKING: ដកតំណែងប្រធានសាលាដំបូងខេត្តតាកែវព្រោះដោះលែងទណ្ឌិតជាប់ទោសពីបទឃាតកម្ម មិនទាន់បានអនុវត្តទោស ២/៣ នៃទោសសរុប |

សម្ដេចក្រឡាហោម អំពាវនាវដោយទប់ស្កាត់ឱ្យខានតែបាននូវអំពើជួញដូរមនុស្ស

បាត់ដំបង៖ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃសម្តេចក្រឡាហោម ស ខេង និងជាប្រធានគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស បានបញ្ជាក់ថាអំពើជួញដូរមនុស្សត្រូវបានចាត់ទុកថាជាអំពើដ៏សាហាវព្រៃផ្សៃជាទាសករបែបថ្មី ដែលមិនអាចបណ្តែតបណ្តោយ ហើយទទួលយកបាននោះទេ ដោយជំរុញទៅគ្រប់ក្រសួងស្ថាប័នវិស័យ ដៃគូពាក់ព័ន្ធរួមគ្នាប្រយុទ្ធប្រឆាំងនិងការពារ ជនរងគ្រោះគ្រប់ប្រភេទគ្រប់វ័យប្រកបដោយសច្ចៈនិងស្មារតីទទួលខុសត្រូវខ្ពស់។

សម្តេចក្រឡាហោម ស ខេង បានថ្លែងបែបនេះក្នុងពេលដែលសម្តេចអញ្ជើញចូលរួមនៅក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវអគារមណ្ឌលទទួលពលករកំរៀង ដែលបានសាងសង់ឡើងអស់ថវិកាជាង១០ម៉ឺនដុល្លា នៅថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២១នេះ ស្ថិតនៅភូមិបឹងរាំង ឃុំបឹងរាំង ស្រុកកំរៀង ខេត្តបាត់ដំបង។

សម្តេចក្រឡាហោម ស ខេង បានបញ្ជាក់ទៀតថា អគារមណ្ឌលទទួលពលករកំរៀងនេះ គឺជាភស្តុតាងថ្មីនៃកិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជា ក្នុងការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ដោយប្រើប្រាស់មណ្ឌលនេះជាទីតាំងនៃការទទួលពលករ ដែលវិលត្រឡប់ឲ្យទទួលបាននូវកន្លែងសំចត ការផ្តល់ព័ត៌មាន សេវាកម្មចាំបាច់បន្ទាន់ សេវាបញ្ជូន ក៏ដូចជាពេលវេលាសម្រាប់ការកំណត់អត្តសញ្ញាណរកជនរងគ្រោះ ដោយអំពើជួញដូរមនុស្ស ដើម្បីបានផ្តល់សេវាសមស្រប និងអាចបញ្ជូនបន្តរកសេវាច្បាប់ សេវាសង្គម និងសេវាសេដ្ឋកិច្ចដទៃទៀត សម្រាប់ជាមធ្យោបាយ ផ្តល់កិច្ចការពារដល់ជនរងគ្រោះ។

សម្តេច ស ខេង ក៏បានបង្ហាញនូវមោទនភាពចំពោះអង្គការដៃគូជាច្រើន ដែលបានធ្វើការងារពាក់ព័ន្ធនឹងការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ជាពិសេសការងារសេវាកម្មឆ្លើយតបទៅនឹងកិច្ចការពារជនរងគ្រោះ និងការបង្ការទប់ស្កាត់ភាពរងរងគ្រោះដោយអំពើជួញដូរមនុស្ស និងមានគោលដៅការងារ នៅតាមបណ្តាខេត្តជាប់ព្រំដែន បានចូលរួមសហការជាមួយមណ្ឌលទទួលពលករកំរៀងនេះ រួមមានអង្គការសហប្រជាជាតិសម្រាប់ទេសន្តរប្រវេសន៍ (IOM) អង្គការសាម៉ារីតាន់ភ័ស (Samaritans Purse) អង្គការការីតាសកម្ពុជា (Caritas Cambodia) អង្គការ ហាហ្គា (Hagar) និងមានអង្គការមួយចំនួនទៀត ដែលកំពុងត្រៀមលក្ខណៈក្នុងការចូលរួមសហការបន្តដៃគូ ក្នុងការផ្តល់សេវាជូនជនរងគ្រោះ ទាំងនៅតាមមណ្ឌលថែទាំ ទាំងនៅតាមសហគមន៍ ដោយសហការយ៉ាងជិតស្និទ្ធ ជាមួយអាជ្ញាធរមូលដ្ឋាន ក្រសួងស្ថាប័ន និងរាជធានីខេត្តពាក់ព័ន្ធ ។

មណ្ឌលទទួលពលករកំរៀងនេះ គឺជាមណ្ឌលទទួលពលករទី២របស់រាជរដ្ឋាភិបាល បន្ទាប់ពីមណ្ឌលនៅប៉ោយប៉ែត នឹងកំពុងព្យាយាមរកវិធីសម្រាប់ការគ្រប់គ្រង និងដំណើរការដែលឆ្លើយតបប្រកបដោយប្រសិទ្ធភាពសម្របសម្រួល ប្រមូលទិន្នន័យ ការកំណត់អត្តសញ្ញាណរកភាពរងគ្រោះ ដើម្បីផ្តល់សេវាឲ្យបានសមស្រប និងទាន់ពេលវេលាព្រមទាំងកាត់បន្ថយភាពរងគ្រោះជាថ្មី នៅពេលដែលពលករមានបំណង និងការសម្រេចចិត្តធ្វើទេសន្តរប្រវេសន៍ ជៀសវាងការធ្វើចំណាកស្រុកដោយប្រថុយប្រថាន ក៏ដូចជាកន្លែងផ្តល់ប្រឹក្សាយោបល់ក្នុងការផ្តល់ជម្រើសសម្រាប់ការរស់នៅ ដែលមាន សេចក្តីសុខ សេចក្ដីថ្លៃថ្នូរ មានភាពជាម្ចាស់ និងមានសិទ្ធិពេញលេញ ក្នុងការទទួលបានផលប្រយោជន៍ ដោយស្របច្បាប់ ទោះបីជានៅក្នុងប្រទេស ក៏ដូចជានៅគ្រប់ទីកន្លែង ដែលខ្លួនរស់នៅ៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក